no-alternative title

ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនមិត្តហ្វូន ទៅលើបច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យអប់រំ

កាលពីនៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2020 នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយនឹងក្រុមហ៊ុនមិត្តហ្វូន។ កម្មវិធីនេះ បានប្រពឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កិច្ចសហការនេះ ជាភាពជោគជ័យមួយបន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណិតសម្រាប់សាលារៀន” ដែលបានសហការអនុវត្តនាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។ ការផ្ដល់អ៊ីនធឺណីត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន គឺជាផ្នែកមួយនៃការខឹតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរបរិបទការងារ និងការសិក្សាមកប្រព័ន្ធឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក e-Government ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងឧស្សាហកម្ម ជំនាន់ទី 4។

ជាមួយនឹងបេសកកម្មក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីកការផ្តល់សេវាអ៊ីនធឺណិតដល់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ 2020 នេះតទៅក្រោមគម្រោងឈ្មោះ “អ៊ីនធឺណិតសម្រាប់សាលារៀន” រហូតដល់ទៅ 3000 សាលារៀនទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល 5 ឆ្នាំ ខាងមុខទៀត។

លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាងសង្គមឌីជីថល ជាពិសេសប្រព័ន្ធអប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងវិស័យអប់រំ រួមមាន៖

-ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ(EMIS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government និងប្រព័ន្ធឌីជីថលផ្សេងៗទៀតក្នុងការដោះស្រាយនានា។

-ការអនុវត្តវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅថ្នាក់ក្រសួង និងតាមបណ្តារាជធានី ខេត្តនានា លើការប្រើប្រាស់ប្រព័ន្ធឌីជីថលបម្រើរដ្ឋបាលអប់រំ និងការសិក្សា។

-ផ្តល់ជូនការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃរហូតដល់បំណាច់ឆ្នាំ 2020 សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានចូលទៅកាន់គេហទំព័រ e-Learning រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ e-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា។ មិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត 50% សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូនិងអាណាព្យាបាលសិស្សទូទាំងប្រទេសដែលបានភ្ជាប់អ៊ីនធឺណិតចាប់ពីខែមីនា ឆ្នាំ 2020 បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទដោយសារតែវីរុសកូវីដ 19។ 

ក្រុមហ៊ុនមិត្តហ្វូនមានទំនុកចិត្តក្នុងនាមជាប្រតិបត្តិករមួយដែលកំណត់ក្នុងការអនុវត្តគម្រោងនេះ ឱ្យបានជោគជ័យជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍ ផ្សាយសេវាជាង 11000 អង់តែន ខ្សែកាបអុបទិក 23000 គីឡូម៉ែត្រដែលគ្របដណ្ដប់តំបន់លំនៅដ្ឋានទាំងអស់ និងការផ្តល់សេវាកម្មទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជាជិត 9 លាននាក់។

 

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  បានគួសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះក្នុងការគាំទ្រការអប់រំបែបឌីជីថល រួមចំណែកក្នុងការកែលម្អគុណភាព និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សនិស្សិតនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍និងព័ត៌មាន នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

ជាការឆ្លើយតប លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូន លើគាំទ្រនិងអនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា៖ “គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំក្រោមក្រសួងជាមួយសាខាមិត្តហ្វូន 25/25 ខេត្តក្រុងទូទាំងប្រទេស។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្តហ្វូនបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់យើងក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់របស់ពួកគេក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ” ។

សកម្មភាពច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនមិត្តហ្វូនត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយនិងអនាគតអ្នកដឹកនាំកម្ពុជាអាចបំពេញនូវសក្តានុពលរបស់ពួកគេបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យារបស់ពួកគេដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។ សិស្សានុសិស្សជិត 1 លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ 1 សែននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ហើយសន្យាថានឹងធ្វើឱ្យមានភាពលេចធ្លោយ៉ាងសំខាន់ក្នុងចំណោមយុវជនទាំងអស់៕

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន