បច្ចុប្បន្ននេះ មានទូរស័ព្ទស្មាតហ្វូនជាច្រើនបានចេញលក់នៅលើទីផ្សារ ហើយប្រាកដណាស់វាធ្វើអោយយើងមានការពិបាកសម្រេចចិត្តក្នុងការជ្រើសរើស។ ដូចដែរយើងបានដឹងហើយថា ទូរស័ព្ទស្មាតហ្វូនបាននាំមកនូវភាពងាយស្រួលយ៉ាងខ្លាំងដល់ការរស់នៅរបស់យើងទាំងអស់គ្នា ហើយrealme 5i គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំពេញតម្រូវការរបស់អ្នក។ ជាមួយនឹងបន្ទះឈីប snapdragon 665 AIE និងថាមពលថ្មធំ 5000mAh ដែលអាចទុក stand by បានរយៈពេល 30 ថ្ងៃ។
realme 5i បំពាក់នូវថាមពលថ្មធំ 5000 mAh ដែលអាចទុក stand by បានរហូតដល់ទៅ 30 ថ្ងៃ (ទិន្នន័យនេះ ទទួលបានមកពីមន្តីពិសោធន៍ realme)។ ហើយសព្វថ្ងៃនេះក៏មានស្មាតហ្វូនជាច្រើនបានបំបានបំពាក់នូវថាមពលថ្ម 5000mAh ផងដែរ ដើម្បីអាចកាន់ថ្មបានយូរ។ realme 5i មានបំពាក់នូវបន្ទះឈីប Snapdragon 665AIE ដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្ម និងថែមទាំងធ្វើអោយប្រព័ន្ធប្រតិបត្តិការមានល្បឿនកាន់តែលឿន។ ហើយនៅពេលដែលលោកអ្នកមានការមមាញឹកនៅខាងក្រៅក៏ដូចជាមានការប្រជុំពេញមួយថ្ងៃ នោះលោកអ្នកឃើញថាទូរស័ព្ទផ្សេងៗបានអស់ថ្មទៅហើយ ប៉ុន្តែ realme5i នៅតែអាចធ្វើប្រតិបត្តិការផ្សេងៗបានយ៉ាងល្អ។
កាមេរ៉ា 4 គ្រាប់ : realme 5i បំពាក់នូវកាមេរ៉ា AI 4 គ្រាប់ដែលអាចនិយាយបានថាគឺជាផលិតផលល្អមួយនៅក្នុងតារាងជួរតម្លៃទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែលគ្នានេះ។ realme 5iភ្ជាប់មកជាមួយនូវកាមេរ៉ាគោល 12MP ឡែនប្លង់ទូលាយ 8MP ឡែន portrait 2MP និង ឡែនម៉ាក្រូ 2MP រួមជាមួយនឹងប្រព័ន្ធ Sensor ខាងមុខ 8MP ផងដែរ។ ហើយមុខងារកាមេរ៉ានៅលើទូរស័ព្ទនេះដែររួមមាន មុខងារ nightscape2.0 ជាមួយនិង ប្រព័ន្ធEIS ចាប់លំនឹងក្នុងការថតវីដេអូ និង 240 FPS slow motion ផងដែរ។
realme បានចូលមកដល់ប្រទេសកម្ពុជាមិនដល់រយៈពេលកន្លះឆ្នាំផងក៏បានសម្រេចនូវលទ្ធផលដ៏ប្រសើរមួយដោយការលក់ប្រចាំខែមានដល់ទៅជាង 10000 គ្រឿង។ ហើយដើម្បីអបអរជាមួយនឹងលទ្ធផលដ៏ល្អនេះ លោកអ្នកអាចធ្វើការបញ្ចាទិញជាមួយនឹងទូរស័ព្ត realme 5i ដែលជាម៉ូឌែលមួយដែលកំពុងពេញនិយម នៅពេលឥឡូវនេះ នឹងទទួលបានកាដូអាវយឺតដ៏ស្រស់ស្អាតមួយភ្លាម។ ការប្រម៉ូសិននេះ នឹងផុតកំណត់នៅថ្ងៃទី 31 ខែមិនានេះហើយ សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់ ។