CANON​ ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​នៅ​ក្នុង​កម្មវិធី​ពិ​ពរ​ណ៍​ CP+​ 2014

យូ​កូ​ហា​មា​ –​ ជប៉ុនៈ​ CP+​ Camera​ &​ Photo​ Imaging​ Show​ 2014​ គឺជា​កម្មវិធី​ពិ​ពរ​ណ៍​កាមេរ៉ា​ និង​ផលិតផល​រូបភាព​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​មួយ​របស់​ ប្រទេស​ជប៉ុន​ ហើយដោយ​ឡែក​ក្នុង​ឆ្នាំ​ 2014​ នេះ​ មាន​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ និង​កែវ​ឡែ​ន​ ធំៗ​ជា​ច្រើន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ក្រុមហ៊ុន​ទាំងនោះ​មាន​ដូច​ជា​ CANON,​ SONY,​ FUJI​ FILM,​ NIKON,​ Sigma​ Corp,​ Carl​ Zeiss,​ Tamron​ និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ជា​ច្រើន​។​
​កម្មវិធី​ដ៏​ធំ​នេះ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ 13​ ដល់​ 16​កុម្ភៈ​ ឆ្នាំ​ 2014​ ហើយ​ក្នុងឆ្នាំនេះ​ ក៏​ជា​ឱកាស​មួយ​ដ៏​ពិសេស​ផង​ដែរ​ ដែល​ក្រុមការងារ​ទស្សនាវដ្តី​ ពិភព​អេ​ឡិច​ត្រូ​ និក​ មានឱកាស​បាន​ទៅ​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​នេះ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ ក្រុមហ៊ុន​ CANON​ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​ពី​សំណាក់​អ្នកចូលរួម​ទស្សនា​។​ CANON​ បាន​ធ្វើការ​បង្ហាញ​នូវ​កាមេរ៉ា​ថ្មី​ជា​ច្រើន​ម៉ូ​ដែល​រួម​មាន​ពពួក​ខ្សែស្រឡាយ​ PowerShot,​ IXUS,​ LEGRIA​ Mini,​ ម៉ាស៊ីន​ព្រី​ន​ និង​ប្រភេទ​ LEN​ ថ្មីៗ​ជា​ច្រើន​សំរាប់​អ្នក​ទស្សនា​អាច​ធ្វើការ​តេស្ត​សាកល្បង​មើល​។​ ក្នុង​ចំណោម​ផលិតផល​ថ្មីៗ​ទាំងនោះ​យើង​ មាន​ផលិតផល​មួយ​មួយ​ចំនួន​ធំ​ដែល​ទទួល​បាន​ ការ​គាំទ្រ​ឧទាហរណ៍​ដូច​ជា​ ម៉ូ​ដែល​ Canon​ PowerShot​ G1​ X​ Mark​ II,​ Canon​ PowerShot​ N100​ និង​ LEGRIA​ Mini​ X​ ជាដើម​។​

 

​ ​ពិធី​កាត់​ខ្សែបូ​របើក​សម្ពោធ​កម្មវិធី​ CP+​ 2014

​សកម្មភាព​អ្នក​ទស្សនា​ស្តង់​របស់​ក្រុមហ៊ុន​ CANON​ ថត​ពីលើ​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ ​អ្នក​ទស្សនា​កំពុង​សាកល្បង​ផលិតផល​កាមេរ៉ា​ថ្មីៗ​របស់​ CANON

 

PowerShot​ G1​ X​ Mark​ II​ ជា​ប្រភេទ​ Compact​ Camera​ ដែល​ផលិត​ឡើង​សំរាប់​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​គុណភាព​រូបភាព​ខ្ពស់​បំផុត​។​ ម៉ូ​ដែល​ G1​ X​ Mark​ II​ នេះ​ ជា​ជំនាន់​ក្រោយ​របស់​ G1​ X​ ហើយ​វា​មាន​លទ្ធភាព​ចាប់​យក​រូបភាព​ក្នុង​កំរិត​ 12.8​ មេ​ហ្គា​ភិ​ច​សែ​ល​ ហើយ​ពិ​សេ​បំផុត​នោះ​គឺ​វា​មាន​សែន​ស័​រ​ប្រភេទ​ 1.5”​ CMOS​ ដែល​ជា​ប្រភេទ​សែន​ស័​រ​មាន​ទំហំ​ 4.5​ ដង​ ធំ​ជាង​ប្រភេទ​សែន​ស័​រ​ 1/1.7”​ ដែល​មាន​បំពាក់​នៅ​លើ​ប្រភេទ​ Compact​ Camera​ នា​ពេល​ បច្ចុប្បន្ន​។​ ក្រៅពី​នេះ​ យើង​នៅ​ឃើញ​មាន​ Len​ ដែល​មាន​កំរិត​ Aperture​ ធំ​ជាង​មុន​ (f2.0-3.9)​ និង​អង្គ​គណនា​ប្រភេទ​ថ្មី​បំផុត​ DIGIC​ 6​ ផង​ដែរ​។​ ចំពោះ​កា​រត​ភ្ជាប់​វិញ​ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ WiFi​ និង​ NFC​ ថែម​ទៀត​ផង​។​

 

 


​សកម្មភាព​តេស្ត​សាកល្បង​កាមេរ៉ា​ Canon​ PowerShot​ G1​ X​ Mark​ II

 

PowerShot​ N100​ ជា​ប្រភេទ​ Digital​ Compact​ Camera​ ថ្មី​ដែល​មាន​លទ្ធភាព​អាច​ចាប់​យក​រូបភាព​ក្នុង​កំរិត​ 12.1​ មេ​ហ្គា​ភិ​ច​សែ​ល​,​ សែន​ស័​រ​ 1/1.7”​ CMOS,​ អង្គ​គណនា​ DIGIC​ 6​។​ ដោយឡែក​ លក្ខណៈ​ពិសេស​របស់​ PowerShot​ N100​ នេះ​ គឺ​វា​មានមុខ​ងារ​ Dual​ Shot,​ Story​ Highlight​ ដែល​អាច​ អោយ​អ្នក​ប្រើប្រាស់​ជ្រើសរើស​រូបភាព​ដែល​បាន​ថត​រួច​មក​ចងក្រង​ជា​កំរង​វី​ដេ​អូ​ និង​កា​រត​ភ្ជាប់​ដ៏​សំបូរ​បែប​ជា​លក្ខណៈ​ WiFi​ និង​ NFC​។​

 

 


​សកម្មភាព​សាកល្បង​ផលិតផល​ PowerShot​ N100

 

LEGRIA​ Mini​ X​ ជា​ប្រភេទ​កាមេរ៉ា​ថត​វី​ដេ​អូ​ថ្មី​បំផុត​មួយ​របស់​ក្រុមហ៊ុន​ CANON​ ដែល​ត្រូវ​បាន​ផលិត​ឡើង​សំរាប់​ចាប់​យក​ចំណែក​ទីផ្សារ​ថ្មី​ គឺ​សំរាប់​អ្នក​ដែល​ ចូល​ចិត្ត​ថត​វី​ដេ​អូ​ខ្លួនឯង​បង្ហោះ​លើ​បណ្តាញ​សង្គម​ដូច​ជា​ Youtube​ និង​ Facebook​ ជាដើម​។​ Mini​ X​ មាន​ទំហំ​តូច​ រូបរាង​ស្រស់​ស្អាត​,​ អេ​ក្រង់​អាច​បត់​ឡើង​ ចុះ​បាន​ងាយស្រួល​ក្នុង​ការ​ថត​វី​ដេ​អូ​ខ្លួនឯង​ និង​មាន​បំពាក់​នូវ​ម៉ៃ​ក្រូ​ហ្វូ​ន​ដែល​អាច​ចាប់​យក​សំលេង​បាន​ច្បាស់​ល្អ​កំរិត​ស៊ី​ឌី​។​

 

 



​សកម្មភាព​សាកល្បង​ផលិតផល​ Legria​ Mini​ X

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

ដោយ ប៉េងលីន