no-alternative title
no-alternative title
no-alternative title
no-alternative title

Tecno Spark Slim កម្រាស់ស្តើងមិនគួរអោយជឿហើយថែមទាំងមានថ្មធំជាង Galaxy S25 Ultra ទៀតផង!

នៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនភាគច្រើន គឺមានផ្តោតទៅលើការផលិតស្មាតហ្វូនដែលមានរូបរាងស្តើង។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញនូវស្មាតហ្វូន Galaxy S25 Edge ដែលមានរូបរាងស្លីម ហើយក្រុមហ៊ុន Apple ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន iPhone 17 Air នៅចុងឆ្នាំនេះផងដែរ។ នៅពេលនេះ ក្រុមហ៊ុន Tecno ក៏ចូលរួមនៅក្នុងនិន្នាការនេះ ជាមួយនឹងវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Spark Slim ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន  Spark Slim នេះមានកម្រាស់ 5.75mm តែប៉ុណ្ណោះ ដែលបានធ្វើអោយម៉ូដែលនេះ ក្លាយជាស្មាតហ្វូនស្តើងបំផុតរបស់ពិភពលោក នេះបើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Tecno។ បើទោះបីជាស្មាតហ្វូននេះ មានរូបរាងស្តើង ក៏ដោយនោះ ស្មាតហ្វូនថ្មីនេះ គឺមានថាមពលថ្មទំហំ 5,200mAh ដែលធំជាងស្មាតហ្វូន Galaxy S25 Ultra ដែលមានកម្រាស់ 8.2mm។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ជាប្រភេទអេក្រង់កោង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿនដល់ទៅ 144Hz refresh rate។ 

ក្រុមហ៊ុន Tecno បានអះអាងថា អេក្រង់ស្មាតហ្វូនថ្មីនេះ មានពន្លឺដល់ទៅ 4,500 nits។ ស្មាតហ្វូន Spark Slim នេះនឹងមានបច្ចេកវិទ្យាសាកថ្មលឿន  45W fast charging ហើយសម្រាប់បន្ទះឈីបវិញនោះ ក្រុមហ៊ុន Tecno មិនទាន់ទម្លាយនៅឡើយទេ។ ស្មាតហ្វូន Spark Slim នេះបំពាក់នូវកាមេរ៉ាភ្លោះ Dual 50MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 13MP selfie។ 

ក្រុមហ៊ុននេះ ក៏បានផ្តោតទៅលើភាពធន់ និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ផងដែរតាមរយៈការប្រើប្រាស់នូវអាលុយមីញ៉ូម និងដែកអ៊ីណុកថែមទៀតផង។ ស្មាតហ្វូ នSpark Slim នេះមានរូបរាងទាក់ភ្នែកមែនទែន ជាពិសេសទៅលើកាមេរ៉ា។ ក្រុមហ៊ុន Tecno នឹងមានការបង្ហាញស្មាតហ្វូននេះ នៅក្នុងស្តង់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025 ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន