no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD Smart Projector រចនាឡើងសម្រាប់ភាពសម្បូរបែបក្នុងការបំពេញមុខងារជាច្រើន

ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបញ្ចាំងរូបភាព projector លក់ដាច់លេខ 1 ទូទាំងពិភពលោក បានប្រកាសពីការចេញលក់បន្ថែមនូវម៉ាស៊ីនបញ្ចាំងស៊េរីថ្មីរបស់ខ្លួនគឺ Cross Over Series CO-FH01 និង CO-FH02 ។ ម៉ាស៊ីន projector Full HD Smart ទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការប្រើប្រាស់គ្មានដែនកំណត់សម្រាប់អតិថិជននៅក្នុងផ្ទះ និងអាជីវកម្មទាំងអស់ដែលសកម្មភាព និងប្រតិបត្តិការរបស់ពួកគេ ត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសផ្សេងៗគ្នា។ ការផ្តល់នូវភាពងាយស្រួល និងភាពបត់បែនក្នុងកញ្ចប់តែមួយ ការបង្ហាញរូបភាព មានគុណភាពខ្ពស់ដែលអាចផ្តល់ជូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពច្បាស់លាស់កម្រិតខ្ពស់

ដោយផ្តល់នូវកម្រិតពន្លឺ 3 000 lumen និងកម្រិតភាពច្បាស់ Full HD/1080P CO-FH01 និង CO-FH02 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើបទបង្ហាញបានយ៉ាងច្បាស់ និងមានភាពរស់រវើកគួរឲ្យទាក់ទាញ។ អ្នកប្រើអាចរីករាយជាមួយនឹងការធ្វើបទបង្ហាញ រូបភាពដ៏ធំយ៉ាងរស់រវើក និងទទួលបានបទពិសោធន៍ពេញលេញនៃការប្រើឧបករណ៍ដែលអាចបង្ហាញរូបភាពមើលឃើញប្រកបដោយគុណភាពខ្ពស់ច្បាស់ត្រជាក់ភ្នែក។ ម៉ាស៊ីនបញ្ចាំងរូបភាពថ្មីទាំងនេះ បង្កើនបទពិសោធន៍នៃការទស្សនាភាពយន្តការចាក់ផ្សាយភាពយន្ត (Streaming Movies) និងការកម្សាន្តប្រភេទផ្សេងៗទៀតនៅតាមផ្ទះ រួមជាមួយនឹងការបំពាក់សំឡេងបានយ៉ាងច្បាស់ល្អសម្រាប់កិច្ចប្រជុំ ការធ្វើបទបង្ហាញ និងការពិភាក្សាក្នុង និងក្រៅការិយាល័យជាដើម។ លើសពីនេះ អ្នកបម្រើការខាងវិស័យអប់រំ អាចប្រើប្រាស់ម៉ាស៊ីនបញ្ចាំងរូបភាពនេះ ដើម្បីលើកកម្ពស់ការរៀនដែលមានលក្ខណៈជារូបភាព ជាមួយនឹងភាពងាយស្រួលនៃមាតិកាកាន់តែច្រើន។

ភាពចល័តបានដោយមិនមានការរំខាន

រារាំងដោយការរឹតបន្តឹងលើការប្រជុំដោយផ្ទាល់ដែលបង្កឡើងដោយជំងឺរាតត្បាតកន្លងទៅ អង្គភាពជាច្រើន កំពុងស្វែងរកកាត់បន្ថយទំហំការិយាល័យរបស់ពួកគេ និងណែនាំការិយាល័យរួមមួយ (hotdesking) ដើម្បីបំពេញតម្រូវការថ្មីនៃការងារដែលអាចបត់បែនបាន។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ការិយាល័យទូទៅ ដូចជា៖ កន្លែងរាបស្មើនៅក្នុងបរិយាកាសនៃការងារពីផ្ទះ (WFH) ឬការិយាល័យតូច ផ្ទះតូច (SOHO) គឺ តែងតែមិនមានកន្លែងទំនេរច្រើននោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ ភាពចល័តបានរបស់ម៉ាស៊ីនបញ្ចាំងរូបភាពទាំងពីរនេះជាមួយនឹងការរចនាទម្ងន់ស្រាល និងតូចរបស់វា អ្នកប្រើប្រាស់អាចយក និងដំឡើងម៉ាស៊ីនបញ្ចាំងរូបភាពបានយ៉ាងងាយស្រួលក្នុងបរិយាកាសផ្សេងៗគ្នា ដើម្បីបញ្ចាំងរូបភាពដែលមានសារសំខាន់ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងសន្និសីទតូចៗនៅខាងក្រៅការិយាល័យ។ CO-FH01 និង CO-FH02 មិនត្រឹមតែស័ក្តិសមសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកប្រើប្រាស់តាមផ្ទះផងដែរ នោះដោយសារតែលក្ខណៈពិសេសៗរបស់វា ដោយបង្កើតបទពិសោធន៍រីករាយក្នុងការកម្សាន្ត ការរៀន  និងព័ត៌មានកម្សាន្តដែលមាន អេក្រង់ធំ។ លើសពីនេះ ម៉ូឌែលទាំងពីរនេះ ភ្ជាប់មកជាមួយអំពូលស្រាប់ ដោយភ្ជាប់ជាមួយការធានា រយៈពេល 2 ឆ្នាំលើគ្រឿងបន្លាស់ឯណោះ។

លក្ខណៈពិសេសៗដ៏ស៊ីជម្រៅ:

ដោយអនុវត្តទៅតាមការកើនឡើងនៃការទទួលយករបស់អតិថិជនចំពោះសេវាកម្មវីដេអូស្ទ្រីម CO-FH02 អាចដំណើរការជាម៉ាស៊ីនបញ្ចាំងឆ្លាតវៃ (smart projector) ព្រោះវាត្រូវបានបំពាក់ជាមួយ Android TV Dongle ដែលអនុញ្ញាតឲ្យមានការភ្ជាប់ស្ទ្រីម និងមុខងារ Chromecast បាន។ ម៉ាស៊ីនបញ្ចាំងស្លាយ ក៏មាន Outputសំឡេងដ៏ខ្លាំងកម្រិត 5W និងអាចដំណើរការដោយឥតខ្សែបាន។ សរុបជារួម CO-FH02 គឺជាម៉ាស៊ីនបញ្ចាំងរូបភាពដ៏ល្អឥតខ្ចោះ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ទទួលបានរូបភាពច្បាស់ល្អជាច្រើន ដោយសារតែលក្ខណៈពិសេសៗដែលមានស្រាប់របស់វា ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបៀបរស់នៅទាំងអស់របស់មនុស្សជាតិ មិនថាការអប់រំ ភាពយន្ត ឬអាជីវកម្មនោះទេ។ 

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Company Limited បានមានប្រសាសន៍ថា «CO-FH01 និង CO-FH02 អាចផ្តល់នូវភាពបត់បែនដ៏អស្ចារ្យនៅក្នុងមុខងារផ្សេងៗគ្នាជាច្រើនទាំងអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ យើងមានជំនឿយ៉ាងមុតមាំថា ម៉ូឌែលទាំងពីរនេះ អាចដោះស្រាយតម្រូវការដែលកំពុងកើនឡើងសម្រាប់ការបញ្ចាំងរូបភាពដែលមានគុណភាពខ្ពស់នៅកន្លែងធ្វើការ និងនៅផ្ទះ ដោយផ្តល់នូវបទពិសោធន៍រូបភាពដែលអាចសម្របបានយ៉ាងរលូនទៅនឹងសេណារីយ៉ូនៃការប្រើប្រាស់ និងបរិស្ថានផ្សេងៗគ្នាបាន៕

 

អំពីក្រុមហ៊ុន

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត រូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.global.epson.com ។

 

អំពីក្រុមហ៊ុន Epson Singapore

ចាប់តាំងពីឆ្នាំ១៩៨២មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន ៦ និងរោងចក្រផលិតកម្មចំនួន ៧ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.epson.com.sg  

 

អំពីក្រុមហ៊ុន Epson Thailand 

ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេស្មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន ១៩៩ នៅទូទាំងប្រទេស។

ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.epson.co.th 

 

  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម