no-alternative title
no-alternative title

realme 8 Pro ស្មាតហ្វូនកាមេរ៉ាទំហំធំ 108MP ប្រកាសចេញលក់នៅកម្ពុជាហើយតម្លៃ 369 ដុល្លារតែប៉ុណ្ណោះរួមទាំងការថែមកាដូជាច្រើនទៀតផង

នៅថ្ងៃទី 02 ខែឧសភា ឆ្នាំ 2021 នេះ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានដាក់លក់ស្មាតហ្វូនសេរីថ្មី realme 8 Pro ទូទាំងប្រទេសជាមួយតម្លៃត្រឹមតែ 369$ ជាមួយកាដូ realme Special gift (ដបទឹក និង បាសប្លូធូស) ជាមួយនិងស៊ីមកាតស្មាតផងដែរ ។ ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme Numer Series វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការគាំទ្រជាច្រើនពីសំណាក់យុវវ័យ។

realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ108MP និងជាមួយមុខងារថតរូបកាន់តែទាន់សម័យ។ ទំនោរភាពពេញនិយមរបស់អ្នកប្រើប្រាស់វ័យក្មេង ពួកគេចង់បានបច្ចេកវិទ្យាថ្មីៗ ប្លែក ដូច្នេះ realme ក៏នៅតែព្យាយាមយកអ្វីដែលថ្មីនោះមកឲ្យអ្នកប្រើប្រាស់ដោយបានបំពាក់បច្ចេកវិទ្យាក៏ដូចជាលក្ខណៈសម្បត្តិមុខងារដែលមាននៅលើស្មាតហ្វូនលំដាប់កំពូលមកដាក់លើស្មាតហ្វូន realme 8 Pro ដែលមានតម្លៃសមរម្យបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាមេរ៉ាជំនាន់ថ្មី 108MP រូបថតពេលយប់កាន់តែប្រសើរ

កាមេរ៉ាជំនាន់ថ្មីទំហំ108MP អាចផ្តិតយករូបភាពដែលមានគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ ជាមួយកាមេរ៉ាជំនាន់ថ្មីទំហំ108MP វាមានមុខងារសម្រាប់កម្សាន្តជាច្រើនដូចជា៖ Tilt shift time lapse video, Starry Time-lapse Video, Neon Portrait, Dynamic Bokeh Portrait, AI Portrait, Dual-view Video, Ultra-Nightscape Video, AI mixed color portrait, movie mode ។

 

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-lapse Video and Tilt-shift Time-lapse Video

ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapseដែលមានរយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។ មុខងារថតរូបឲ្យឃើញតូចរបស់realme(tilt-shift photography)អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។

បច្ចេកវិទ្យាសាកថ្មលឿន50W Superdart,ជាមួយថាមពលថ្មធំ 4500mAh 

ការសាកថ្មលឿនលឿនតែងតែជាចំណុចខ្លាំងរបស់ Realme ។ realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5%  អាចទុកstandbyបាន 32 ម៉ោង ឬការសន្ទនាទូរស័ព្ទ 98 នាទី ។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ។

 

ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម 176g

ផ្ទៃខាងក្រោយរបស់realme 8 proភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ(Infinite black) ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក"DARE TO LEAP" មានពន្លឺប្រដេញ យ៉ាងស្រស់ស្អាត។realme 8 proមានទំងន់ត្រឹមតែ 176g នឹងកំរាស់ 8.1mmងាយស្រួលក្នុងការចាប់កាន់។

 

ប្រព័ន្ធប្រត្តិបត្តការជំនាន់ថ្មី realme UI 2.0

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើpassword។ Security Shieldផ្តល់នូវប្រព័ន្ធត្រួតពិនត្យ systemនឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម Realme Labs ការដំឡើងកម្មវិធីappត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយRealme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។ 

បន្ទះឈីប និងអេក្រង់

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់256GB។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន