no-alternative title

ក្រុមហ៊ុន សាមសុង នៅតែបន្តផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ជូនដល់សិក្ខាកាមសម្រាប់ឆ្នាំ 2020!

ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់…តម្លៃសមរម្យ…និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ឈរប្រកបដោយចីរភាព…តម្លាភាព…សមភាព…និងគុណភាពដល់សហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការគឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន សាមសុង!  នេះជាលើកទី 2 ហើយដែលក្រុមហ៊ុន សាមសុង បានយកចិត្តទុកដាក់ដោយបង្កើតនូវវគ្គសិក្សាដែលមានឈ្មោះថា Samsung Tech Institute ជូនដល់សិក្ខាកាមដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសហៅកាត់ថា (NTTI) សម្រាប់ឆ្នាំ2020 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថាវគ្គសិក្សាថ្មីនេះគឺមានរយៈពេលចំនួន 9 សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2020 នេះតទៅដោយផ្តោតសំខាន់លើមុខជំនាញសំខាន់ៗ និងពិសេសដូចជា៖ 

* ជំនាញជួសជុលផ្នែកបរិក្ខារអេឡិចត្រូនិច (CE)៖ ម៉ាស៊ីនត្រជាក់…ម៉ាស៊ីនបោកខោអាវ…ទូទឹកកក…និងទូរទស្សន៍។

* ជំនាញស្មាតហ្វូន (IM)៖ ទូរស័ព្ទវៃឆ្លាត 

សូមរំឮកផងដែរថាសម្រាប់វគ្គសិក្សានេះទាំងគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ គឺសុទ្ធសឹងតែត្រូវបានបំពាក់បំប៉នយ៉ាងល្អ និងយកចិត្តទុកដាក់បំផុតពីអ្នកជំនាញរបស់ក្រុមហ៊ុន សាមសុង។ អ្វីដែលពិសេស និងអស្ចារ្យបំផុតក្រោយពីការបញ្ចប់វគ្គសិក្សា វិទ្យាស្ថានក៏មានរៀបចំការប្រឡងដោយតឹងរ៉ឹងបំផុតដើម្បីជ្រើសរើសសិក្ខាកាមឆ្នើម…មានពិន្ទុខ្ពស់ជាងគេ…និងលេចធ្លោជាងគេឱ្យមានឱកាសទៅបន្តហាត់ការបន្ថែមទៀតនៅឯមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ!

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោក ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏ សាមសុង នៅតែព្យាយាមប្រឹងប្រែងបំផុតធ្វើយ៉ាងណាផ្តល់ជូននូវការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀតដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ទូទាំងពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជា ផងដែរ។ 

ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្ត និងជម្រុញឱ្យសិក្ខាកាមទាំងអស់ថែទាំសុខភាពឱ្យបានល្អ…តស៊ូព្យាយាម អត់ធ្មត់ខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង…ជំនាញដើម្បីក្លាយខ្លួនជាកម្លាំងស្នូល និងធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើនដល់ខ្លួនឯង…ក្រុមគ្រួសារ…សហគមន៍…សង្គម…និងប្រទេសជាតិទាំងមូល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន