no-alternative title
no-alternative title
no-alternative title
no-alternative title

ទំនើបហួស! ប្រើតែទូរស័ព្ទអាចចូលមើលសព្វកន្លុកកន្លៀតខាងក្នុងយន្តហោះ Emirates គ្មានសល់សូម្បីតែបន្ទប់ស៉្បា (មានវីដេអូ)

បច្ចេកវិទ្យាថ្មីដ៏ទំនើប និងដំបូងបំផុតលើពិភពលោក 3D Seat ត្រូវបានក្រុមហ៊ុន Emirates ភ្ជាប់ឲ្យអ្នកដំណើររបស់ខ្លួន អាចចូលមើលកៅអីអង្គុយរបស់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ ដោយគ្រាន់តែចូលទៅកាន់វិបសាយ www.emirates.com ឬតាមរយៈកម្មវិធី Emirates App លើទូរស័ព្ទដៃ ទោះជាលោកអ្នកមិនទាន់បានឈានជើងឡើងយន្តហោះក៏ដោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

3D Seat ជាបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលអាចឲ្យអ្នកដំណើរ ដែលបានកក់សំបុត្រជិះយន្តហោះ ប្រភេទ Boeing A380 និង Boeing 777 ជាមួយក្រុមហ៊ុន Emirates អាចអូស បង្វិលអេក្រង់ទូរស័ព្ទ ចូលមើលឃើញទីតាំងកៅអីអង្គុយរបស់ខ្លួន ដូចរូបនៅលើយន្តហោះពិតៗជាក់ស្ដែង បែប Virtual Reality Technology (VR) ។ តាមរយៈបច្ចេកវិទ្យានេះ អតិថិជនរបស់ Emirates ទាំងអស់មិនត្រឹមតែអាចផ្ទៀងផ្ទាត់កៅអីអង្គុយរបស់ខ្លួនមុនថ្ងៃជិះយន្តហោះមកដល់នោះទេ សូម្បីតែកន្លែងកាប៊ីន និងកន្លុកកន្លៀតជាច្រើនផ្សេងទៀត ក៏អាចអូសលើអេក្រង់ទូរស័ព្ទឆែកមើលរូបភាព បែប3D 360ដឺក្រេ បានតាមចិត្តចង់ថែមទៀតផង។  មិនថាលោកអ្នក ជ្រើសរើសទិញសំបុត្រថ្នាក់ Economy, Business ឬក៏ First Class ទេបច្ចេកវិទ្យា 3D Seat នេះ នឹងអនុញ្ញាតឲ្យចូលឆែកមើលបានទាំងអស់ មិនថា កន្លែងដែលត្រូវអង្គុយ បន្ទប់ទទួលភ្ញៀវលើយន្តហោះ និងបន្ទប់ងូតទឹក បន្ទប់Spa លើយន្តហោះ Emirates ប្រភេទ Boeing A380 ផងដែរ។ 

លក្ខណៈពិសេសមួយទៀត មុនជិះយន្តហោះ ជាមួយក្រុមហ៊ុន Emirates អ្នកដំណើរចូលមើលកៅអីអង្គុយបែប 3D Seat នេះតាមរយៈ Emirates App ឬ វិបសាយ emirates.com លើទូរស័ព្ទដៃជាមុនសិន ចាំធ្វើការសម្រេចចិត្តកក់សំបុត្រយន្តហោះតាមក្រោយក៏បាន។ ដូច្នេះcចាប់ពីពេលនេះ អ្នកដំណើរទាំងអស់ អាចសាកល្បងទទួលយកបទពិសោធន៍ស្វែងរកកៅអីអង្គុយ និងកក់សំបុត្រជ្រើសរើសទីតាំងកៅអីអង្គុយលើយន្តហោះ Boeing A380 និង Boeing 777 បានកាន់តែងាយស្រួល មុនជើងហោះហើររបស់លោកអ្នកមក។ Virtual Reality ឬហៅថា VR នេះ គឺជាបច្ចេកវិទ្យាដ៏ទំនើប ដែលទទួលបាននូវពានរង្វាន់បច្ចេកវិទ្យាឈានមុខគេ ដែលមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណា មានដូច Emirates ឡើយ។

ទាំងអស់នេះ គឺជាបទពិសោធន៍ថ្មី ដែល Emirates ចង់ចែករំលែកដល់អ្នកដំណើរទាំងអស់ ឲ្យបានស្គាល់ និងសាកល្បងចូលទៅប្រើប្រាស់ ដើម្បីទទួលបាននូវភាពងាយស្រួល មុនឡើងជិះយន្តហោះ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម