no-alternative title
no-alternative title
no-alternative title
no-alternative title

ROG នាំមកនូវកុំព្យូទ័រហ្គេមីងជំនាន់ថ្មីប្រភេទ Flow X13 Convertible និងក្រាហ្វិកកាតខាងក្រៅ XG Mobile GPU ដ៏ខ្លាំងក្លាបំផុតសម្រាប់កម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មី ROG Flow X13 ដែលជាប្រភេទកុំព្យូទ័រហ្គេមីង 2-in-1 convertible របស់ ROG ដែលអាចប្រើប្រាស់បានជាមួយនឹងក្រាហ្វិកកាតខាងក្រៅ ROG XG Mobile ដែលជាប្រភេទ GPU ដ៏ខ្លាំងក្លានៅក្នុងការបង្កើនសមត្ថភាពក្នុងការលេងហ្គេមនៅលើកុំព្យូទ័រ Flow X13 កាន់តែអស្ចារ្យនឹកស្មានមិនដល់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រប្រភេទ 2-in-1 

កុំព្យូទ័រ Flow X13 នេះ មានរូបរាងយ៉ាងស្រស់ស្អាតជាមួយនឹងការឌីស្សាញទាក់ភ្នែក ហើយវាមានត្រចៀកបត់ដល់ទៅកម្រិត 360° hinge ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវ Modes ជាច្រើនដែលសមស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ កុំព្យូទ័រនេះ បំពាក់នូវកង្ហារត្រជាក់(cooling fans) ដែលអាចផ្តល់នូវលំហូរខ្យល់បានយ៉ាងល្អ និងអាចទម្លាក់នូវសីតុណ្ហភាពបានដល់ទៅ 8 អង្សារសេ។ កុំព្យូទ័រនេះ មានអេក្រង់ទំហំ 13-inch ជាមួយនឹងរូបរាងស្លីម និងទម្ងន់ស្រាលត្រឹមតែ 1.3Kg និងកម្រាស់ស្តើង 15.8 mm តែប៉ុណ្ណោះ។ សម្រាប់ការឌីស្សាញទៅលើកុំព្យូទ័រនេះ គឺមានស្ទាយ៍យ៉ាងទាក់ទាញ និងប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ការពារសុវត្ថិភាពថែមទៀតផង។ បន្ថែមពីនេះ នៅលើម៉ាស៊ីនេះ ក៏មាន One-Touch Login ដែលអនុញ្ញាតអោយកុំព្យូទ័រ Flow X13 នេះ មានសមត្ថភាព អាចដំណើរការឡើងវិញបានដូចជាការប៉ះបញ្ជានៅលើស្មាតហ្វូនផងដែរ។

ក្រាហ្វិកកាតដ៏ខ្លាំងក្លា ROG XG Mobile 

ក្រុមហ៊ុន ROG គឺជាក្រុមហ៊ុនមុនគេ ដែលផ្តោតខ្លាំងទៅលើផ្នែកក្រាហ្វិកកាតខាងក្រៅ ហើយក្រុមហ៊ុននេះ ក៏បានប្រកាសបង្ហាញនូវ eGPU dock ដំបូងគេផងដែរនោះគឺ XG Station នៅក្នុងឆ្នាំ 2017 ផងដែរ។ សម្រាប់ ROG XG Mobile នេះគឺមានការឌីស្សាញយ៉ាងទាក់ទាញជាមួយនឹងបច្ចេកវិទ្យាថ្មីៗដែលធ្វើអោយការលេងហ្គេមគឺកាន់តែអស្ចារ្យមិនធម្មតានោះទេ។  ជាមួយនឹងទម្ងន់ត្រឹមតែ 1 kg (2.2 lb) និងវិមាត្រ 155 mm (D) x 208 mm (W) x 29 mm (H) នោះ ក្រាហ្វិកកាត XG Mobile នេះគឺមានទំហំប្រហែលជា 6% បើធៀបជាមួយនឹងក្រាហ្វិកកាតប្រភេទ GeForce RTX™ 3080 GPU ដែលមានល្បឿន 1810 MHz នៅក្នុងកម្លាំង 150W ជាមួយនឹង ROG Boost។

បន្ទះឈីប processor ដ៏ខ្លាំងក្លា

បន្ទះឈីប AMD Ryzen™ 9 5980HS CPU ជាមួយនឹងអង្គគណនា 8 cores និង 16 threads ពិតជាផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការដំណើរការនូវការងារធំៗជាច្រើនប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។ សម្រាប់បន្ទះឈីប Ryzen 5000 Series Mobile Processors នេះ គឺប្រើប្រាស់នូវស្ថាបត្យកម្ម “Zen 3” ថ្មីដែលមាន on-chip cache ធំរហូតដល់ទៅ 20MB ថែមទៀត។ វាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ជាមួយនឹងការដំណើរការយ៉ាងរលូនបំផុតគ្មានគូប្រៀបនោះទេ។

ការលេងហ្គេមគ្មានដែនកំណត់ និងគ្រប់ទីកន្លែង

កុំព្យូទ័រលេងហ្គេមស៊េរីថ្មី Flow X13 នេះ បំពាក់នូវក្រាហ្វិកកាត GeForce® GTX 1650 GPU ដែលមានល្បឿន Clock speed ដល់ទៅ 1255 MHz នៅក្នុងថាមពល 35W ជាមួយនឹងការប្រើប្រាស់ក្នុង Turbo mode ជាមួយនឹង ROG Boost ហើយវាមានសមត្ថភាពក្នុងការបង្កើនថាមពលបានដល់ទៅ 5W បន្ថែមទៀត នៅក្នុង Dynamic Boost ដែលធ្វើអោយល្បឿនរបស់វាពិតជាខ្លាំងក្លាមែនទែននៅក្នុងការលេងហ្គេមជំនាន់ក្រោយៗនេះ។បើនិយាយអំពីអេក្រង់របស់កុំព្យូទ័រនេះវិញ គឺពិតជាផ្តល់នូវទស្សនីយភាពយ៉ាងអស្ចារ្យមែនទែន។

អេក្រង់នេះ មានអេក្រង់កម្រិត 120 Hz FHD ដែលពិតជារលូនមែនទែននៅក្នុងការលេងហ្គេម ខណៈពេលដែលការប្រើប្រាស់នូវអេក្រង់កម្រិត 4K Ultra HD ក៏ផ្តល់នូវកម្រិត pixel density ខ្ពស់ក្នុងការលេងហ្គេមយ៉ាងល្អបំផុតផងដែរ។ អេក្រង់របស់កុំព្យូទ័រទាំងពីរនេះគឺមានបច្ចេកវិទ្យា Adaptive-Sync synchronizes ដែលមានកម្រិត Frame Rate ខ្ពស់ល្អគ្មានគូប្រៀបនោះទេនៅក្នុងការលេងហ្គេម។ បន្ថែមពីនេះទៀតនោះ អេក្រង់ទាំងពីរជម្រើសនេះគឺមានការទទួលស្គាល់នូវវិញ្ញាបនបត្រ PANTONE® សម្រាប់កម្រិតនៃគុណភាពពណ៌របស់វាផងដែរ។ សម្រាប់ការលេងហ្គេម និងការធ្វើការប្រកបដោយភាពច្នៃប្រឌិតនោះ អេក្រង់កម្រិត 16:10 aspect ratio គឺពិតជាល្អបំផុតក្នុងការប្រើប្រាស់។

ប្រព័ន្ធត្រជាក់ធ្វើអោយម៉ាស៊ីនប្រើប្រាស់បានយូរ

បើនិយាយអំពីកង្ហារ Dual Arc Flow អាចបង្កើននូវលំហូរខ្យល់បានយ៉ាងល្អជាមួយនឹងសំឡេងស្ងាត់បំផុតក្នុងការប្រើប្រាស់។ ពិសេសជាងនេះទៀតនោះ កង្ហារទាំងនេះមានការឌីស្សាញរូបរាងថ្មីជាមួយនឹងស្លាបកង្ហារចំនួន 84 ដែលធ្វើអោយខ្យល់មានលំហូរបានយ៉ាងល្អបំផុត។ វាមានការពង្រឹងទៅលើលំហូរខ្យល់បានដល់ទៅ 13% ដោយគ្មានសំឡេងរំខានថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យា 0dB Technology នោះ កង្ហារនេះនឹងបិទនៅពេលដែលសីតុណ្ហភាពរបស់ CPU និង GPU ទាបនៅក្នុង Silent operating mode ។ ដូចនេះ ម៉ាស៊ីនរបស់អ្នកប្រើប្រាស់គឺពិតជាស្ងាត់មែនទែនមិនធម្មតានោះទេ។

សំឡេងលឺច្បាស់កម្រិតគ្រីស្តាល់

ជាមួយនឹងកម្រិតសំឡេង Virtual 5.1.2-channel surround sound របស់ Dolby Atmos ពិតជាផ្តល់នូវសំឡេងយ៉ាងពិរោះជក់ចិត្តគ្មានអ្វីដែលប្រៀបបាននោះទេ។ វាក៏មានបច្ចេកវិទ្យា Smart Amp technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងសំឡេងលឺច្បាស់ជាងមុន និងបទពិសោធន៍កាន់តែអស្ចារ្យថែមទៀត។ ដើម្បីពង្រឹងទៅលើការឆាតជាសំឡេង វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Two-Way AI Noise Cancelation ដែលកាត់បន្ថយទៅលើសំឡេងរំខានទាំង Input និងOutput ផងដែរ។ ដូចនេះ អ្នកលេងហ្គេមអាចទំនាក់ទំនងជាមួយនឹងក្រុមរបស់ពួកគេបានយ៉ាងងាយស្រួលថែមទៀត ហើយពួកគេអាចថតសំឡេងបានលឺច្បាស់ ហើយគ្រប់គ្នានឹងរីករាយជាមួយនឹងការសន្ទនាដ៏អស្ចារ្យនេះ៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់ដំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍