no-alternative title
no-alternative title

នាឡិកាដៃឆ្លាតវៃ OPPO WATCH ត្រូវបានប្រកាសសម្ពោធជាផ្លូវការណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃនេះហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសសម្ពោធជាផ្លូវការណ៍នូវនាឡិកាដៃឆ្លាតវៃ OPPO WATCH របស់ខ្លួនសម្រាប់អតិថិជនហើយ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងនូវរោងភាពយន្ត Major Cineplex ផ្សារទំនើប Aeon Sen Sok City ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របសក្រុមហ៊ុន OPPO តារាតំណាងប្រចាំក្រុមហ៊ុន OPPO, Youtuber ល្បីៗ និងតារាបង្ហាញម៉ូត រួមជាមួយនឹងម្ចាស់ហាងដៃគូររបស់ OPPO និងអ្នកសារព័ត៌មានជាច្រើនរូប

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹតិ្តការណ៍នេះ ក្រុមហ៊ុន OPPO បានដាក់តាំងបង្ហាញនូវ នាឡិកាដៃឆ្លាតវៃ OPPO WATCH សម្រាប់អតិថិជន ដែលជាភ្ញៀវកិត្តយស និងអ្នកសារព័ត៌មាន និងតារាតំណាងរបស់ OPPO បានធ្វើការបើកប្រអប់ និងតេស្តសាកល្បងដោយផ្ទាល់ថែមទៀតផង។ អ្វីដែលរឹតតែពិសេសនោះ ក្រុមហ៊ុន OPPO បានបញ្ចេញតម្លៃរបស់នាឡិកាដៃឆ្លាតវៃ OPPO WATCH ទាំងពីរម៉ូដែលនេះផងដែរ ដោយ 46មម មានតម្លៃ 369 ដុល្លា និង 41មម មានតម្លៃ 199 ដុល្លា។ បន្ថែមពីនេះ បន្ទាប់ពីចប់កម្មវិធីក្រុមហ៊ុន OPPO ក៏មានការចាប់រង្វាន់សម្រាប់ម្ចាស់ហាងដែលជាដៃគូររបស់ខ្លួនផងដែរ។ 

 

កញ្ជា លីលី ដែលជាតំណាងក្រុមហ៊ុន OPPO បានបញ្ជាក់ថា នាឡិកាដៃជំនាន់ដំបូងមួយនេះ មានសោភ័ណ្ឌភាពស្រស់ស្អាតមិនធម្មតានោះទេ ជាពិសេសនៅពេលដែលពាក់នៅលើ-កដៃផ្ទាល់។ នាឡិកាដៃឆ្លាតវៃជំនាន់ដំបូងរបស់ OPPO មួយនេះមានតួរនាឡិកាស្រោបឡើងដោយសារធាតុអាលុយមីញ៉ូមដែលមានការរចនាជាមួយគែមកោងមុខក្រោយបានយ៉ាងស្រស់ស្អាតមើលទៅហាប់ជិតល្អជាមួយកម្រាស់សរុប 11.35mm និងទំងន់ស្រាលល្មមត្រឹមតែ 40 ក្រាមប៉ុណ្ណោះ ដូចនេះវាមិនធ្វើអោយយើងមានអារម្មណ៍ថាធ្ងន់នោះទេនៅពេលពាក់លើ-កដៃ។

នៅលើគែមរបស់វាយើងឃើញមានរំលេចជាមួយប៊ូតុងចំនួនពីរដោយមួយជាប៊ូតុងបិទបើកដែលរំលេចពីលើដោយឆ្នូតពណ៌បៃតង ហើយប៊ូតុងនេះក៏ដើរតួរជាប៊ូតុងផ្លូវកាត់សម្រាប់ចូលទៅដំណើរការកម្មវិធីមួយចំនួនផងដែរ រីឯមួយទៀតជាប៊ូតុងហូម ឬជាប៊ូតុងសម្រាប់ដំណើរការមុខងារ Google Assistant។

ហើយនៅចន្លោះកណ្តាលនៃប៊ូតុងទាំងពីរនេះគឺមានរន្ធម៉ិចស្រូបសំឡេងតូចមួយសម្រាប់ស្រូបសំឡេងនៅពេលសន្ទនាទូរស័ព្ទដោយផ្ទាល់នៅលើនាឡិកា។ ចំនែកនៅលើគែមមួយចំហៀងទៀតគឺមានរន្ធ Speaker ចំនួនពីររន្ធ។ ត្រឡប់មកលើផ្ទៃខាងក្រោមរបស់ OPPO Watch វិញគឺមានការរចនាឡើងបែបកោង 3D ព្រមទាំងមានរំលេចដោយអំពូលសែនស័រចំនួន 5 គ្រាប់ស្ថិតនៅចំកណ្តាលដែលដាំជារាងឡេវអាវ និងមានជើង Pins ចំនួន 4 សម្រាប់ភ្ជាប់សាកថ្ម ហើយនៅអមសងខាងគឺជាគន្លឹះសំរាប់ចុចដោះដូរខ្សែដៃនាឡិកា។ 

សម្រាប់ខ្សែដៃរបស់វាវិញជាប្រភេទជ័រស្វិតមានសភាពទន់ល្មើយប្រៀបបានទៅនឹងសារធាតុស៊ីលីកូនដែលធ្វើអោយការពាក់នៅលើ-កដៃយូរមិនឈឺរោយឡើយ។ OPPO Watch មានទំហំពីរជម្រើសតម្រូវតាមទំហំ-កដៃរបស់អ្នកប្រើប្រាស់ក្នុងនោះមានទំហំ 46mm តម្រូវសម្រាប់ទំហំកដៃសុភាពបុរស និងទំហំ 41mm តូចល្មមសាកសមនឹងទំហំកដៃរបស់សុភាពនារី

ចំនុចដែលទាក់ភ្នែកបំផុតមួយទៀតពីលើសម្រស់ដ៏ស្រស់សោភាគួរអោយស្រឡាញ់របស់ OPPO Watch គឺផ្ទៃមុខដ៏ខ្មៅក្រិបរលើបរលោងដែលមានការរចនាឡើងមានរាងកោងសងខាងមើលទៅពិតជាស្រស់ស្អាតទាក់ទាញភ្នែកមែនទែន។ ដោយផ្ទៃមុខរបស់វាត្រូវបានស្រោបដោយបន្ទះបង្ហាញគុណភាពខ្ពស់ប្រភេទ Super AMOLED Flexible Dual-curved display ទំហំ 1.91” ទ្រទ្រង់ការបង្ហាញទំហំ 402x476px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 326ppi ប្រើនូវបច្ចេកវិទ្យាចាក់ពណ៌កម្រិត DCI-P3-100% ព្រមទាំងទ្រទ្រង់នូវមុខងារ Always On Display ដែលផ្តល់នូវភាពងាយស្រួលក្នុងការមើលម៉ោង ឬកាលបរិច្ឆេទដោយមិនចាំចាច់ចុចដាស់អេក្រង់ឡើយ។ 

សម្រាប់កំលាំងម៉ាស៊ីនរបស់ OPPO Watch អូសដោយបន្ទះឈីប Qualcomm Snapdragon Wear 3100 មានល្បឿនរត់កម្រិត Quad-core 1.09GHz នៅលើប្រព័ន្ធ Cortex-A7 ជាមួយរ៉េមទំហំ 1GB, អង្គផ្ទុកទិន្នន័យទំហំ 8GB និងប្រើប្រាស់បច្ចេកវិទ្យាប្លូធូស 4.2។ នាឡិការដៃឆ្លាតវៃស៊េរីថ្មីនេះមានថ្មទំហំ 430mAh ដែលសាកពេញ 100% ម្តងមានលទ្ធភាពកាន់ថាមពលប្រើបានជិត 2 ថ្ងៃ បន្ថែមពីនេះថ្មរបស់ OPPO Watch បានទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន Watch VOOC Flash Charge ដែលសាកភ្លើងចូលល្បឿនលឿនសាកឆាប់ពេញហើយមិនធ្វើអោយតួរនាឡិកាឡើងកំដៅឡើយ។ 

OPPO Watch បានប្រសូត្រឡើងមកជាមួយប្រតិបត្តិការ Google Wear OS2.19 ដែលមានភ្ជាប់មកជាមួយនូវកម្មវិធី និងមុខងារប្រើប្រាស់ល្អដ៏សំបូរបែបដោយក្នុងនោះរួមមានដូចជាកម្មវិធីវាស់ចង្វាក់បេះដូង, កម្មវិធីសម្រាប់ការធ្វើលំហាត់ប្រាណដូចជាហែលទឹក រត់ ដើរ ជិះកង់, មុខងារ Daily Activity សម្រាប់តាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងដូចជាការដើរ ដេក អង្គុយ និងកម្រិតជាតិកាឡូរីក្នុងខ្លួនយើងជាដើម។ បន្ថែមពីនេះវាមានដំឡើងនូវមុខងារ Google Fits សម្រាប់ឆែកមើលព័ត៌មានផ្សេងៗដូចជាព្យាករណ៍អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៍បានភ្លាមៗតែម្តង។ 

សរុបមក OPPO Watch គឺជានាឡិកាឆ្លាតវៃស៊េរីថ្មីដំបូងពី OPPO ដែលមានការរចនារូបរាងឡើងយ៉ាងស្រស់ស្អាតជាមួយផ្ទៃអេក្រង់ស្អាតភ្លឺច្បាស់ថ្លាឆ្វង់ត្រជាក់ភ្នែក និង មានភ្ជាប់នូវមុខងារ និងកម្មវិធីឆ្លាតវៃដ៏សម្បូរបែបដែលសុទ្ធសឹងតែជាកម្មវិធីដែលមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺកម្មវិធីសម្រាប់តាមដានសុខភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។ OPPO Watch នាឡិកាដៃឆ្លាតវៃដែលជាការដូរដ៏មានតម្លៃ និងសាកសមបំផុតសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នក៕

 

ដើម្បីធ្វើការភ្ជាប់នាឡិកាដៃ OPPO Watch ជាមួយស្មាតហ្វូនរបស់យើងបាន…ជាដំបូងយើងត្រូវចូលទៅកាន់ Google Play Store នៅលើទូរស័ព្ទរបស់យើងរួចហើយក្នុងប្រអប់ស្វែងរកវាយពាក្យថា “Wear OS by Google” បន្ទាប់មកធ្វើការទាញយកកម្មវិធីនេះដំឡើងនៅលើទូរស័ព្ទ។ ក្រោយពីដំឡើងកម្មវិធីនេះលើស្មាតហ្វូនរួចរាល់ហើយ… នៅលើនាឡិកាចុចបើកដំណើរការរួចធ្វើតាមការណែនាំរហូតដល់កន្លែងដែលតម្រូវអោយយើងភ្ជាប់ជាមួយស្មាតហ្វូន ក្រោយមកនៅលើស្មាតហ្វូនយើងបើកដំណើរការកម្មវិធី Wear OS ដែលបានដំឡើងរួចហើយបន្ទាប់មកធ្វើតាមការណែនាំរហូតដល់ការតភ្ជាប់បានជោគជ័យ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន