កាលពីព្រឹកថ្ងៃសុក្រ 24 ឧសភានេះ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី 6 ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTVថែមទៀតផង។ នៅក្នុងចំណោមអ្នកឈ្នះទាំងបីរូប នៃការចាប់រង្វាន់លើកនេះ មានអតិថិជនដល់ទៅពីររូប ដែលបានទិញស្មាតហ្វូន Huawei ពីហាងតែមួយ មានសំណាងឈ្នះរង្វាន់ព្រមៗគ្នាតែម្តង។ សំណាងដល់ហើយនែក!
អតិថិជនដែលមានសំណាងឈ្នះម៉ូតូ Zoomer X មួយរង្វាន់ បានទៅលើឈ្មោះ ស៊ីឆុន ទិញស្មាតហ្វូន Huawei P30 Lite ពីហាង Indochina រីឯ អតិថិជនឈ្មោះ សរវណ្ណា ទិញស្មាតហ្វូន Huawei អេ 7 ពីហាង Indochina ក៏ឈ្នះទូរទស្សន៍ Smart TV 43 អ៊ីញ 1 រង្វាន់ផងដែរ និងទូរទស្សន៍មួយរង្វាន់ទៀតបានទៅលើ អតិថិជនឈ្មោះ ស្រីណាក់ ទិញស្មាតហ្វូន Huawei អេ 7 ទិញពីហាង ហេង វាសនា។ ពួកគាត់ទាំងបី សុទ្ធតែជាអ្នកឈ្នះរង្វាន់លើកទីមួយ។ នៅពេលដែលក្រុមការងារទំនាក់ទំនងទៅ គ្រាន់តែដឹងថាឈ្នះភ្លាម ពូកគាត់មានអារម្មណ៍សប្បាយចង់ហោះភ្លាតតែម្តង។
ដូចសព្វមួយដងដែរ យើងក៏បានអញ្ជើញអ្នកឈ្នះពីការចាប់រង្វាន់លើកមុន មកទទួលរង្វាន់ផងដែរ។ បងប្រុស ម៉ាឡូត ជាអ្នកឈ្នះម៉ូតូ Zoomer X 1 រង្វាន់ និងបងប្រុស សន សុមនះ ឈ្នះ Smart TV 43 អ៊ីញ មួយរង្វាន់ ចំណែកឯអ្នកឈ្នះមួយរូបទៀត មានភារកិច្ចផ្ទាល់ខ្លួន មិនអាចមកទទួលរង្វាន់បាន។ មិនសូវខុសគ្នា ពីអ្នកឈ្នះមុនៗទេ អ្នកទាំងពីរញញឹមពព្រាយតែម្តង ហើយកាន់តែជឿទុកចិត្តខ្លាំង នៅពេលដែលខ្លួនមានសំណាងឈ្នះបែបនេះ។
ចង់មានសំណាងដូចពូកគាត់អត់? ងាយៗ! គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់មានសំណាងឈ្នះរង្វាន់ សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 28 ខែ កក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!