no-alternative title

MSI E13 Flip EVO កុំព្យូទ័រយួរដៃប្រកបដោយភាពទំនើបទាន់សម័យ និងភាពជឿនលឿនបំផុត អាចប្រើប្រាស់ជាមួយនឹងប៊ិក MSI Pen ដ៏ឆ្លាតវៃផងដែរ

ជាការពិតណាស់លោកអ្នកពិតជាចង់បានម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានភាពប្រណិត និងសមត្ថភាពខ្ពស់ ហើយសម្បូរទៅដោយបច្ចេកវិទ្យាថ្មីៗសម្រាប់បម្រើការក្នុងកិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នក ដូចនេះ ក្នុងវេលានេះ គេហទំព័រទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមណែនាំនូវម៉ាស៊ីនកុំព្យូទ័រយួរដៃដ៏ប្រណិត និងទំនើបមួយម៉ូដែលរបស់ក្រុមហ៊ុន MSI  ស៊េរី E13 Flip EVO ជូនប្រិយមិត្តធ្វើការពិចារណាក្នុងការជាវយកទៅប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រណិតភាពជាមួយភាពស្តើង និងភាពស្រាលងាយស្រួលក្នុងការប្រើប្រាស់

ប្រសិនបើលោកអ្នកជាអ្នកដែលប្រណិតភាពនិយមទៅលើឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ MSI E13 Flip EVO ពិតជាស្ថិតក្នុងជម្រើសរបស់លោកអ្នកជាក់ជាមិនខាន។ ជាមួយនឹងកម្រាស់ខ្លួនសរុបត្រឹមតែ 14.9mm និងទំងន់ស្រាលត្រឹមតែ 1.35 គីឡូក្រាម លោកអ្នកអាចស្ពាយ MSI E13 Flip EVO តាមខ្លួនដើម្បីទៅបំពេញកិច្ចការងារខាងក្រៅបានគ្រប់ពេលគ្រប់ទីកន្លែង។ ហើយអ្វីដែលល្អជាងនេះទៅទៀតនោះគឺផ្នែកអេក្រង់របស់ MSI E13 Flip EVO អាចធ្វើការកាច់បត់បានដល់កម្រិតមុំ 360 ដឺក្រេ ដូចនេះយើងអាចប្រើជា Tablet Mode សម្រាប់ការកម្សាន្តផ្សេងៗបានយ៉ាងងាយស្រួល។ ចំនុចពិសេសមួយទៀតរបស់ MSI E13 Flip EVO គឺថាប៊ូតុង Power របស់វាមិនអាចចុចបិទបានដូចកុំព្យូទ័រយួរដៃដទៃបានឡើយ មានន័យថានៅពេលកំឡុងវាយអត្ថបទយើងច្រឡំចុចប៉ះលើប៊ូតុង Power ពេលនោះគឺមិនធ្វើអោយរលត់ម៉ាស៊ីនរបស់វាឡើយ។ 

អេក្រង់ថាច់ស្រ្គីនធំល្មមសម្រាប់ធ្វើកិច្ចការងារ និងការកម្សាន្ត

កុំព្យូទ័រយួរដៃដ៏តូចច្រឡឹងរបស់ MSI មួយនេះបានបំពាក់នូវបន្ទះអេក្រង់ IPS Level Touchscreen ខ្នាត 16:10 ratio កម្រិត Full-HD+ (1920x1200px) ទំហំ 13.4 អ៊ីញ។ ហើយដោយសារតែអេក្រង់របស់ E13 Flip EVO ជាអេក្រង់ថាច់ស្រ្គីនដូចនេះវាក៏ទ្រទ្រង់ការប្រើប្រាស់ជាមួយនឹងប៊ិក MSI Pen ផងដែរ ដែលធ្វើអោយការប្រើប្រាស់កាន់តែមានភាពទំនើបថែមមួយកម្រិតទៀត។ 

MSI Pen បន្ថែមនូវភាពទំនើបទាន់សម័យក្នុងការប្រើប្រាស់លើកុំព្យូទ័រយួរដៃ

ជាមួយ MSI Pen របស់ E13 Flip EVO គឺប្រើនូវបច្ចេកវិទ្យា Bluetooth សម្រាប់ភ្ជាប់ជាមួយកុំព្យូទ័រ និងមានកម្រិតសំពាធសំគាល់ដល់ 4096 ដូចនេះ ពិតជាផ្តល់នូវប្រសិទ្ធិភាពខ្ពស់ និងដំណើរការរលូនល្អគ្មានទាស់ចិត្តឡើយ។ ប៊ិច MSI Pen នេះយើងអាចបញ្ជាលើមុខងារមួយចំនួនបន្ថែមលើមុខងារ Snip & Sketch ដើម្បីថត Screenshot រួចគួសវាសកត់ចំណាំថែមទៀតផង។ 

បើតាមការបង្ហាញរបស់ MSI ប៊ិក MSI Pen របស់ E13 Flip EVO គឺអាចប្រើក្នុងកម្មវិធីធ្វើបទបង្ហាញផ្សេងៗបានដូចជាការចុចលើគូទប៊ិកម្តងដើម្បីចូលទៅកាន់ទំព័រកិច្ចការធ្វើបទបង្ហាញបន្ទាប់ ឬចុចពីរដងដើម្បីត្រឡប់មកទំព័រដើមវិញ។ យើងក៏អាចបើកបញ្ជាប៊ិកដើម្បីបើកដំណើរការកម្មវិធីមួយចំនួនបានផងដែរដូចជា ចុចម្តងដើម្បីបើកដំណើរការកម្មវិធី One Note ចុចពីរដងដើម្បីបើកដំណើរការកម្មវិធី Whiteboard ហើយយើងក៏អាចកំណត់ក្នុងការចុចបើកដំណើរការកម្មវិធីផ្សេងទៀតបានផងដែរ រួមនឹងការប្រើប្រាស់មុខងារផ្សេងៗមួយចំនួនទៀត។

កំលាំងម៉ាស៊ីនខ្លាំងសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃ

MSI E13 Flip EVO បានបំពាក់មកជាមួយនូវអង្គ CPU Intel ជំនាន់ចុងក្រោយគឺ 11th Gen EVO ស៊េរី Corei7 U-Processor ភ្ជាប់ដោយអង្គ GPU ស៊េរីថ្មីចុងក្រោយគឺ Intel Iris Xe គាំទ្រប្រតិបត្តិការការងារទូទៅដោយ RAM ប្រភេទ LPDDR4X ទំហំ 16 GB និងអាចដាក់បន្ថែមបានដល់ទំហំ 32GB ប្រសិនបើយើងត្រូវការ។ ចំនែកថាសរឹងផ្ទុកទិន្នន័យវិញគឺប្រើប្រភេទ M.2 SSD ប្រើនូវបច្ចេកវិទ្យារក្សា និងផ្ទេរទិន្នន័យចេញចូលស៊េរី NVME PCle Gen4។ E13 Flip EVO មានថ្មទំហំ 70Whr និងទ្រទ្រង់ការសាកភ្លើងចូលតាមរយះឆ្នាំងសាកកំលាំង 65W។ បើតាមការអះអាងពី MSI បញ្ជាក់ថាថ្មរបស់ E13 Flip EVO សាកពេញម្តងមានលទ្ធភាពកាន់ប្រើក្នុងកិច្ចការងារទូទៅបានដល់ 20 ម៉ោងឯណោះ។ កុំព្យូទ័រយួរដៃស៊េរីថ្មីតូចច្រឡឹងមួយនេះគាំទ្រការដំឡើងជាមួយប្រតិបត្តិការ Microsoft Windows 10 Home/ Pro 64bit។

គុណសម្បត្តិផ្សេងៗទៀត

MSI E13 Flip EVO មានភ្ជាប់មកជាមួយនូវរន្ធដោតសម្រាប់ផ្លាស់ប្តូរទិន្នន័យចេញចូលប្រភេទ USB-C3.2 ចំនួនពីរ, រន្ធ USB-C4/Thunderbolt 4 ឬ PD Charging ចំនួនពីរសម្រាប់សាកភ្លើងផង, រន្ធដោតកាស 3.5mm Combo Jack, បច្ចេកវិទ្យា Bluetooth v5.2, Wi-Fi 6E, កាមេរ៉ាវ៉ិបខេមប្រភេទ IR HD សម្រាប់ប្រើជាមួយ Video Call និងស្កែនមុខដោះសោរសុវត្ថិភាព។ MSI E13 Flip EVO មានជម្រើសពណ៌សហៅថា Pure White និងពណ៌ខ្មៅមានវ័ណ្ឌពណ៌ទឹកមាសហៅថា Ink Black។  ដូច្នេះ សរុបមក MSI E13 Flip EVO គឺជាកុំព្យូទ័រយួរដៃ Ultra Notebook ដែលផលិតឡើងដើម្បីផ្តល់នូវភាពងាយស្រួលជាមួយប្រណិតភាពកម្រិត Premium រួមជាមួយនឹងសមត្ថភាពខ្លាំង និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារ និងការកម្សាន្តទូទៅប្រចាំថ្ងៃរបស់លោកអ្នក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន