no-alternative title
no-alternative title
no-alternative title
no-alternative title

អ្នកណាខ្លះជាហ្វេន Avengers? OPPO RENO5 Marvel Edition មកដល់កម្ពុជាហើយ! ចំនួនមានកំណត់ណា ប្រញាប់ឡើងដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏អស្ចារ្យនេះ

កាន់តែប្លែក ធានាថាលើកនេះពិតជាអស្ចារ្យ ដោយ OPPO បានសហការគ្នាជាមួយនឹង Marvel ក្នុងការបង្កើតស្មាតហ្វូនហេរូគឺ OPPO RENO5 Marvel Edition ដើម្បីជាការបង្ហាញនូវបទពិសោធន៍ថ្មីដ៏វិសេសវិសាលប្រៀបដូចជាការប្រមូលយកថាមពលដ៏អស្ចារ្យទាំងអស់ពី Super Heroes មករួមបញ្ចូលតែមួយជាមួយនឹងស្មាតហ្វូន OPPO Reno5 ដែលបង្កើតបានជាអនុភាពខ្លាំងក្លាដែលមិនធ្លាប់មានលើស្មាតហ្វូនដទៃ។ ហើយបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានបង្ហោះកាលពីថ្មីៗនេះ ស្មាតហ្វូន OPPO RENO5 Marvel Edition គឺមានតម្លៃខ្លួនត្រឹមតែ $399 ពិតជាពិសេសខ្លាំងមែនទែន បើប្រៀបធៀបទៅនឹងសមត្ថភាព និងការរចនាដ៏កម្របែបនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជឿថាមានអ្នកគាំទ្ររបស់ Marvel ក៏ដូចជា OPPO មិនតិចនោះទេ ដែលកំពុងតែឆ្ងល់ និងចង់ដឹងអំពីសមត្ថភាពពិសេសៗលើស្មាតហ្វូនហេរូ OPPO RENO5 Marvel Edition ។ ហើយខាងក្រោមនេះ ជាអ្វីដែលយើងជឿថា ប្រសិនបើហ្វេន Avengers បានឃើញ គ្មានថ្ងៃនឹងដកចិត្តពីស្មាតហ្វូនហេរូនេះបាននោះទេ។ 

•រចនាបថ៖ គឺជាការបំផុសគំនិត និងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងឈុត Quantum Suits នៅក្នុងភាពយន្ត Avengers: Endgame។

•ផ្នែកខាងក្រោយ៖ ត្រូវបានរំលេចឡើងដោយរចនាបថតំណាងឲ្យ Avengers ស្ទើរទាំងស្រុងចម្រុះចំនួន 4 ពណ៌គឺមានពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ក្រហម ភ្លឺរលោងទាក់ភ្នែកបង្ហាញភាពខុសប្លែកពីគេ អមមកជាមួយនិមិត្តសញ្ញាអក្សរ «A» ដែលជានិមិត្តសញ្ញាតំណាងឲ្យ Avengers។

•តួខាងក្រោយ៖ រចនាបថឡើងជារាងអក្សរ «X» ជា Logo តំណាងឲ្យតួអង្គ Superhero Black Widow និងបន្ស៊ីគ្នាជាមួយនឹងនិមិត្តសញ្ញា Avengers។

•អេក្រង់៖ ដោយឡែកនៅលើ Home Screen នៃកម្មវិធីនីមួយៗរបស់ OPPO ក៏បានរចនាជំនួសដោយ Avengers Quantum Suits របស់ Marvel ផងដែរ។ អាចនិយាយបានថានៅពេលលោកអ្នកចាប់កាន់គឺប្រៀបដូចមានអារម្មណ៍ស្និទ្ធស្នាលនៅក្នុងពិភព Marvel អ៊ីចឹង។ មិនតែប៉ុណ្ណោះ OPPO ក៏បានបន្ថែមរូបភាពចំនួន 6 ស្ទីលដល់ហ្វេនៗរបស់ Marvel អាចជ្រើសរើសដាក់នៅលើ Lock Screen Wallpaper ។

យ៉ាងណាមិញ បើក្រឡេកទៅមើលលក្ខណៈពិសេសផ្នែកខាងក្នុង និងបច្ចេកវិទ្យាទំនើបៗរបស់ OPPO RENO5 Marvel Edition គឺបំពាក់មកជាមួយអេក្រង់លាតរាបស្មើទំហំ 6.4 អ៊ីញ ប្រភេទ AMOLED កម្រិត Full HD+ ជាមួយកម្រិតអេក្រង់ Refresh Rate 90Hz បច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័ស 50W និងបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីន OPPO RENO5 Marvel Edition ប្រើប្រាស់បន្ទះឈីប Snapdragon 720G គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ។ លើសពីនេះ សូម្បីតែឆ្នាំងសាក កាសខ្សែ ស្រោមការពារ និងម្ជុលចាក់ SIM ដែលមាននៅក្នុងប្រអប់របស់ របស់ OPPO RENO5 Marvel Edition ក៏រចនាឡើងតាមលំនាំដើមរបស់ Avengers ផងដែរ ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់ភាពយន្តដ៏ល្បីពាសពេញពិភពលោក Marvel’s Avengers ក្នុងឈុតតួអង្គ Black Widow ដែលហ្វេនៗនិយមទស្សនានេះឃើញថាបានត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ 2021 នៅជុំវិញពិភពលោក។ ដូច្នេះ សម្រាប់ហ្វេនៗ Avengers នៅរាលរែកអីទៀត? មិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាម្ចាស់កម្មសិទ្ធរបស់ស្មាតហ្វូនហេរូនេះទេ ដូច្នេះមិនត្រូវឲ្យឱកាសនេះរំលងផុតទៅដោយងាយៗឡើយ ព្រោះចំនួនមានកំណត់ណា៎! ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ដោយ ប៉េងលីន
Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

ដោយ ប៉េងលីន
ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ដោយ ប៉េងលីន
ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ដោយ ប៉េងលីន