no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Xiaomi 12 Series ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញលក់នៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះ

Xiaomi 12 series ដែលជាស្មាតហ្វូនស៊េរីថ្មី ត្រូវបានគេទម្លាយថា នឹងមានចេញលក់នៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ។ យោងតាមប្រភពជាច្រើនដែលតែងតែបង្ហោះព័ត៌មាន Xiaomi នៅកម្ពុជា បានបញ្ចេញព័ត៌មាននៅលើបណ្តាញសង្គមរបស់ខ្លួនជាច្រើន ដោយបានបញ្ជាក់ច្បាស់ពីការមកដល់នៃស្មាតហ្វូនថ្នាក់ប្រណិតនេះ គឺអាចនឹងកើតឡើងនៅក្នុងពេលឆាប់់ៗនេះផងដែរ។ ដូច្នេះសម្រាប់អ្នកដែលកំពុងរង់ចាំការមកដល់នៃស្មាតហ្វូនម៉ូដែលថ្មីនេះ គឺពិតជាមានអារម្មណ៍រីករាយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូន Xiaomi 12 series គឺមានចំនួន 3 ម៉ូដែលផ្សេងគ្នា ដូចជា Xiaomi 12, Xiaomi 12 Pro និង Xiaomi 12X ប៉ុន្តែសម្រាប់ការចេញលក់នៅពេលខាងមុខននេះនៅមិនទានដឹងទេថា ក្រុមហ៊ុននឹងមានតែម៉ូដែលខាងលើនេះ ឬក៏នឹងមានការបន្ថែម ក៏ដូចជាមានមានការផ្លាស់ប្តូរឈ្មោះ ឬយ៉ាងណានោះទេនៅថ្ងៃទី 15th ខែមីនានោះ។ មានការព្យាករណ៌ថា ក្រុមហ៊ុននេះ នឹងមានការបញ្ចេញនូវស្មាតហ្វូនថ្មីមួយគឺ Xiaomi 12 mini ដែលស្មាតហ្វូននេះ គឺម៉ូដែលមួយមានអេក្រង់តូចជាងគេ។ ម៉ូដែលមនេះអាចនឹងពេញនិយមនៅតំបន់អឺរ៉ុបដោយសារតែទីផ្សារនេះ ចូលចិត្តអេក្រង់តូចៗ។ 

ស្មាតហ្វូន Xiaomi 12 Series ត្រូវបានគេជឿថា នឹងប្រើប្រាស់កាមេរ៉ាដែលមានរូបរាង និងទំហំដូចគ្នាជាមួយនិងអ្វីដែលចេញលក់កន្លងមកអញ្ចឹងដែរ ដោយកាមេរ៉ាមុខ នឹងមានការបំពាក់មកជាមួយនួវមុខងារ និងសិនស័រ ដែលអាចថតរូបភាព និងវីដេអូ សែលហ្វីបានច្បាស់បំផុត ហើយសម្រាប់កាមេរ៉ាក្រោយរបស់ស្មាតហ្វូនទាំងនេះ ក៏នឹងប្រើប្រាស់នូវសិនស័រដែលមានទំហំ 50MP រួមជាមួយនិង Telephoto និង ultra-wide sensors ដែលមានការដាក់បញ្ចូលនូវប្រព័ន្ធចាប់រូបភាពកាន់តែទំនើបជាងមុននេះថែមទៀត។

សម្រាប់ស្មាតហ្វូនទាំងបីរបស់ Xiaomi 12 Series ដែលនឹងចេញលក់សម្រាប់ទីផ្សារសកលនេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon ទាំងអស់ ដោយក្នុងនោះ Xiaomi 12 និង 12 Pro គឺប្រើប្រាស់ឈីប Snapdragon 8 Gen 1 SoC ខណៈដែល Xiaomi 12X គឺនឹងប្រើប្រាស់នូវឈីប Snapdragon 870។  

 

ព័ត៌មានពាណិជ្ជកម្ម