no-alternative title
no-alternative title

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សា និងបំពាក់គ្រឿងបរិក្ខារអេឡិចត្រូនិកដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត!

ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ នៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2022 នេះ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និងបរិក្ខារអេឡិចត្រូនិកមួយចំនួនជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ផងដែរថា សកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុតនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិប៉ុណ្ណោះ។ 

គួរបញ្ជាក់ផងដែរថាក្រៅអំពីការបរិច្ចាគនូវកញ្ចប់សម្ភារសិក្សា និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញពោរពេញដោយផាសុកភាពជាមួយនឹងបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះក្រុមហ៊ុនក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឭកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តខិតខំផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស និងបន្តរក្សាអនាម័យ និងអនុវត្តវិធានការ 3កុំ 3ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។ 

លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  “ការផ្តល់ជូននូវផលិតផល សាមសុង ដែលមានគុណភាពខ្ពស់បំផុតជូនមនុស្សជាតិគឺជារឿងដ៏សំខាន់បំផុតស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉ុន្តែការផ្តល់នូវក្តីស្រឡាញ់ និងយកចិត្តទុកដាក់លើសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ជាពិសេសការអភិវឌ្ឍន៍វិស័យធនធានមនុស្សក៏ជាកត្តាអាទិភាពដែលមិនអាចខ្វះបានផងដែរ”។

ជាមួយគ្នានេះដែរ លោក សាំង នី នាយកសាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ក៏បានមានប្រសាសន៍ដែរថា “ក្រោយពីមានការរីករាលដាលវិបត្តិសកល និងឧបសគ្គយ៉ាងណាក្តីក៏ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ និងជាពិសេសក្រុមហ៊ុន សាមសុង កម្ពុជា មិនដែលភ្លេច និងតែងតែយកចិត្តទុកដាក់ក្នុងការជួយជំរុញដល់វិស័យធនធានមនុស្សជាពិសេសសម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីស្នូលដ៏សំខាន់សម្រាប់ប្រទេសជាតិ”។ 

បន្ថែមពីនេះដែរ លោក គីម យ៉ុងហូ ប្រធានគ្រប់គ្រងនៃអង្គការ Good Neighbors ក៏បានមានប្រសាសន៍ផងដែរថា “នេះមិនមែនជាលើកទី1 ទេដែលបានឃើញក្រុមហ៊ុន សាមសុង កម្ពុជា ធ្វើការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សតាមរយៈយុទ្ធនាការសប្បុរសធម៌របស់ខ្លួនស្របគ្នាជាមួយនឹងចក្ខុវិស័យអង្គការ Good Neighbors ដោយផ្តោតសំខាន់ជំរុញការអប់រំលើកុមារ អភិវឌ្ឍសហគមន៍ និងលើកម្ពស់បញ្ហាសុខភាពជាដើម”។ 

ជាចុងក្រោយអ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺគ្រាន់តែចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានទៅដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជាវិញ ប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ  Ford  F-Series

Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ Ford F-Series

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន