no-alternative title

ជម្រើសថ្មី! Huawei nova 7i កាមេរ៉ា AI ភ្នែកបួន 4 រាងគ្រាប់ឡុកឡាក់ទំហំ 48MP តម្លៃត្រឹមតែ $279 សាកថ្មម្តង អាចលេងជាប់លើសបីម៉ោង

សព្វថ្ងៃនេះ អ្នកប្រើប្រាស់ភាគច្រើនតែងតែប្រាថ្នាចង់បានស្មាតហ្វូនតម្លៃធូ ថ្មីកាន់បានយូរ និងមានកាមេរ៉ាថរូបតស្អាត។ នៅថ្ងៃនេះ Huawei ប្រទេសកម្ពុជា បានប្រកាសថា ប្រសិនបើចង់ឡើងស៊េរីទូរស័ព្ទថ្មីនោះ លោកអ្នក អាចពិចារណាលើស្មាតហ្វូនស៊េរីថ្មី Huawei nova 7i ថ្មីនេះបាន ស្មាតហ្វូននេះ មានកាមេរ៉ា AI ភ្នែកបួន 4 រាងគ្រាប់ឡុកឡាក់ទំហំ 48MP និងមានតម្លៃត្រឹមតែ $279 ប៉ុណ្ណោះ ជាពិសេស សាកថ្មម្តង អាចលេងជាប់លើសបីម៉ោង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមគឺជាចំណុចពិសេសៗដែលមាននៅលើស្មាតហ្វូន៖

1. ការឌីហ្សាញបែបហ្វេសិនទាន់សម័យ 

ស្មាតហ្វូន Huawei nova 7i ត្រូវបានរចនាឡើងយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងបែបទាន់សម័យ High Show អមពណ៌ល្អប្រណីតលក្ខណៈហ្វេសិន (Fashion) ត្រូវចិត្តអ្នកប្រើប្រាស់គ្រប់ស្រទាប់ និងជាពិសេសគឺយុវវ័យតែម្តង។ HUAWEI nova 7i មាន៣ពណ៌គឺ ខ្មៅ ពណ៌បៃតង និងពណ៌ផ្កាឈូកបែកផ្ទៃមេឃ។

 

2. សាកថ្ម 10 នាទីលេងជាប់លើសពី៣ម៉ោង (បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ កម្លាំងសាកថ្ម 40 វ៉ាត់)

ជាទូទៅបច្ចេកវិទ្យាសាកថ្មរហ័ស Huawei Super Charge កម្លាំងសាកថ្ម 40 វ៉ាត់ មានតែនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ហួវៃប៉ុណ្ណោះ ប៉ុន្តែដើម្បីផ្តល់នូវបទពិសោធដ៏អស្ចារ្យ ទើបក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោកមួយនេះសម្រេច បំពាក់លើស្មាតហ្វូន Huawei nova 7i សាកថ្ម ១០នាទីលេងជាប់លើសពី ៣ម៉ោង។

3. កាមេរ៉ាក្រោយបួនគ្រាប់ 48MP ភ្ជាប់ AI តំរៀបជាគ្រាប់ឡុកឡាក់

Huawei nova 7i បំពាក់កាមេរ៉ាថតរូបកម្រិតអាជីព 4 គ្រាប់ថតរូបដិតច្បាស់ស្អាតគ្រប់ចំនុច។ កាមេរ៉ាទី 1 ទំហំ 48មេហ្គាភីកសែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra-Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។

កាមេរ៉ាទី 2 ទំហំ 8 មេហ្គាភីកសែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភ័ក្ដិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី 3 បំពាក់នូវឡេន Macro ទំហំ ២មេហ្គាភីកសែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី៤ ទំហំ ២ មេហ្គាភីកសែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

4. កាមេរ៉ាមុខទម្លុះអេក្រង់ថតរូបស្អាតច្បាស់មិនសក្បោះជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មី

Huawei nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

5. បំពាក់អេក្រង់ល្អឯក ទ្រទ្រង់នូវកម្រិតបង្ហាញ 16 លានពណ៌

Huawei nova 7i មានអេក្រង់ល្អឯកលាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) ងាយស្រួលទស្សនាខ្សែភាពយន្ត ឬលេងហ្គេម។ ជាពិសេសមិនព្រួយខ្លាចខូចភ្នែកនៅពេលសម្លឹងលើអេក្រង់ទូរសព្ទយូរ ព្រោះ nova 7i មានបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពសុខភាពភ្នែក TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់។

6. សមត្ថភាពដំណើរការជំនាន់ចុងក្រោយ 

Huawei nova 7i បានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Kirin 810 7nm ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU និង បច្ចេកវិទ្យា AI អាចលេងហ្គេមធំៗរលូនឥតទាក់ដូចជា PubG Mobile Legend ជាដើម មានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging  40W សាក 10 នាទី លេងបានលើសពី៣ម៉ោង។

7. Huawei AppGallery

សម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ PassApp, TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។ 

សរុបមកស្មាតហ្វូន Huawei nova 7i គឺជាជម្រើសល្អបំផុតសម្រាប់អ្នកចង់ឡើងស៊េរីទូរសព្ទកាលីប ទំនើបនឹងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប និងតម្លៃពិសេសត្រឹមតែ 279$ ថែមកាបូបស្ពាយម៉ាកហួវៃ និងការធានាលើគ្រឿងម៉ាស៊ីនពេញមួយឆ្នាំ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន