ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែបង្ហាញនូវ កុំព្យូទ័រស៊េរីថ្មី Zenbook S 13 OLED (UX5304) ឆ្នាំ 2024 ដោយម៉ូដែលថ្មីនេះ គឺមានបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 7 AI ជំនាន់ថ្មីចុងក្រោយបំផុត។ Zenbook S 13 OLED គឺជាកុំព្យូទ័រទំហំ 13.3-អ៊ីង OLED ដែលមានកម្រ៉ាស់ស្តើងបំផុតក្នុងចំណោមម៉ូដែលឡែបថប់នៅលើពិភពលោក ហើយនៅលើម៉ាស៊ីននេះ ក៏មានការឌីស្សាញជាមួយនិងទាក់ទាញបំផុតនៅក្នុងប្រើប្រាស់នៅក្នុងត្រកូលនៃកុំព្យូទ័រ Zenbook។
កុំព្យូទ័រនេះ មានការឌីស្សាញរូបរាងកាន់តែស្លីម និងមានស្រស់ស្អាត សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ហើយនិងមានសមត្ថភាពខ្លាំងក្លានៅក្នុងកម្រិតថ្មីថែមទៀត។ កុំព្យូទ័រនេះ មានទម្ងន់ត្រឹមតែ 1Kg និងកម្រាស់ស្តើងបំផុតត្រឹមតែ 1cm ហើយនិងមាន 2 ពណ៌យ៉ាងស្រស់ស្អាតគឺ Basalt Gray និង Ponder Blue។ កុំព្យូទ័រថ្មីនេះ ប្រើប្រាស់នូវលោហធាតុផលិតឡើងវិញ និងការវេចខ្ចប់ជាមួយនឹង FSC™ Mix-certified packaging។
កុំព្យូទ័រ Zenbook series មានសមត្ថភាពខ្លាំងក្លាសក្តិសមជាដៃគូរបស់អ្នកជាមួយនឹងបន្ទះឈីប AI-ready Intel Core Ultra 7 រ៉េមទំហំ 32GB LPDDR5x RAM និងមានអង្គចងចាំទំហំ 1 TB PCIe® 4.0 x4 SSD។ នៅលើម៉ាស៊ីននេះ មានរន្ធផត I/O ជាច្រើនសម្រាប់ការតភ្ជាប់ទំនាក់ទំនង ហើយនិងថាមពលថ្មទំហំ 63Wh។ កុំព្យូទ័រ Zenbook S 13 OLED 2024 នេះ មានបំពាក់នូវ Windows Copilot key ដែលអាចប្រើប្រាស់ជាមួយនឹង AI នៅលើ Windows 11 ផងដែរ។
សម្រាប់អេក្រង់រូបភាពច្បាស់ៗនោះ កុំព្យូទ័រ Zenbook S 13 OLED នេះ មានកញ្ចក់ប្រភេទ 16:10 3K ASUS Lumina OLED ជាមួយនឹងការទទួលស្គាល់នៃវិញ្ញាបនបត្រ Dolby Vision®, Pantone® Validated color rendering និង VESA DisplayHDR™ True Black 600 ដែលធានាថាពណ៌នៅលើអេក្រង់នេះគឹច្បាស់ និងត្រជាក់ភ្នែក។
រូបរាងស្លីម និងស្រាលក្នុងការប្រើប្រាស់
ដើម្បីសម្រេចបាននូវកម្រាស់ស្តើង 1cm និងទម្ងន់ស្រាលត្រឹមតែ 1kg នៅលើកុំព្យូទ័រ Zenbook S 13 OLED ក្រុមហ៊ុនបានប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ និងមានសសម្រិតសម្រាំងវត្ថុធាត់ដើមពីលោហធាតុជាច្រើន ដែលត្រូវបានឌីស្សាញយ៉ាងពិសេសក្នុងការផលិត និងកាត់បន្ថយទៅលើទម្ងន់ និងវិមាត្ររបស់កុំព្យូទ័រនេះ ដោយមិនមានការប៉ះពាល់ទៅលើសមត្ថភាព ការតភ្ជាប់ ឬទំហំនៃថាមពលថ្មនោះទេ។
• ស្រទាប់អេក្រង់៖ ដើម្បីសម្រេចបាននូវរូបរាងស្លីមនេះ ក្រុមហ៊ុននេះ បានប្រើប្រាស់នូវកាមេរ៉ា FHD IR ស្តើងជាងមុនទៅលើ CNC-machined lid ។ ក្រុមហ៊ុន បានឌីស្សាញយ៉ាងពិសេសទៅលើអេក្រង់ OLED ដែលវាធ្វើអោយ lid ស្តើងជាងមុនដល់ទៅ 30% ។
• ការកែប្រែទៅលើស្រាទាប់ខាងក្នុង៖ តាមរយៈការប្រើប្រាស់នូវ CNC machining នេះ ក្រុមហ៊ុនបានបង្កើនទៅលើទំហំកាន់តែធំជាងមុន សម្រាប់ផ្ទៃខាងក្នុងរបស់កុំព្យូទ័រនេះ។ ក្រុមហ៊ុនបានប្រើប្រាស់នូវ circuit boards ជាមួយនឹង transistors ច្រើនជាងមុនដើម្បីបង្កើនទៅលើសមត្ថភាពកាន់តែប្រសើរ។ សម្រាប់ motherboard ក៏មានការប្រើប្រាស់ជាមួយនឹងកង្ហារស្តើងជាងមុន និងបង្កើនទៅលើលំហូរនៃខ្យល់បានយ៉ាងល្អថែមទៀត។ ផ្នែកខាងក្នុងនេះធ្វើអោយកុំព្យូទ័រនេះស្តើងជាងមុនដល់ទៅ 25% ។
• ការជ្រើសរើសទៅលើលោហធាតុប្រើប្រាស់៖ ដើម្បីកាត់បន្ថយទៅលើទម្ងន់នោះ កុំព្យូទ័រជំនាន់ថ្មីនេះ ប្រើប្រាស់នូវmagnesium-aluminum alloy ទៅលើ keyboard deck ហើយវាក៏មានការប្រើប្រាស់នូវ touchpad ដែលស្តើងជាងមុន និងកាត់បន្ថយទៅលើកម្រាស់នៃ keyboard deck ដល់ទៅ 25% ។
តាមរយៈការកែប្រែទៅលើផ្នែកមួយចំនួននៅលើកុំព្យូទ័រនេះ បានធ្វើអោយវាមានរូបរាងស្តើងជាងមុន និងស្រាលក្នុងការប្រើប្រាស់ ជាពិសេសវាក៏មានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លា និងប្រព័ន្ធត្រជាក់កាន់តែល្អ។ កុំព្យូទ័រ Zenbook S 13 OLED នេះក៏មានរន្ធផត I/O Ports ជាច្រើនផងដែរ។
និរន្តរភាពគ្រប់ជ្រុងជ្រោយ
ក្រុមហ៊ុន ASUS បានប្តេជ្ញាចិត្តក្នុងការបង្កើននូវភាពល្អឥតខ្ចោះនៅលើកុំព្យូទ័រត្រកូល Zenbook នេះ។ កុំព្យូទ័រនេះ លោហធាតុ post-industrial recycled (PIR) magnesium-aluminum alloy នៅលើ keyboard cover ដែលកាត់បន្ថយទៅលើការប្រើប្រាស់នូវកាបូនដល់ទៅ 50%។ សម្រាប់ keycaps គឺប្រើប្រាស់នូវសារធាតុ post-consumer-recycled (PCR) plastics ហើយសម្រាប់ Speakers នេះគឺប្រើប្រាស់នូវ ocean-bound plastics។ ចំពោះប្រអប់ packaging របស់ឡែបថប់គឺប្រើប្រាស់ឡើងវិញ 100%។ បន្ថែមពីនេះ នៅលើម៉ាស៊ីន ក៏មានការប្រើប្រាស់នូវក្រដាស 100% FSC Mix-certified ដែលងាយស្រួលក្នុងការវេចខ្ចប់នៅលើកុំព្យូទ័រនេះថែមទៀតផង។ កុំព្យូទ័រ Zenbook S 13 OLED នេះ ក៏ទទួលបាននូវស្តង់ដារ ENERGY STAR® energy efficiency ដែលអាចកាត់បន្ថយទៅលើការសន្សំថាមពលបានដល់ទៅ 60%។
សម្រាប់ឆ្នាំនេះ គឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនបានប្រើប្រាស់នូវដំណើរការយ៉ាងពិសេសក្នុងការបង្កើតនូវ plasma ceramic aluminum របស់ក្រុមហ៊ុន ASUS ទៅលើ lid។ កុំព្យូទ័រ Zenbook 13 S OLED នេះក៏បានតេស្តទៅលើភាពរឹងមាំរបស់វា និងការប្រើប្រាស់នូវស្តង់ដារ MIL-STD-810H US military-grade ដែលធានាទៅលើភាពធន់របស់ម៉ាស៊ីននេះកាន់តែខ្ពស់។
សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់
Zenbook S 13 OLED នេះ គឺជាប្រភេទកុំព្យូទ័រ Intel Evo Edition ដែលមានបន្ទះឈីបកម្រិតខ្ពស់ AI-powered Intel Core Ultra គាំទ្រជាមួយនឹងក្រាហ្វិកកាត Intel Graphics។ បន្ទះឈីប Intel Core Ultra processors នេះមានការប្រើប្រាស់នូវ dedicated engine ក្នុងការប្រើប្រាស់នូវ AI កាន់តែអស្ចារ្យបំផុតជាពិសេសនៅក្នុងការធ្វើការងារ ការលេងហ្គេម និងការបង្កើតនូវភាពរីករាយក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។ កុំព្យូទ័រនេះ មានម៉េមូរីទំហំ 1TB SSD storage រ៉េម 32GB RAM និងមានការបំពាក់នូវ WiFi 6E ដែលមានន័យថា កុំព្យូទ័រនេះ គឺអាចដំណើរការបានលឿនជាងមុន ហើយអ្នកអាចយកតាមខ្លួនបានគ្រប់ទីកន្លែង។
កុំព្យូទ័រ Zenbook S13 OLED នេះ មានរន្ធ I/O Ports ជាច្រើនដូចជា 2x ultrafast Thunderbolt™ 4 USB-C® ports, 4K external displays និង 40 Gbps data transfers ហើយវាក៏មាន USB 3.2 Gen 2 Type-A port, HDMI® 2.1 port, 3.5 mm audio jack ថែមទៀត។ បើនិយាយអំពីបទពិសោធន៍នៃ video conferencing នោះ កាមេរ៉ា FHD IR នេះក៏មានការប្រើប្រាស់នូវ AI-powered visual effects និង AI noise-cancelation ហើយក៏មានការប្រើប្រាស់នូវ face login ជាមួយនឹង Windows Hello ថែមទៀតផង។
កាន់តែពិសេសទៀតនោះ នៅលើម៉ាស៊ីននេះ ក៏ប្រើប្រាស់នូវប្រព័ន្ធ Audio system របស់ Harman Kardon ជាមួយនឹងសំឡេង Dolby Atmos® ហើយក៏មាន Smart Amplifier ដែលមានការបញ្ចូលនូវបច្ចេកវិទ្យា ASUS Audio Booster technology ក្នុងការបង្កើនទៅលើគុណភាពសំឡេងបានដល់ទៅ 5.25X។ បន្ថែមពីនេះ វាក៏មាន ASUS ErgoSense Touchpad ធំជាងមុនដល់ទៅ 9.5% ដែលងាយស្រួលក្នុងការប្រើប្រាស់ និងមិនមានជាប់ស្នាមម្រាមដៃប្រឡាក់នោះទេនៅលើ Touchpad ។
អេក្រង់ ASUS Lumina OLED កាន់តែត្រឹមត្រូវ និងជឿជាក់ជាងមុន
សម្រាប់បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យនៅលើកុំព្យូទ័រ Zenbook S13 OLED នេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 16:10 ASUS Lumina OLED។ អេក្រង់ ASUS Lumina OLED នេះប្រើប្រាស់នូវបច្ចេកវិទ្យា ASUS technologies ផ្តាច់មុខជាច្រើនដូចជា ASUS Splendid និង ASUS OLED Care រួមជាមួយនឹងមុខងារថ្មីៗជាច្រើនទៀតដូចជា Delta E <1, power-saving និង panel protection ផងដែរ។ តាមរយៈការបន្ថែមនូវមុខងារទាំងនេះ ក្រុមហ៊ុន ASUS ក៏ផ្តល់នូវកម្រិតភាពច្បាស់resolution 3K, 0.2 millisecond response time និង Delta E <16 ដែលអេក្រង់ ASUS Lumina OLED នៅលើកុំព្យូទ័រ Zenbook S 13 OLED ផ្តល់នូវភាពច្បាស់ជាងមុន និងពណ៌កាន់តែស្រស់ស្អាតជាងមុន។
ជាមួយនឹងការប្រើប្រាស់នូវវិញ្ញាបនបត្រ Dolby Vision នោះ អេក្រ់ងនេះក៏មាន DisplayHDR True Black 600 និង Pantone Validated ថែមទៀត។ វាក៏មាន cinema-grade 100% DCI-P3 color gamut ដែលផ្តល់នូវពណ៌ច្បាស់ ហើយសម្រាប់ ASUS Splendid ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការ switch រវាង gamut និង sRGB, Display-P3 ឬ OLED gamut។
អេក្រង់នេះ ក៏ការពារភ្នែកបានយ៉ាងល្អតាមរយៈការប្រើប្រាស់នូវ TÜV Rheinland និង SGS ជាមួយនឹងការកាត់បន្ថយទៅលើពន្លឺពណ៌ខៀវបានដល់ទៅ 70% ដែលធានាថាភ្នែករបស់អ្នកប្រើប្រាស់នៅតែអាចទស្សនាក្នុងរយៈពេលយូរម៉ោងថែមទៀត។ ក្រុមហ៊ុន ASUS ក៏នឹងផ្តល់នូវការធានាដូរថ្មីទៅលើអេក្រង់ OLED នៅក្នុងអំឡុងពេលនៃការធានាថែមទៀត៕
នៅពេលនេះ ASUS Zenbook S 13 OLED (UX5304) អាចរកជាវបាននៅតាមហាងនានាដែលជាដៃគូរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1399 ជាមួយនិងការធានារយៈពេល 3 ឆ្នាំ និងមានការផ្តល់ជូននូវ perfect warranty ថែមទៀតផង។
សម្រាប់ព័ត៌មានលំអិត អាចទំនាក់ទំនង តាម Link ខាងក្រោមនេះបាន!
Commercial Page: https://www.facebook.com/profile.php?id=61556718154908
Asus Page: https://www.facebook.com/ASUSKH.Cambodia/
ROG Page: https://www.facebook.com/gaming/ASUSROGKH
Website: https://www.asus.com/kh/