no-alternative title

កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

កាលពីព្រឹកមិញនាថ្ងៃទី 8 ខែមិថុនា ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានរៀបចំការតេស្តដំបូងនូវលើស្មាតហ្វូនត្រកូលលំដាប់ខ្ពស់គឺស៊េរី Find នោះគឺម៉ូដែល OPPO Find X3 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនោះ មានឈ្មោះថា Find X3 Pro Media Experience ដោយឃើញមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុន OPPO និងពិធីករ ជា វណ្ណារិទ្ធិ ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់ដំបូងនូវស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3 Pro ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី1 (ក្បែរវត្តភ្នំ)។

នៅក្នុងកម្មវិធីនោះផងដែរ កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូនជំនាន់ថ្មី OPPO Find X3 Pro យ៉ាងដូច្នេះថា «ស្មាតហ្វូនកំពូលមួយនេះមានអេក្រង់រស់រវើកកម្រិត 1 ពាន់លានពណ៌ ជាអេក្រង់ AMOLED 6.7” កោងគែមសងខាងកម្រិត 3216 x 1440 (QHD+) ជាមួយនឹង 525 PPI ដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននៅបទពិសោធមិនធ្លាប់មានពីមុនមក។ រីឯ ចំណុចពិសេសមួយទៀតគឺកាមេរ៉ាមេភ្លោះទំហំ 50MP ដំបូងគេបង្អស់កម្រិត 1 ពាន់លានពណ៌អាចផ្ដិតយករូបភាពកម្រិត 1 ពាន់លានពណ៌ជាមួយសេនស័រ IMX766 កម្រិតពណ៌ 10 Bit ផងដែរ។

លើសពីនេះទៅទៀត វាជាស្មាតហ្វូនតែមួយគត់នាពេលបច្ចុប្បន្នដែលបំពាក់នូវកាមេរ៉ា Micorlens ទំហំ 3MP អាចពង្រីកបានដល់ទៅ 60 ដងឯណោះ ដែលភ្នែកទទេមិនអាចមើលឃើញ។ មួយវិញទៀត ចំណុចពិសេសនៃអេក្រង់ដ៏រស់រវើក 1 ពាន់លានពណ៌វិញ អាចបង្ហាញនូវពណ៌ 10 Bit យ៉ាងពិតប្រាកដត្រឹមត្រូវ ដែលជាជំនួយលើចក្ខុវិស័យនៃពណ៌ និងជួយឲ្យមនុស្សពិការពណ៌ទទួលបានបទពិសោធន៍ពណ៌នៃពិភពលោកដ៏ពិតប្រាកដ ជាមួយនឹងកម្រិត Dynamic Refresh Rate 120Hz ថែមទៀតផង។ 

ចំណែកឯកម្លាំងម៉ាស៊ីនរបស់កំពូលស្មាតហ្វូននេះបំពាក់ជាមួយបន្ទះឈីបថ្នាក់កំពូល Qualcomm Snapdragon™ 888  RAM 12GB, ROM 256GB។ ដោយឡែកឯ ថាមពលកម្លាំងថ្មធំរហូតដល់ទៅ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W SuperVOOC 2.0 ព្រមទាំងបច្ចេកវិទ្យាសាកថ្មឥតខ្សែ 30W AirVOOC និងមានសមត្ថភាពសាកថ្មឥតខ្សែទៅកាន់ឧបករណ៍ផ្សេងទៀតផង។»

ទន្ទឹមជាមួយគ្នាផងដែរ ពិធីករដ៏ល្បីឈ្មោះរូបសង្ហា ជា វណ្ណារិទ្ធិ ក៏បានបន្ថែមដោយសង្កត់ធ្ងន់ថា «សម្រាប់ស្មាតហ្វូនកំពូលនេះ គឺពិតជាអស្ចារ្យ និងពិសេសខ្លាំងលើសពីអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុក ជាមួយនឹងកាមេរ៉ាមេភ្លោះ និងអេក្រង់ដ៏រស់រវើកកម្រិត 10 Bit រចនាបថកោងបែបអនាគត កម្លាំងម៉ាស៊ីនលំដាប់កំពូលជាមួយបន្ទះឈីប Qualcomm Snapdragon 888 5G កាមេរ៉ាម៉ៃក្រូ 60 ដង។ លើសពីនេះ វាបានបំពាក់មកនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W SuperVOOC 2.0 ព្រមទាំងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនឥតខ្សែ 30W AirVOOC និងបច្ចេកវិទ្យាទំនើបៗថ្មីៗផ្សេងៗទៀតផងដែរ។

ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ និងស៊ីជម្រៅនៅលើស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3 Pro លោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ លើសពីនេះទៅទៀត នាថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 វេលាម៉ោង 7:00 យប់ OPPO ក៏មានកម្មវិធីសម្ពោធនូវស្មាតហ្វូន OPPO Find X3 Pro ជាផ្លូវការតាមរយៈអនឡាញនៅលើផេកហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផងដែរ។ កុំភ្លេចចូលរួមទស្សនា និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ទាំងអស់គ្នាផងណា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន