no-alternative title

ASUS ROG G703GI 2018 ហ្កេមមីងម៉ាស៊ីនជំនាន់ថ្មី ដែលគ្រាន់តែឃើញដឹងតែចង់បានហ្មងពិសេស Gamer

រជ្ជកាលនៃអនុភាពកុំព្យួទ័រដ៏អស្ចារ្យ ASUS ROG គឺបានមកដល់ហើយពេលនេះ ពិសេសកុំព្យួទ័រដែលត្រូវបានផលិតឡើងសម្រាប់ Gamer តែម្តង។ ជំនាន់ថ្មីៗនេះ គឺក្រុមហ៊ុន ASUS តែងតែស្វែងរកកុំព្យួទ័រដែលមានគុណភាពខ្ពស់ និងប្រកបដោយ ប្រណីតភាពបំផុត។ ពេលនេះ គេហទំព័រ ពិភពអេឡិចត្រូនិច សូមណែនាំកុំព្យួទ័រ ASUS ROG 17.3" Chimera G703GI, 2018 ដែលគឺជាកុំព្យូទ័រយួរដៃដ៏ពិសេសបំផុត សម្រាប់បំពេញតាមតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ជាមួយនឹងរូបរាងដ៏ប្រណិតស៊ីវល័យទាន់សម័យបំផុត ពីក្រុមហ៊ុន ASUS។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ASUS ROG 17.3" Chimera G703GI, 2018 ត្រូវរចនាម៉ូតកាន់តែមានភាពស៊ីវីល័យ មានសមត្ថភាពខ្ពស់អស្ចារ្យបំផុត ដែលអាចបំពេញគ្រប់កិច្ចការងារទាំងអស់ ពិសេសគឺការលេងហ្គេម ដែលមានក្រាហ្វិចធំបានយ៉ាងច្បាស់ និងរហ័សទាន់ចិត្តតែម្តង។ កុំព្យួទ័រយួរដៃស៊េរីថ្មីនេះ ត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 17.3 អ៊ីង FHD (1920x1080p), 120Hz G-SYNC បន្ថែមជាមួយកញ្ចក់អេក្រង់ប្រភេទ IPS, 144Hz Anti-Glare 72% NTSC, G-SYNC ប្រើប្រាស់អង្គប្រតិបត្តិការណ៍ជំនាន់ទី8 I Intel i7-8750H 2.20GHz Max 4.10GHz ។ 

ជាមួយបន្ទះឈីបប្រភេទ Intel® CM238 Express Chipset អង្គក្រាហ្វិចពីរប្រភេទ  Intel UHD Graphics 630 និង NVIDIA GTX 1080 8GB GDDR5X ជាមួយ RAM ទំហំ DDR4 2800MHz SDRAM 4 x SO-DIMM socket ដែលអាចដាក់បន្ថែមបានរហូតដល់ 64GB ឯណ្ណោះ ដើម្បីបន្ថែមឲ្យកាន់តែមានភាពជឿជាក់បំផុតក្នុងការប្រើប្រាស់ គ្មានឡើយពាក្យថា ឧបសគ្គក្នុងការបំពេញកិច្ចការផ្សេងៗ ជាពិសេសជាមួយនឹងការលេងហ្គេមគ្រប់ប្រភេទ ដែលមានក្រាហ្វិចធំ ក៏មិនទាក់ដែរ ដោយវាអាចទ្រទ្រង់ដល់កម្រិត 4K និង 3G ដែលអាចប្រើប្រាស់ជាមួយផលិតផល VR បានថែមទៀតផង។ 

មួយវិញទៀត វាមានថាស់រឹងផ្ទុកទិន្ន័យពីរប្រភេទទំហំ 512GB PCIe និង 1TB SSHD ជាមួយនឹងថាមពលថ្មធំ ប្រភេទ 8 Cells 74 Whrs Battery អាចប្រើប្រាស់បានកាន់តែយូរ និងទ្រទ្រង់ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro។ នៅមិនទាន់អស់ កំពូលកុំព្យួទ័រមួយនេះ ក៏បច្ចេកវិទ្យាឃីប៊ត AURA RGB Keyboard  បំពាក់ភ្លើង RGB យ៉ាងស្រស់ស្អាត ងាយស្រួលវាយបានរហ័ស និងបញ្ជាការលេងហ្គេមបានយ៉ាងពេញចិត្តផងដែរ មួយទៀតគឺបច្ចេកវិទ្យាសម្លេង Built-in Stereo 3 W Speakers បំពងសម្លេងបានច្បាស់ល្អ ដូច្នេះ សម្រាប់ ASUS ROG 17.3" Chimera G703GI, 2018 គឺជាកំពូលកុំព្យួទ័រយូរដៃ ដ៏ប្រណិតបំផុតសម្រាប់ Gamer ទាំងឡាយក្នុងឆ្នាំ2018 នេះ មិនចេះជិតណាសម្រាប់ការប្រើប្រាស់។

មានលក់នៅ: Chantra Store :

https://www.facebook.com/chantrastore168

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន