Vertiv Liebert GXT5 UPS ឧបករណ៍ស្តុកថាមពលថ្មី ដែលអាចជាដំណោះស្រាយល្អបំផុតសម្រាប់ក្រុមហ៊ុន ស្ថាប័ន និងសហគ្រាស ដែលមានបញ្ហាជាមួយនឹងកង្វះអគ្គីសនី ឬអគ្គីសនីរអាក់រអួល។ នេះគឺជាអាគុយស្តុកប្រភេទ Double Conversion-UPS ដែលមានសមត្ថភាពខ្ពស់ ដែលផ្តល់នូវការផ្គត់ផ្គង់ថាមពលភ្លើងបានល្អ ដើម្បីផ្តល់នូវការការពារទៅលើការដាច់ភ្លើង និងការបន្តនូវថាមពលសម្រាប់ការទ្រទ្រង់ទៅលើប្រព័ន្ធកម្មវិធីដែលដំណើរការអោយរក្សានូវការប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាពបំផុត។
ខាងលក្រោមនេះ គឺជាមុខងារពិសេសៗដែលមាននៅលើឧបករណ៍នេះ
•UPS សម្រាប់ការទ្រទ្រង់ទៅលើកម្មវិធីសំខាន់ៗជាច្រើន
•អេក្រង់ផ្តល់ព័ត៌មាន LCD ដែលទ្រទ្រង់ច្រើនភាសា
•On-line (VFI) mode ដែលមានប្រសិទ្ធិភាពដល់ទៅ 94% នៅពេលដែលផ្ទុកថាមពលពេញ
•Active ECO mode ដែលមានប្រសិទ្ធិភាពដល់ទៅ 98%
•ការបញ្ជាក់អំពីវិញ្ញាបនបត្រ Energy Star 2.0
•ដំណោះស្រាយនៃការបញ្ចូលគ្នានៃថាមពលថ្ម និងអគ្គិសនី
•ការប្រតិបត្តិការនៅក្នុងថាមពលពេញលេញរហូតដល់ទៅ 40ºC
សូមជំរាបថា Liebert GXT5 នេះគឺជា UPS ដែលប្រើប្រាស់នូវ platform GXT Series ដែលទ្រទ្រង់នូវប្រព័ន្ធសំខាន់ៗ រហូតដល់ទៅ 1លាន នៅជុំវិញពិភពលោក។ សំរាប់ការប្រើប្រាស់ឧបករណ៍ស្តុកភ្លើងនេះ គឺមានភាពងាយស្រួលទុកដាក់ គឺអាចដាក់ផ្តេកក៏បាន និងដាក់បញ្ឈរក៏បាន។ Liebert GXT5 នេះ មានការធានាការប្រើប្រាស់ត្រឹមត្រូវតាមស្តង់ដារ។សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ https://www.facebook.com/ananacomputer/