Canon​ បង្ហាញខ្លួន​នៅ​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​រូបថត​ និង​ កា​ម៉េ​រា​ CP⁺​ 2014

 

ភ្នំពេញ​ ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៤៖​ សមាគម​ន៍​ បច្ចេកវិទ្យា​រូបថត​ និង​ កា​ម៉េ​រា​ (CIPA)​ បាន​រៀបចំ​ ពិធី​តាំង​ពិ​ព័រ​ណ៌​ បច្ចេកវិទ្យា​រូបថត​ និង​ កា​ម៉េ​រា​ CP+2014​ ចាប់ពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ 13​ ដល់​ថ្ងៃ​ អាទិត្យ​ ទី​ 16​ ខែ​ កុម្ភៈ​ ឆ្នាំ​ 2014​ នៅ​ PACIFICO​ យូ​កូ​ហា​ម៉ា​។​ ជាមួយ​បទ​ពិសោធន៍​ជាង​ 50​ ឆ្នាំ​កន្លង​មក​ ដែល​កម្មវិធី​ នេះ​ត្រូវ​បាន​ អោយឈ្មោះ​ថា​ “​ការ​តាំង​ពិ​ព័រ​ណ៌​កា​ម៉េ​រាជ​ប៉ុន​”​ ហើយ​ កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ដ៏​ល្បី​ទូ​ទាំង​ ពិភពលោក​នេះ​ បាន​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ ក្រុម​គ្រួសារ​ទាន់សម័យ​ និង​ បណ្តា​អ្នក​ប្រើប្រាស់​ជា​ច្រើន​ រហូត​ដល់​ 62,000​ នាក់​ក្នុងឆ្នាំនេះ​។​

​ផលិតផល​កា​ម៉េ​រា​ឌី​ជី​ថ​ល​ជប៉ុន​ មាន​ជាង​ 80%​ នៅ​លើ​ទីផ្សារ​ទូ​ទាំង​ពិភពលោក​ និង​ ផលិតផល​កា​ម៉េ​រា​ប្តូរ​
​កែវ​ឡេ​ន​បាន​ មាន​ជាង​ 99%​ ដែល​នាំ​ជប៉ុន​ជា​ប្រទេស​ឈានមុខ​ផ្នែក​ជំនួញ​បច្ចេកវិទ្យា​រូបថត​។​ ប្រធានបទ​ សំរាប់​ឆ្នាំ​នេះ​ គឺ​ “​ភាព​រីករាយ​ និង​សម្រស់​ តាម​រយៈ​បច្ចេកវិទ្យា​រូបថត​ទំនើប​”​ ហើយ​ CP+​ បាន​ចាប់​យក​ ប្រទេស​ជប៉ុន​ ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រូបថត​ដើម្បី​ផ្គត់ផ្គង់​ នូវ​ព័ត៌មាន​លើ​វិស័យ​រូបភាព​ ចាប់ពី​ការ​ ថតរូប​ រហូត​ដល់​ការ​ផ្តិត​ចេញ​ជា​រូប​។​

​ជោគជ័យ​របស់​ CP+​ 2014​ នេះ​ ក៏​បាន​ជួយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង​លើ​វិស័យ​ឧស្សាហកម្ម​ វប្បធម៌​ថតរូប​ឡើង​មួយ​កំរិត​ទៀត​ ដោយ​មានការ​ចូលរួម​ក្នុង​ការ​បកស្រាយ​ ពី​លោក​ Jean-Luc​ Monterosso,​ នាយក​ប្រតិបត្តិ​នៃ​ Maison​ Europeenne​ de​ la​ Photographie​ ទី​ក្រុងប៉ារីស​។​ ពិសេស​ ក៏​មាន​ ការ​ដាក់​បង្ហាញ​រូបភាព​ ប្រកួតប្រជែង​រូបថត​ពី​កម្មវិធី​ LES​ ZOOMS​ ដែល​ក្នុង​នោះ​មាន​គណ​ក​ម្មា​ ធិ​ការ​ជនជាតិ​បារាំង​ផ្ទាល់​ និង​ ជា​និពន្ធ​នាយក​សំរាប់​ទស្សនាវដ្តី​រូបភាព​ល្បីៗ​ផង​ដែរ​។​


​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ Canon​ ដែល​នាំមុខ​ខាង​បច្ចេកវិទ្យា​រូបភាព​ឌី​ជី​ថ​ល​ ក៏​បាន​ចូលរួម​តាំង​ ពិព័រណ៍​ផលិតផល​យ៉ាងច្រើន​ ដោយ​បាន​បង្ហាញ​នូវ​ប្រភេទ​កា​ម៉េ​រា​ PowerShot​ និង​ IXUS​ ជាមួយ​គ្នា​និង​ PowerShot​ G1X​ Mark​ II​ ជា​ប្រភេទ​កា​ម៉េ​រា​តូច​សមត្ថភាព​ថតរូប​ល្អ​បំផុត​ រួម​មាន​សិន​សឺ​ 1.5”​ CMOS​ ធំ​ជាង​សិន​សឺ​ចាប់​រូបភាព​របស់​កា​ម៉េ​រា​តូចៗ​ ដែល​មាន​ទំហំ​ត្រឹម​ 1/1.7”​ ដល់​ទៅ​ 4.5​ ដង​ ហើយ​ចំនុច​ចាប់​ រូបភាព​មាន​ទំហំ​ធំ​ជាង​មុន​ ងាយ​ក្នុង​ការ​ថតរូប​ បាន​ធំ​ទួ​លាយ​ច្បាស់​ និង​ការ​ថត​ក្នុង​ទីតាំង​ មាន​ពន្លឺ​ តិចតួច​ជាមួយ​ ISO​ ខ្ពស់​ក៏​មាន​លទ្ធផល​ពិសេស​ដែរ​។​


រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ Hideaki​ Nishimura​ នាយក​ចាត់ការ​ទូទៅ​ជាន់ខ្ពស់​ផ្នែក​លក់​និង​ទីផ្សារ​ក្រុមហ៊ុន​ Canon​ ប្រចាំ​ ប្រទេស​សឹ​ង្ហ​បូ​រី​ បាន​មាន​ប្រសាសន៍​ថា​ ៖​ កា​ម៉េ​រា​ PowerShot​ G1​ X​ Mark​ II​ ត្រូវ​បាន​រចនា​ស្រប​ តាម​បទ​ ពិសោធន៍​អ្នក​ប្រើប្រាស់​ PowerShot​ G1X​ កន្លង​ទៅ​ ដោយ​បាន​ផ្តល់​នូវ​រូបរាង​កាន់តែ​តូច​ស្អាត​ ប្រកបដោយ​ គុណភាព​ រូបភាព​ មិន​ចាញ់​ប្រភេទ​កា​ម៉េ​រា​អាច​ ប្តូរ​កែវ​ឡេ​ន​បាន​នានា​ ព្រមទាំង​មាន​ ភាព​ងាយស្រួល​ប្រើ​ជាង​មុន​។​

​ពិសេស​ ដោយ​មានឈ្មោះ​ល្បី​ខាង​ផ្នែក​រូបភាព​ឌី​ជី​ថ​ល​ ក្រុមហ៊ុន​ Canon​ បាន​បង្ហាញ​នូវ​គុណភាព​ រូបភាព​ច្បាស់​ ដែល​ព្រី​ន​ផ្តិត​ចេញពី​ប្រភេទ​ម៉ាស៊ីន​ព្រី​ន​ទំនើប​របស់​ខ្លួន​ទាំង​បី​ម៉ាក​គឺ​ PIXMA​ PRO-1,​ PIXMA​ PRO-10,​ PIXMA​ PRO-100​ ជា​ប្រភេទ​ព្រី​ន​ធឺ​ផ្តល់​នូវ​រូបភាព​ច្បាស់​កំរិត​ឯកទេស​។​


​កញ្ញា​ លី​វិ​ន​ តាន់​ នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​ i-Qlick​ Marketing​ បាន​មាន​ចំនាប់អារម្មណ៍​ថា​៖​ ផ្នែក​តំណាង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ CP⁺​ 2014​ នេះ​ផង​ដែរ​  ហើយ​ពួក​គេ​មាន​ សេចក្តី​ រំភើប​ជាមួយ​ការ​តាំងពិព័រណ៍​ដ៏​ធំ​លើ​វិស័យ​បច្ចេកវិទ្យា​នេះ​។​ ហើយ​ទីផ្សារ​នៅ​តំបន់​អាស៊ី​សព្វថ្ងៃ​ ក៏​ជា​ចំនាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ Canon​ ផង​ដែរ​ ដោយ​ Canon​ បាន​ផ្តល់​នូវ​ការ​គាំទ្រ​ជា​ច្រើន​ ដើម្បី​បង្ក​លទ្ធភាព​អោយ​យើង​បាន​ពង្រីក​នូវ​វិស័យ​ថតរូប​ក្នុង​ប្រទេស​កម្ពុជា​ និង​ បាន​នាំ​អោយ​ផលិតផល​ ប្រកប​ ដោយ​គុណភាព​របស់​ Canon​  ក្លាយជា​ផលិតផល​លេខ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

Canon​ ក៏​បាន​រៀបចំ​កម្មវិធី​ជា​ច្រើន​ ដើម្បី​លើក​ស្ទួយ​វិស័យ​ថតរូប​នៅ​កម្ពុជា​ តាម​រយៈ​ក្រុមហ៊ុន​ i-Qlick​ផង​ដែរ​ ដែល​រួម​មានការ​ប្រកួត​ថតរូប​ធំ​ជាងគេ​ប្រចាំឆ្នាំ​ Canon​ ហ្វូ​តូ​ម៉ា​រ៉ា​តុង​,​ សិក្ខាសាលា​ស្តី​ពី​ការ​ ថតរូប​ រៀង​រាល់​៣​ខែ​ ម្តង​ ចូលរួម​ដោយ​សមាជិក​អ្នក​ថតរូប​កម្ពុជា​ Canon​ និង​ សិក្ខាសាលា​អំពី​វគ្គ​សិក្សា​ពី​ ការ​ថតរូប​ Canon​ Imaging​ Academy​ នៅ​តាម​សាលា​ និង​ សាកលវិទ្យាល័យ​នានា​ដោយ​ឥត​គិតថ្លៃ​។​
​ហើយ​ សិក្ខាសាលា​ស្តី​ពី​ការ​ថតរូប​លើក​ក្រោយ​នេះ​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ៧​ ខែ​ មិ​នា​ ចាប់ពី​ម៉ោង​ 5:30pm-8:30pm​ នៅ​ក្រុមហ៊ុន​ អាយ​គ្លី​ក​ផ្ទាល់​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​វាល​គ្មិ​ន​ពិសេស​ លោក​ Teoh​ Peng​ Kee​ ពី​ប្រទេស​ ម៉ា​ឡេ​ស៊ី​ ចូលរួម​បកស្រាយ​ពី​ចំនេះដឹង​ និង​ ជំនាញ​ថតរូប​ តាម​ទី​សាធារណៈ​ ជាមួយនឹង​វិធី​ផ្តិត​ព្រី​ន​ រូប​ប្រកបដោយ​គុណភាព​ល្អ​បំផុត​ពី​ ម៉ាស៊ីន​ព្រី​នរូ​ប​ឯកទេស​ Canon​ PIXMA​ PRO​ printers​។​ លោក​អ្នក​អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី​។​



Canon​ ជា​ស្ថាប័ន​ចូលរួម​តាំង​ពិ​ព័រ​ណ៌​ដ៏​ធំ​មួយ​នៅ​ CP+​ ដែល​មាន​អ្នកចូលរួម​ជាង​ ៦០០០០​ នាក់​

​     អ្នក​ស្រលាញ់​ការ​ថតរូប​ជា​ច្រើន​ ចូលរួម​ សាកល្បង​នូវ​ការ​ថតរូប​ជាមួយ​កែវ​ឡេ​ន​ពី​ Canon​ ភ្ញៀវ​ចូលរួម​ក្នុង​បញ្ជរ​ (​ថតរូប​ និង​ ផ្តិតរូប​)​ ដើម្បី​សាកល្បង​មើល​គុណភាព​ព្រី​ន​រូបភាព​អស្ចារ្យ​ របស់​ ម៉ាស៊ីន​ព្រី​ន​រូបភាព​ឯកទេស​ Canon​ PIXMA​ PRO​ (PRO-1,​ PRO-10,​ PRO-100)

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍