​កម្មវិធី​ Canon​ PIXMA​ Pro​ Partner​ ផ្តល់​ជូន​នូវ​ជំរើស​ក្រដាស​ឯកទេស​ត្រឹមត្រូវ​សំរាប់​អ្នក​ប្រើប្រាស់​ទឹក​ថ្នាំ​ពណ៌​ ប្រភេទ​ PIXMA​ PRO-Series

 

​ថ្ងៃ​ទី​ ១២​ កញ្ញា​ ២០១៤​  Canon​ បាន​ប្រកាស​នូវ​កម្មវិធី​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​រោងចក្រ​ ផលិត​ ក្រដាស​ និង​ បណ្តា​ក្រុមហ៊ុន​លក់​ក្រដាស​គ្រប់​ប្រភេទ​។​ កម្មវិធី​នេះ​ មាន​គោលបំនង​ផ្តល់​ជូន​ អ្នក​ ប្រើប្រាស់​ ម៉ាស៊ីន​ព្រី​ន​ប្រភេទ​ប្រើ​ ទឹក​ថ្នាំ​ Canon​ PIXMA​ Pro​ នូវ​ជំរើស​ក្រដាស​គ្រប់​ប្រភេទ​ស្រប​ តាម​តំរូវការ​ឯកទេស​ផ្សេងៗ​ និង​ដើម្បី​ផ្តល់​ជូន​នូវ​ ប្រភេទ​ ក្រដាស​ស្រប​តាម​តំរូវកា​របោះ​ពុ​ម្ភ​ និង​ផ្តិត​ រូបភាព​ទៅ​តាម​ជំនាញ​អាជីព​របស់​អ្នក​ប្រើប្រាស់​កំរិត​ខ្ពស់​ ក្នុង​អាជីវកម្ម​ ឬ​ គំរោង​នានា​។​

​កម្មវិធី​របស់​ Canon​ មួយ​នេះ​ ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ប្រភេទ​ក្រដាស​ត្រឹមត្រូវ​ស្រប​តាម​ ស្តង់ដារ​ របស់​ម៉ាស៊ីន​ព្រី​ន​ម៉ាក​ Canon​ ខ្នាត​ធំ​ A3+/13​ អ៊ិ​ញ​ ដែល​រួម​មាន​ម៉ាក​ PIXMA​ Pro-1​ PIXMA​ Pro-10​ និង​ PIXMA​ Pro-100​ ហើយ​គ្រប់​ប្រភេទ​ក្រដាស​ ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​ ស្រប​តាម​ ស្តង់ដារ​នេះ​ ត្រូវ​មាន​តែម​សំគាល់​ PIXMA​ PRO​ Partner​ mark​។​ អ្នក​ប្រើប្រាស់​ពិតជា​ ពេញចិត្ត​ចំពោះ​ប្រភេទ​ ក្រដាស​រូបថត​ដែល​មាន​តែម​បង្ហាញ​ PIXMA​ PRO​ Partner​ ព្រោះ​ប្រភេទ​ក្រដាស​ទាំងនេះ​ សុទ្ធតែ​ ត្រូវ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​សាកល្បង​ជាមួយ​ម៉ាស៊ីន​ព្រី​ន​ PIXMA​ PRO​ គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់​ដោយ​ជោគជ័យ​។​ ជាមួយ​ ជំរើស​ក្រដាស​ច្រើន​ ប្រភេទ​ទៅ​តាម​ឯកទេស​សិល្បៈ​នេះ​ លោក​អ្នក​ពិតជា​មាន​ ទំនុកចិត្ត​ក្នុង​ការ​គ្រប់គ្រង​លើ​ការងារ​ផ្តិត​ រូបភាព​ តាម​ជ្រើស​យក​ប្រភេទ​ក្រដាស​សាក​សម​បំផុត​ជា​ មួយ​ប្រភេទ​រូបភាព​របស់​លោក​អ្នក​។​ ពិសេស​ ដើម្បី​ធានា​នូវ​ លទ្ធផល​ល្អ​ និង​ ភាព​ងាយស្រួល​ភ្ជាប់​ ទៅ​កាន់​បណ្តាញ​ព័ត៌មាន​ លោក​អ្នក​ អាច​ ស្វែងរក​ប្រភព​ព័ត៌មាន​ជាក់លាក់​ អំពី​ ICC​ Profile​ របស់​ ប្រភេទ​ក្រដាស​ នីមួយៗ​ ពី​កម្មវិធី​នេះ​ តាម​រយៈ​គេហទំព័រ​របស់​ ដៃគូ​រោងចក្រ​ផលិត​ក្រដាស​ និង​ ក្រុម​ ហ៊ុន​ជា​សាខា​ចំនុះ​នានា​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រោម​ការ​បញ្ចូល​រួម​គ្នា​នូវ​ ប្រភេទ​ក្រដាស​ Canon​ សុទ្ធ​ និង​ ប្រភេទ​ក្រដាស​ផ្តល់​ដោយ​ ក្រុមហ៊ុន​ នានា​ ដែល​គោរព​តាម​ ស្តង់ដារ​ Canon​ ធ្វើ​អោយ​ក្រុមហ៊ុន​ Canon​ មាន​លទ្ធភាព​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ជំរើស​ដ៏​ធំ​ទូលំទូលាយ​សំរាប់​ប្រភេទ​ ក្រដាស​ស្រប​តាម​ជំនាញ​ ឯកទេស​ និង​តំរូវការ​ បោះ​ពុ​ម្ភ​ បែប​អាជីព​គ្រប់​ប្រភេទ​។​

 

1.​ ស្តង់ដារ​ សំដៅលើ​ប្រភេទ​ក្រដាស​ដែល​គោរព​តាម​ស្តង់ដារ​ Canon​ ក្រោម​ការ​វាយតម្លៃ​លើ​គុណ​ភាព​ស្តង់ដារ​ពី​រោង​ចក្រ​ផលិត​ក្រដាស​ និង​ បណ្តា​ក្រុមហ៊ុន​លក់​ក្រដាស​នានា​។​ 

2.​ Partner​ Mark:​ ដោយសារ​ការ​ដាក់​បង្ហាញ​តែម​ Partner​ mark​ ស្ថិត​ក្រោម​សិទ្ធិ​របស់​រោងចក្រ​ផលិត​ក្រដាស​ និង​ក្រុម​ហ៊ុន​លក់​ក្រដាស​នាំ​អោយ​ប្រភេទ​ក្រដាស​ដែល​មានការ​បញ្ជាក់​ស្តង់ដារ​មួយ​ចំនួន​មិន​បាន​បង្ហាញ​នូវ​តែម​នេះ​ទេ​។​

3.​ ICC​ Profiles:​ ព័ត៌មាន​ដែល​ប្រាប់​ពី​ ទិន្ន័យ​ពណ៌​ ស្របតាម​ស្តង់ដារ​របស់​គណកម្មការ​ពណ៌​ អន្តរ​ ជាតិ​ (International​ Colour​ Consortium).​ ការ​ប្រើប្រាស់​ព័ត៌មាន​អំពី​ទិន្ន័យ​ទាំងនេះ​អនុញ្ញាតិ​អោយ​ អ្នក​ប្រើប្រាស់​អាច​ផ្លាស់​ប្តូរ​ទិន្ន័យ​ពណ៌​ឲ​ស្រប​តាម​ប្រភេទ​ម៉ាស៊ីន​ព្រី​ន​ និង​ប្រភេទ​ក្រដាស​សំរាប់​ធ្វើការ​បោះ​ពុ​ម្ភ​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍