no-alternative title
no-alternative title

មិត្ដហ្វូនរៀបចំព្រឹត្ដិការណ៍ Viettel Advanced Solution Track 2019 ដែលជាការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយ កំរិតខ្ពស់វគ្គផ្ដាច់ព្រ័ត្រនៅកម្ពុជា

កាលពីថ្ងៃទី 15 ខែសីហា ឆ្នាំ 2019 នៅសណ្ឋាគារសុខា ក្រុមហ៊ុនមិត្ដហ្វូន និងសម្ព័ន្ធ Viettel Group បានរៀបចំព្រឹត្ដិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track 2019 ក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ឯកឧត្ដម សង់ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដែលបានអញ្ជើញចូលរួមជាគណៈវិនិច្ឆ័យ ជាមួយក្រុមនាយកប្រតិបត្ដិក្រុមហ៊ុន និង StartUps លំដាប់ពិភពលោកជាច្រើនទៀតរួមមាន លោក Nguyen Manh Dzung នាយកប្រតិបត្ដិនៃក្រុមហ៊ុនផ្សព្វផ្សាយ CyberAgent ក្នុងប្រទេសវៀតណាម និងថៃ លោក Michael McCarthy សាស្ដ្រាចារ្យសាកលវិទ្យាល័យ Harvard Extension School និងលោក Gene Soo សហស្ថាបនិក StartupsHK។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វគ្គផ្ដាច់ព្រ័ត្រគឺជាការប្រកួតរវាងក្រុមឆ្នើមចំនួន 10 ដែល ត្រូវបានសម្រាំងចេញពីបេក្ខភាពជាង 200 ដើម្បីដណ្ដើមជ័យលាភីចំណាត់ថ្នាក់ពី 1 ដល់ 3 ជាមួយប្រាក់រង្វាន់សរុបជាង 7500 ដុល្លារ។ ពានដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមម្ចាស់ជ័យលាភីទាំង 3 គឺការកក់កៅអីទៅចូលរួមប្រកួតវគ្គចុងក្រោយនៃព្រឹត្ដិការណ៍ VietChallenge នៅសហរដ្ឋអាមេរិក ដែលត្រូវបានឧបត្ថម្ភទាំងស្រុងដោយសម្ព័ន្ធ Viettel Group និងមានឱកាសឈ្នះប្រាក់រង្វាន់ 5 ម៉ឺនដុល្លារ ព្រមទាំងត្រូវបានទទួលយកនូវគំនិតវិនិយោគរបស់ពួកគេដោយក្រុមហ៊ុន American Funds លើការបង្កើត StartUps ថ្មីផងដែរ។ 

LaundryKH គឺជាក្រុមតំណាងពីកម្ពុជាតែមួយគត់ដែលបានចូលរួមការប្រកួតនេះក្នុងចំណោមក្រុមឆ្នើមទាំង 9 ផ្សេងទៀត។ គំនិតផ្ដួចផ្ដើមក្នុងការប្រកួតរបស់ពួកគេផ្ដោតទៅលើ ទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត (IoT) ពាណិជ្ជកម្មអេឡិចត្រូនិក និងឡូជីស្ទីក ដែលរួមមាន  Graam, VVN, Appa, Vuihoc, MultiGlass, TiMobile, Ipfication និង Innova Solutions។ ក្រៅពីក្រុមឆ្នើមទាំង 10 ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ អ្នករៀបចំព្រឹត្ដិការណ៍ VAS Track កំពុងដំណើរការចុះកិច្ចសន្យាលើគំនិតវិនិយោគសក្ដានុពលជាង 20 ទៀតក្នុងល័ក្ខខណ្ឌចែករំលែកប្រាក់ចំណេញពី 45 រហូតដល់ 75 ភាគរយសម្រាប់ឆ្នាំ 2019 នេះ។ 

លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានមានប្រសាសន៍ថា៖ «ព្រឹត្ដិការណ៍ VAS Track ឆ្នាំ 2019 នេះ គឺជាការប្រកួតអន្ដរជាតិដ៏ធំមួយដែលប្រមូលផ្ដុំនូវគំនិតបច្ចេកវិទ្យាល្អៗបំផុតក្នុងពិភពលោក។ មិត្ដហ្វូន កំពុងស្វែងរកឱកាសសហការជាមួយ StartUps នានាក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសដទៃជុំវិញពិភពលោក ដោយសារមិត្ដហ្វូន កំណត់ខ្លួនឯងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខ ដែលតែងតែបើកទ្វារទទួលយកគំនិតថ្មីៗ និងអនុវត្ដវាជាក់ស្ដែង។ យើងចង់រួមចំណែកអភិវឌ្ឍសង្គមឌីជីថលក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត»។ 

 ក្រោមពាក្យស្លោក «បង្កើតការពិតថ្មីមួយ» ការប្រកួតនេះគឺជាឱកាសដ៏យុត្ដិធម៌សម្រាប់ StartUps ជាតិ និងអន្ដរជាតិជាមួយការព្យាយាមស្វែងរកដំណោះស្រាយដ៏ឈ្លាសវៃក្នុងវិស័យទូរគមនាគមន៍ដើម្បីបង្កើតផលិតផល និងសេវាកម្មប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ការប្រកួតនេះក៏ជាការជឿជាក់យ៉ាងមុតមាំរបស់មិត្ដហ្វូន ក្នុងការគាំទ្រ StartUps នៅកម្ពុជា និងជុំវិញពិភពលោក។  សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្ដិការណ៍ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track ឆ្នាំ២០១៩ សុំចូលទៅកាន់វេបសាយ http://vas.viettel.vn

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន