no-alternative title
no-alternative title
no-alternative title

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនក្នុងយុគ្គសម័យ AI ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជាត្រៀមបង្ហាញនូវវត្តមានកំពូលស្មាតហ្វូនឆ្លាតវៃស៊េរីថ្មី HONOR Magic6 Pro 5G បំពាក់នូវកាមេរ៉ា AI 180MP ហ្សូមបាន 100X ក្នុងពេលឆាប់ៗនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា ក្នុងពេលឆាប់ៗនេះ នឹងផ្តល់បទពិសោធដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក ជាមួយនឹងកាមេរ៉ាថតរូបបែបAI ស្រស់ស្អាតដូចចិត្តចង់ លែងធ្ងរ លែងរអ៊ូរទាំ លែងបារម្ភ ភ័យខ្លាចរូបថតមិនស្អាតទៀតហើយ ជាមួយនឹង យុគ្គសម័យAI កាមេរ៉ាទំហំ 180MP។ 

HONOR Magic6 Pro 5G ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថ ទំនើបស៊ីវិល័យ ទាន់សម័យកម្រិត Flagship Design ជាមួយនឹងបច្ចេកវិទ្យា AI ឆ្លាតវៃ សម្បូរបែប AI Motion Sensing Capture ជាមុខងារចាប់យករូបភាពដែលមានចលនាលឿនបំផុត បានយ៉ាងច្បាស់ដោយស្វ័យប្រវត្តិ មានកាមេរ៉ាក្រោយបីគ្រាប់ដែលកាមេរ៉ាមេមានទំហំ 50MP (f/1.4-f2.0, OIS) សម្រាប់ថតប្លង់ទូទៅ អាចកែ (Adjust) ពន្លឺទាំងយប់ទាំងថ្ងៃដោយស្វ័យប្រវតិ្ត (1/1.3-inch) និងថតរូប Portrait 2.5X-5X ដូចកាមេរ៉ាអាជីព មានមុខងារ Color Video LOG/LUT សម្រាប់ Vloger។ កាមេរ៉ាទី2 ទំហំ 50MP Ultra Wide (f/2.0) សម្រាប់ថតប្លង់ទូលាយ ថតរូបមនុស្សឃើញខ្ពស់ស្រឡះល្អ និង កាមេរ៉ាទី3 ទំហំ 180MP Periscope Telephoto ( f/2.6, 2.5x Optical Zoom) អាចហ្សូមបានរហូតដល់ 100X (Digital Zoom) ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS ជាពិសេសអាចថតវីដេអូកម្រិត4K ថែមទៀតផង។ ចំណែកកាមេរ៉ាមុខមានទំហំ 50MP (f/2.0) ផ្គួបនឹង 3D Depth កាមេរ៉ា ងាយស្រួលសម្រាប់ការថតស៊ែលហ្វីបានច្បាស់ស្អាតល្អ ទ្រទ្រង់ការថតវីដេអូស៊ែលហ្វីកម្រិត 4K និង Face Unlock បានលឿនរហ័ស សុវត្ថិភាព មិនថានៅទីងងឹតខ្លាំង ដោយបច្ចេកវិទ្យា (biometrics sensor)។ 

ស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G លើកនេះ ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេត Magic Portal ដែលជាមុខងារ AI អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅកាន់ Navigate (Drag to Navigate), ចូលទៅកាន់កំណត់ចំណាំ (Drag to Notes), ចែករំលែក (Drag to Share), ផុស (Drag to Post), និង ស្វែងរក (Drag to Search) កាន់តែឆ្លាតវៃ។ 

HONOR Magic6 Pro 5G បំពាក់នូវអេក្រង់ដែកថែប 6.8” ធន់នឹងការធ្លាក់ជាងមុន10ដង ភ្ជាប់បច្ចេកវិទ្យាប្រព័ន្ធការពារភ្នែក200% 4320Hz PWM dimming ដែលទទួលស្គាល់ដោយ Dolby VISION និង HDR Vivid  មានថាមពលថ្មធំទំហំ 5600 (HONOR Gen 2nd Silicon-carbon Battery) សាកត្រឹមតែ 40 នាទី បាន100% ពេញ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនរហ័សទាន់ចិត្ត 80W និង Wireless Charger 66W។ កាន់តែអែម HONOR Magic6 Pro 5G មានប្រព័ន្ធការពារជម្រាបទឹក IP68  ប្រតិបត្តិការណ៍ដោយ បំពាក់បន្ទះឈីប Snapdragon 8 Gen3 បច្ចេកវិទ្យា 5G (HONOR C1+Chipset)  ចាប់សេវ៉ាលឿនដូចផ្លេកបន្ទោរ។ 

ផ្អែកលើលក្ខណៈសម្បត្តិដូចរៀបរាប់ខាងលើ វត្តមានកំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យAI កាមេរ៉ា ក្នុងពេលឆាប់ៗនេះ នឹងឆក់បានប្រជាប្រិយភាពខ្លាំងទ្វេដងជាក់ជាមិនខានឡើយប្រសិនបើប្រៀបធៀប ស្មាតហ្វូនតម្លៃប្រហាក់ប្រហែលគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន