no-alternative title
no-alternative title
no-alternative title

ASUS Vivobook S Series ជំនាន់ថ្មី កម្រ៉ាស់ស្តើង និងកម្លាំងម៉ាស៊ីនខ្លាំង ដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជា ក្នុងតម្លៃពិសេសត្រឹមតែ $929 ប៉ុណ្ណោះ

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មី ASUS Vivobook S series ឆ្នាំ 2024 ដែលមានការឌីស្សាញជាមួយនឹងរូបរាងស្តើង និងទម្ងន់ស្រាលទាន់សម័យក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ កុំព្យូទ័រថ្មីនេះ មានការបំពាក់នូវអេក្រង់ ASUS Lumina OLED រួមជាមួយនឹងបន្ទះឈីប Processors AI ចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រស៊េរីថ្មីនេះ មានច្រើនម៉ូដែល រួមមានដូចជា ម៉ូដែលអេក្រង់ទំហំ 14-អ៊ីង ASUS Vivobook S 14 OLED M5406 និងម៉ូដែលទំហំ 15.6-អ៊ីង ASUS Vivobook S 15 OLED M5506 ហើយនិងម៉ូដែលទំហំ 16-អ៊ីង ASUS Vivobook S 16 OLED M5606។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ ASUS Vivobook S series ថ្មីនេះ មិនត្រឹមតែមានភាពខ្លាំងក្លាក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងមានទម្ងន់ស្រាលផងដែរ ដែលពិតជាសក្តិសមបំផុតសម្រាប់អ្នកដែលចង់បានកុំព្យូទ័រសមត្ថភាពខ្ពស់ក្នុងផលិតភាពការងារ ហើយនិងការកម្សាន្ត។ កុំព្យូទ័រថ្មីនេះ មានជម្រើសច្រើនពណ៌ ហើយនិងមានភាពទាន់សម័យប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់ការជ្រើសរើសថែមទៀតផង។ កុំព្យូទ័រ 2024 ASUS Vivobook S series ស៊េរីថ្មីចុងក្រោយនេះ ក៏មានបំពាក់នូវបន្ទះឈីប AMD Ryzen™ 8040 Series Processors ការបង្កើននូវ TDP ដល់ទៅ 50 watts និង AMD Ryzen™ AI acceleration នៅក្នុងការបង្កើននូវសមត្ថភាពយ៉ាងមានប្រសិទ្ធិភាពទៅលើកម្មវិធី AI ជាច្រើនទៀតផង។ 

បន្ថែមពីនេះ នៅលើកុំព្យូទ័រ ASUS Vivobook S series នេះ ក៏មានបំពាក់នូវ Copilot key5 ដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់នូវ AI tools ជាច្រើននៅលើ Windows 11 ដោយគ្រាន់តែចុចតែមួយប៉ុណ្ណោះ។ អ្វីដែលរឹតតែពិសេសបន្ថែមទៀតនោះ គឺការប្រើប្រាស់នូវអេក្រង់ ASUS Lumina OLED displays មានកម្រិតភាពច្បាស់ 3.2K (M5606), ល្បឿន 120 Hz refresh rate, 100% DCI-P3 color gamut ហើយនិងទទួលបាននូវវិញ្ញាបនបត្រ VESA DisplayHDR™ True Black 600 ផងដែរ។ បន្ថែមពីនេះ ឡែបថបនេះ ក៏មានការប្រើប្រាស់ ASUS ErgoSense keyboard និងមាន single-zone RGB backlighting រួមជាមួយនឹង ErgoSense touchpad ធំក្នុងការប៉ះបញ្ជាថែមទៀតផង។ កុំព្យូទ័រ ASUS Vivobook S នេះក៏មានការបំពាក់នូវ lay-flat 180° hinge, កាមេរ៉ា IR ជាមួយនឹង shutter, I/O ports nig Dolby Atmos® audio ដែលទទួលបាននូវវិញ្ញាបនបត្រចេញពី Harman Kardon ទៅលើប្រព័ន្ធសំឡេង stereo speakers ផងដែរ។ 

 

ស្តើង ស្រាល និងខ្លាំងក្លា

កុំព្យូទ័រ ASUS Vivobook S series នេះ មានរូបរាងស្តើងជាងមុន និងស្រាលជាងមុនជាមួយនឹងការឌីស្សាញតួខ្លួនធ្វើពីលោហធាតុជាមួយនឹងកម្រាស់ 1.39cm និងទម្ងន់ 1.3kg។ បន្ថែមពីការឌីស្សាញដ៏ស្តើងងាយស្រួលក្នុងការចល័តនេះ កុំព្យូទ័រនេះក៏មានបំពាក់នូវបន្ទះឈីប AMD Ryzen™ 8040 Series Processors ជាមួយនឹង AMD Radeon® graphics, រ៉េម32GB 7500 MHz LPDDR5X memory និងអង្គចងចាំទំហំ 1TB PCIe® 4.0 SSD។ សម្រាប់ប្រព័ន្ធត្រជាក់ ASUS IceCool cooling system វិញ គឺមានបំពាក់នូវ 2x heat pipes, 2x 97-blade IceBlade fans និង 2x air vents ដែលធានាថាលំហូរនៃខ្យល់គឺល្អ ហើយវាក៏បង្កើននូវ TDP ដល់ទៅ 50W ថែមទៀត។

ជាមួយនិងបន្ទះឈីប AMD Ryzen™ 8040 Series Processors នេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា AMD Ryzen™ AI accelerator រួមជាមួយនឹងប្រព័ន្ធ intelligent workload optimization ដើម្បីបង្កើនល្បឿនទៅលើ CPU និង GPU បានកាន់តែខ្លាំងក្លា។ ក្រៅពីកម្លាំងម៉ាស៊ីន និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលនេះ Ryzen™ AI ក៏អាចបង្កើនសមត្ថភាពខ្ពស់សម្រាប់ការងារ multitasking, real-time video ដើម្បីបង្កើនទៅលើផលិតភាពការងារយ៉ាងសំបូរបែប។ កុំព្យូទ័រ ASUS Vivobook S series ថ្មីនេះក៏មានបំពាក់នូវ ASUS Memory Allocation Management ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការរៀបចំទៅលើម៉េមូរីទៅ iGPU ក្នុងការបង្កើនល្បឿនទៅលើការលេងហ្កេម និងការបង្កើតនូវ AI ជាច្រើនទៀត។ 

 

អេក្រង់ភ្លឺច្បាស់កម្រិតខ្ពស់

កុំព្យូទ័រស៊េរីថ្មី 2024 ASUS Vivobook S series នេះ គឺមានអេក្រង់ប្រភេទ ASUS Lumina OLED displays ជាមួយនឹងការឌីស្សាញគែម NanoEdge ស្តើងទៅលើជ្រុងទាំង 3 ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាថ្មីយ៉ាងអស្ចារ្យបំផុត។ ASUS Vivobook S 16 OLED នេះគឺមាន 16:10 displays ជាមួយនឹងល្បឿន 120Hz refresh rate និងកម្រិតភាពច្បាស់ 3.2K (M5606) resolutions ។

ការបង្ហាញនូវភាពខុសប្លែករបស់អ្នក

អ្នកប្រើប្រាស់អាចបង្ហាញនូវស្ទាយ៍ប្លែករបស់ខ្លួនតាមរយៈកុំព្យូទ័រ ASUS Vivobook S series នេះ ដោយប្រើប្រាស់នូវ ASUS ErgoSense RGB-backlit keyboard។ នៅក្នុងការបញ្ចូលគ្នាជាមួយនឹង Windows Dynamic Lighting នេះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការរៀបចំទៅលើភ្លើង lighting colors និង effects នៅក្នុង Windows setting ដើម្បីអោយសក្តិសមទៅនឹងអារម្មណ៍របស់អ្នកប្រើប្រាស់ថែមទៀតផង។ សម្រាប់ full-sized keyboard នេះមាន 19.05mm key pitch, 0.2mm keycap dish និង 1.7mm key travel ដែលធានាថាបទពិសោធន៍នៃការប្រើប្រាស់នៅលើ key នេះពិតជាអស្ចារ្យបំផុត។ សម្រាប់ optimized scissor-key mechanism ក៏ជួយក្នុងការផ្តល់នូវសំលេងស្ងាត់ក្នុងការវាយទៅលើ key ផងដែរ។ ErgoSense touchpad ដ៏ធំនេះក៏អាចធានាទៅលើភាពងាយស្រួលក្នុងការអូសនៅលើ web ឬការងារជាច្រើនទៀតបានយ៉ាងរលូនផងដែរ។

 

បទពិសោធន៍នៃការប្រើប្រាស់ដែលមិនអាចប្រៀបបាន

កុំព្យូទ័រ ASUS Vivobook S series នេះ សក្តិសមបំផុតសម្រាប់ការធ្វើការងារ និងការកម្សាន្ត។ ASUS Vivobook S series នេះ មានបំពាក់នូវ dedicated Copilot key5ដែលអ្នកអាចចូលទៅកាន់ Copilot app បានយ៉ាងងាយស្រួល។ Copilot key5នេះ ត្រូវបានឌីស្សាញយ៉ាងពិសេសក្នុងការចូលទៅកាន់ Apps AI ជាច្រើននៅលើ Windows 11 បានដោយគ្រាន់តែចុចមួយប៉ុណ្ណោះទៅលើ key នេះ។ Copilot key5 នេះអាចធ្វើអោយការងាររបស់អ្នកកាន់តែងាយស្រួលជាងមុនតាមម្រាមដៃរបស់អ្នក។

 

ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅ (external display), mice, keyboard, speakers, headsets និងជាច្រើនទៀតនោះ កុំព្យូទ័រនេះក៏មានបំពាក់នូវ 1x USB4® ទ្រទ្រង់បានដល់ទៅ 4K UHD external displays និងការបញ្ជូនទិន្នន័យដល់ទៅ 40 Gbps, 2x USB 3.2 Gen 1 Type-A ports, HDMI 2.1 (TMDS) port, MicroSD card reader និង 3.5 mm audio jack ផងដែរ។ បន្ថែមពីនេះ វាក៏មាន 180° lay-flat hinge ដែលអ្នកអាចចែករំលែកការងារនេះក្នុងការពិភាក្សាជាមួយនឹងក្រុមការងារ និងមិត្តិភក្តិបានយ៉ាងងាយស្រួលថែមទៀតផង។ 

 

នៅក្នុងការពង្រឹងទៅលើគុណភាពនៃវីដេអូខលនោះ ប្រព័ន្ធកាមេរ៉ា ASUS AiSense ក៏ធានាអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ល្អបំផុត ខណៈពេលដែលបច្ចេកវិទ្យា ASUS AI noise-cancelation technology អាចកាត់បន្ថយទៅលើសំឡេងរំខាននៅលើផ្ទៃ background noise បានទាំងចេញពី microphone និងaudio ។ ប្រព័ន្ថ speaker systemដែលទទួលស្គាល់ដោយ Harman Kardon ជាមួយនឹង Dolby Atmos® multidimensional audio ផ្តល់នូវបទពិសោធន៍យ៉ាងល្អនៅក្នុងការកម្សាន្ត និងការសន្ទនាបានយ៉ាងច្បាស់ថែមទៀត។ កុំព្យូទ័រ ASUS Vivobook S series នេះគឺជាជម្រើសដ៏ល្អបំផុតជាមួយនឹងការឌីស្សាញប្រកបដោយសោភ័ណ្ឌភាពខ្ពស់ផងដែរ។ កុំព្យូទ័រនេះមាន 2 ពណ៌គឺពណខ្មៅ (Neutral Black) និងទឹកប្រាក់ (Cool Silve)r ដ៏ទាក់ទាញ។ បន្ថែមពីនេះ កុំព្យូទ័រ ASUS Vivobook S series នេះក៏តេស្តជាមួយនឹងស្តង់ដារ MIL-STD 810H ដែលធានាថាវាពិតជាធន់ក្នុងការប្រើប្រាស់បំផុត។

 

កាលបរិច្ឆេទលក់ និងតម្លៃ

កុំព្យូទ័រ ASUS Vivobook S series ស៊េរីថ្មីនេះ មានលក់ហើយនៅក្នុងទីផ្សារនៃប្រទេសកម្ពុជានៅក្នុងតម្លៃពិសេស $929 ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាង ឬហាងរបស់ក្រុមហ៊ុនចែកចាយផលិតផល ASUS នៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍