no-alternative title
no-alternative title

ឥលូវនេះ ស្មាតហ្វូន Huawei Y7a តម្លៃ $189 និង Y7p 2021 $159 មានស្តុកថ្មីវិញហើយ បន្ទាប់ពីលក់អស់ស្តុកមួយរយៈ !

ក្នុងត្រីមាសទី1 ដើមឆ្នាំ 2021 ស្មាតហ្វូនត្រកូល Y 2ស៊េរី កំពុងឆក់ប្រជាប្រិយភាពពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជានោះគឺ Huawei Y7a តម្លៃ $189  និង Y7p 2021 តម្លៃ $159។ ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែក ស្មាតហ្វូនទាំង 2 ស៊េរីនេះ លក់ដាច់គ្មានសល់ស្តុក ហើយទើបតែឥឡូវនេះត្រូវបានក្រុមហ៊ុនហួវៃប្រកាសថាស្តុកថ្មីមកដល់ហើយនេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រាល់អតិថិជនដែលកំពុងទន្ទឹងរង់ចាំស្តុក Huawei Y7a និង Y7p 2021 អាចរកជាវនៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ដែលនៅក្បែរលោកអ្នកជាងគេទូទាំងប្រទេស។ 

សូមរំលឹកថា Huawei Y7a មិនត្រឹមតែមានភាពលេចធ្លោនៃការឌីហ្សាញ និងជម្រើសពណ៌ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ ១ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។ ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស មានអេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញ ធំពេញភ្នែកផលិតឡើងជាពិសេសសម្រាប់អ្នកលេងហ្គេមជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល។ 

Huawei Y7p 2021 បំពាក់នូវកាមេរ៉ាឆ្លាតវៃ AI 3 គ្រាប់ទំហំ 48MP ថតរូបច្បាស់អស់ស្ទះ អេក្រង់ធំ 6.39 អ៊ីង ជាមួយកាមេរ៉ាលែនទម្លុះអេក្រង់ មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh គ្រប់គ្រាន់សម្រាប់ចាក់វីដេអូជាប់គ្នា 22ម៉ោង, ចាក់បទចម្រៀង 111ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20ម៉ោង ដោយមិនបាច់ខ្វល់ស្ពាយ Power Bank តាមខ្លួននាំតែហត់។

មាន Huawei Y7a ឬ Y7p 2021 ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន  ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និង ផេតថលសឺច (Petal Search)។ កាន់តែពិសេសមាន ផេតថល ម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។ 

អាស្រ័យលើការរៀបរាប់ពិលក្ខណៈសម្បតិ្តនៃស្មាតហ្វូនត្រកូល Y ទាំង2ស៊េរីខាងលើ គឺគ្រប់គ្រាន់សម្រាប់ប្រិយមិត្ត ក្នុងការសម្រេចចិត្តថាគួរតែជ្រើសរើស Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159៕ រាល់ការជាវថ្ងៃនេះនឹងទទួលបានកាបូបម៉ាកហួវៃដ៏ស្រស់ស្អាតពី Huawei ភ្លាមៗ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន