no-alternative title

ស្មា​ត​ហ្វូ​ន​ Lumia​ 430​ ស៊ី​ម​ពីរ​ផ្តល់​ជូន​ដោយ​ Microsoft​ អាច​រក​ជាវ​បាន​ហើយ​នៅ​កម្ពុជា​

​នៅ​ថ្ងែ​ទី​ 11​ ខែឧសភា​ ឆ្នាំ​ 2015​ នេះ​ ក្រុមហ៊ុន​ Microsoft​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​ម៉ូ​ដែល​ថ្មី​មួយទៀត​គឺ​ Lumia​ 430​ ក្នុង​តម្លៃ​ត្រឹម​ $87ប៉ុណ្ណោះ​។​ Lumia​ 430​ គឺជា​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​ម៉ូ​ដែល​ថ្មី​ ដែល​មាន​តម្លៃ​ប្រសើរ​ជាង​ Lumia​ ដទៃ​ទៀត​ ហើយ​ថែម​ទាំង​អាច​តម្លើង​កម្មវិធី​ Windows​ 10​ ទៀត​ទៅ​ថ្ងៃ​អនាគត​។​ ស្មា​ត​ហ្វូ​ន​នេះ​ បាន​ត្រូវ​ផលិត​ឡើង​ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​សម្រេច​លទ្ធផល​បាន​កាន់តែ​ច្រើន​ ទាំង​ក្នុង​ការ​ប្រកប​មុខរបរ​វិជ្ជាជីវៈ​ និង​ការ​កំសាន្ត​ តាម​រយៈ​កម្មវិធី​ Microsoft​ Office,​ Skype​ និង​ OneDrive​ តម្លើង​រួច​ជា​ស្រេច​ ។​ ដោយ​មានការ​រចនា​ប្រកបដោយ​គុណភាព​,​ ពណ៌​ដ៏​ស្រស់​ឆើតឆាយ​ និង​ផ្ទៃ​  អេ​ក្រង់​ 4​ អ៊ិ​ង​ផង​នោះ​,​ Lumia​ 430​ ផ្តល់​ជូន​អ្នក​ប្រើប្រាស់​ដែល​គិតគូ​ហ្មត់ចត់​លើ​ខ្ទង់ចំណាយ​ នូវ​បទ​ពិសោធន៍​ស្មា​ត​ហ្វូ​ន​សំខាន់​ដូច​ខាងក្រោម​ ៖

•​​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ជាមួយនឹង​កម្មវិធី​ Microsoft​ Office​ តម្លើង​រួច​ស្រេច​ និង​ទីកន្លែង​ផ្ទុក​ឯកសារ​ឬ​ទិន្នន័យ​ OneDrive​ រហូត​ដល់​ទៅ​ 30GB​  ដោយ​ឥត​គិតថ្លៃ​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

•​​ទំនាក់ទំនង​គ្នា​តាម​វី​ដេ​អូ​តាម​រយៈ​ Skype​ ដែល​អាច​ប្តូរ​ពី​ការ​ទំនាក់ទំនង​គ្នា​តាម​សម្លេង​ទៅ​ជា​ការ​ទំនាក់ទំនង​តាម​វី​ដេ​អូ​ភ្លាមៗ​ ដោយ​ប្រើ​កាមេរ៉ា​មុខ​ ។​

•​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​បំផុត​ (Windows​ Phone​ 8.1​ –​ Lumia​ Denim​ Update)​ ដែល​មាន​ Action​ Center,​ Word​ flow​ និង​ Live​ Folders​ ។​

•​​ល្បឿន​លឿន​ និង​មាន​ភាព​រលូន​ល្អ​ជាមួយនឹង​ RAM​ ទំហំ​ 1GB,​ មេ​ម៉ូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 8GB​ ,​ ឈី​ប​ Qualcomm®​ Snapdragon™​ 200​ dual-core​ ។​

•​​អាច​បន្ត​កែ​លំអ​ឈាន​ឡើង​ (Upgrade)​ ទៅ​ទទួល​សេវាកម្ម​ពី​ Windows​ 10​ ថែម​ទៀត​ ។​

•​​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចៀសវាង​បាន​ពី​កា​រខក​ខានមិនបាន​ទទួល​ទូរស័ព្ទ​តាម​រយៈ​មុខងារ​ Smart​ Dual​ Sim

​ស្រប​ពេល​នឹង​ការ​ប្រកាស​ចេញ​លក់​ផលិតផល​ Lumia​ 430,​ លោក​ Rahul​ Karve​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Microsoft​ Devices​ នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ៖​ ស្មា​ត​ហ្វូ​ន​ Lumia​ 430​ ស៊ី​ម​ពីរ​ ជួយ​សម្រួល​  ឲ្យ​មនុស្ស​នៅ​ទូ​ទាំង​ពិភពលោក​កាន់តែ​ច្រើន​ឡើង​ ទទួល​បាន​អត្ថប្រយោជន៍​ពី​ស្មា​ត​ហ្វូ​ន​ ។​ ជាមួយនឹង​កម្មវិធី​ Microsoft​ Office,​ Skype,​ OneDrive​ តម្លើង​រួច​ជា​ស្រេច​,​ ស្មា​ត​ហ្វូ​ន​ Lumia​ 430​ ស័ក្តិសម​បំផុត​សម្រាប់​បណ្តាជន​ដែល​ចង់​សម្រេច​លទ្ធផល​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​ Lumia​ 430​ ស៊ី​ម​ពីរ​ មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​ ដោយ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ ពណ៌​ទឹកក្រូច​ស្រស់​ និង​ពណ៌​ខ្មៅ​ ៕​ 

​សេចក្តី​សង្ខេប​អំពី​ស្មា​ត​ហ្វូ​ន​ Lumia​ 430

Lumia​ 430​ Dual​ SIM​​

Operating​ system​: Widows​ Phone​ 8.1​ with​ Lumia​ Denim

Display​​: 4-inch​ WVGA​ (800​ x​ 480,​ 15:9),​ 235​ PPI

Battery​​: 1500​ mAh​ replaceable

Processor​: ​1.2​ GHz​ dual-core​ Qualcomm®​ Snapdragon™​ 200​ processor

Main​ camera​​: 2​ MP,​ Fixed​ focus

Front-facing​ camera​: VGA​ 0.3​ MP

Memory​​: 8​ GB​ +​ 30​ GB​ OneDrive***,​ MicroSD​ up​ to​ 128​ GB

Dimensions: ​120.5​ x​ 63.19​ x​ 10.63​ mm

Weight: 127.9g

Operating​ system​​: Widows​ Phone​ 8.1​ with​ Lumia​ Denim

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន