no-alternative title

Sabay ប្រកាសនាំមកនូវកំពូលឌីជេដ៏ល្បីឈ្មោះ គឺលោក Diplo មកកាន់ប្រទេសកម្ពុជាយើងនៅក្នុងពេលឆាប់ៗនេះ!

សម្រាប់ចូលចិត្តតន្ត្រីប៉ែកអឺរ៉ុប ពិសេសចង្វាក់ EDM ប្រាកដជាស្គាល់កំពូលឌីជេលំដាប់ពិភពលោក Diplo ដែលជាអ្នកនៅពីក្រោយចម្រៀងដ៏កក្រើកជាច្រើនរបស់តារាល្បីៗទាំងអឺរ៉ុប និងអាស៊ី។ នៅ ថ្ងៃ10 ឧសភា 2019នេះ Diplo នឹងធ្វើដំណើរមកកម្ពុជាដើម្បីធ្វើការសម្ដែងជាលើកដំបូងបំផុត តាមរយៈ ការរៀបចំដោយក្រុមហ៊ុន Sabay។ នេះគឺជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រមួយដែលមនុស្សគ្រប់គ្នាមិនគួររំលង ពិសេសសម្រាប់អ្នកស្រឡាញ់វិស័យតន្ត្រី។ ហើយអ្នកនឹងរឹតតែទាក់ចិត្តចង់ចូលរួមទៀត បើដឹងពីជារឿងរ៉ាវដ៏អស្ចារ្យមួយចំនួនពីឌីជេចាស់វស្សារូបនេះ។

Diplo បានសាងស្នាដៃ ជាច្រើនក្នុងឧស្សាហកម្មតន្រ្តី បូករួមទាំងការផលិតភ្លេងផ្ទាល់ខ្លួន ការសហការជាមួយកំពូលតារាចម្រៀងល្បីៗ និងអ្នកតន្រ្តីផ្សេងៗ។ លោកត្រូវបានគេស្គាល់ថា ជាឌីជេជើងចាស់ ដែលបានធ្វើឲ្យអ្នកគាំទ្ររីករាយតាមប្រភេទតន្រ្តីជាច្រើនចង្វាក់ដូចជា EDM, Dancehall, Hip Hop, Trap, Moombahton, Electro house និង Pop។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតករតន្ត្រីរូបនេះបានបំបែកកំណត់ត្រាលើអាជីពរបស់ខ្លួនជាច្រើនលើក ដោយលោកបានឈ្នះពានធំៗជាច្រើនដូចជា MTV European Music Awards, American Music Award for Collaboration of the year ជាដើម។ ក្រៅពីនោះ Diplo ក៏ជាម្ចាស់ពាន Grammy ដល់ទៅ ៣ ហើយក្នុងនោះមានពាន Best Dance Recording ដែលទទួលបានពីបទ “Electricity” ច្រៀងដោយ Dua Lipa និង Mark Ronson ទៀតផង។ 

បទចម្រៀងល្បីៗមួយជាច្រើនដែលកើតចេញពីទឹកដៃរបស់លោក បានធ្វើឲ្យកក្រើកទឹកចិត្តអ្នកស្រឡាញ់តន្រ្តីពេញពិភពលោកដូចជា "Where Are Ü Now" ច្រៀងដោយ Justin Bieber, Lean On You ច្រៀងដោយ MØ, ''Thunderclouds” ច្រៀងដោយ LSD, "Electricity” ច្រៀងដោយ Silk City និង Dua Lipa, Doctor Pepper” ច្រៀងដោយ CL, "Close To Me” ដោយ Ellie Goulding, Cold Water ដោយ Justin Bieber និង Bubble Butt ដោយ Bruno Mars, 2 Chainz, Tyga & Mystic ជាដើម។

ក្រៅពីជាប់ក្នុងតារាងកំពូលឌីជេទាំង 10 លំដាប់ពិភពលោកហើយ បុរសវ័យ 40 ឆ្នាំនេះក៏ត្រូវបានប្រសិទ្ធនាមជាឌីជេដែលមានតម្លៃខ្លួនខ្ពស់ជាងគេដោយទស្សនាវដ្ដី Forbes ផងដែរ។ មានន័យថា វាជាឱកាសដ៏កម្របំផុត ក្នុងការទទួលបានបទពិសោធន៍រាំលេងជាមួយស្នាដៃរបស់ចាក់ភ្លេងផ្ទាល់ៗរបស់លោក។  កម្មវិធី DIPLO Live in Phnom Penh នឹងរៀបចំឡើងនៅថ្ងៃទី 10 ឧសភា 2019 នៅ Sound Club ចាប់ពីម៉ោង 10 យប់តទៅ។

បើចង់ចូលរួម កុំភ្លេចចូលទៅទិញសំបុត្រតាមរយៈ PiPay ជាមួយតម្លៃពិសេសៗដូចជា៖

- Early Bird = 15 ដុល្លារ (ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 5 ឧសភា 2019)

- Regular = 18 ដុល្លារ (ចាប់ពីថ្ងៃទី 6 ដល់ 10ឧសភា 2019)

- Gate Price = 20 ដុល្លារ (នៅថ្ងៃកម្មវិធី ប្រសិនបើនៅសល់) 

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ វិបសាយ៖ diplo.sabay.com ឬទូរស័ព្ទមកលេខ៖ 070 555 930 

- Facebook៖ [DIPLO Live in Phnom Penh] ( www.facebook.com/events/440865839997170 )

- អ៊ឺម៉ែល៖ [email protected]   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន