no-alternative title

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា បានចាប់ដៃគ្នាជាមួយនិង ធនាគារវឌ្ឍនៈ ផ្តល់សេវាធានារ៉ាប់រងនៅកម្ពុជា

នៅថ្ងៃទី 24 ខែមេសា នេះ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា បានប្រកាសចាប់ដៃគ្នាជាមួយនិង ធនាគារវឌ្ឍនៈ ផ្តល់សេវាធានារ៉ាប់រងនៅកម្ពុជា។ សម្រាប់កិច្ចសហប្រតិបត្តិការ នៅពេលនេះ គឺដៃគូទាំងពីរ នឹងធ្វើការចែកចាយនូវផលិតផលធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។ ពិធីចុះកិច្ចព្រមព្រៀងធានារ៉ាប់រងនេះ ត្រូវបានប្រព្រឹត្តនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នឹងត្រូវបានណែនាំដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់ ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំងស្ថិតនៅសាខាធនាគារវឌ្ឍនៈ។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. និងធនាគារ វឌ្ឍនៈ នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង និងការធ្វើឱ្យមានសន្តិភាពដល់ប្រជាជនកម្ពុជានៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន