no-alternative title

ASUS NovaGo TP370QL ចេញថ្មី កម្រ៉ាស់ស្តើងបង្ហាញពីភាពទាន់សម័យ និងមានសមត្ថភាពខ្លាំងក្លាអាចបំពេញការងារបានល្អ

ASUS NovaGo TP370QL គឺជាកុំព្យូទ័រមួយដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows នៅលើ Snapdragon ដំបូងបំផុតនៅក្នុងពិភពលោកដែលផ្តល់នូវការតភ្ជាប់ដ៏អស្ចារ្យនោះ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 835 Mobile PC Platform ដែលជាប្រភេទកុំព្យូទ័រ Ultrathin និងស្រាលបំផុតដែលអ្នកងាយស្រួលក្នុងការយកទៅតាមគ្រប់ទីកន្លែង ហើយវាផ្តល់នូវការតភ្ជាប់ដ៏អស្ចារ្យបំផុត។ កុំព្យូទ័រ ASUS NovaGo ភ្ជាប់ជាមួយនឹងបន្ទះឈីប Gigabit-Class Qualcomm Snapdragon X16 LTE Modem សម្រាប់ល្បឿនក្នុងការដោនឡូតល្បឿនលឿនបំផុត។ វាមានថាមពលថ្មដែលប្រើប្រាស់លើសពី 22 ម៉ោងដែលលើសពីកុំព្យូទ័រយួរដៃធម្មតានោះ។ ASUS NovaGo TP370QL គឺសក្តិសមល្អបំផុតសម្រាប់ការកម្សាន្ត និងការធ្វើកិច្ចការងារជាច្រើនទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

តើអ្នកដឹងអ្វីខ្លះអំពីប្រព័ន្ធប្រតិបត្តិការ Windows នៅលើ Snapdragon នោះ? 

សម្រាប់កុំព្យូទ័រនេះភ្ជាប់ដោយបន្ទះឈីប Snapdragon ។ វាមានថាមពលថ្មប្រើប្រាស់បានពេញមួយថ្ងៃ ការពង្រឹងទៅលើការតភ្ជាប់នៅលើ LTE Connectivity ការរចនាទៅលើបន្ទះឈីបស្តើងជាមួយនឹង Snapdragon ការបង្កើនល្បឿនលឿនក្នុងការប្រើប្រាស់ ការភ្ជាប់ទំនាក់ទំនងគ្រប់ពេលវេលា និង Up-to-date និងបទពិសោធន៍នៃការប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows ថែមទៀត។

ការប្រើប្រាស់នូវថាមពលថ្មដែលប្រើប្រាស់បានយូរ 

កុំព្យូទ័រ ASUS NovaGo TP370QL ភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 835 Mobile PC Platform ដែលជួយលោកអ្នកក្នុងការដំណើរការនូវកិច្ចការងារជាច្រើនពេញមួយថ្ងៃរបស់អ្នកដោយគ្មានបញ្ហានោះទេ។ វាក៏ភ្ចាប់ជាមួយនឹង Architecture ដ៏មានប្រសិទ្ធិភាព ហើយអ្នកក៏អាចប្រើប្រាស់ក្នុងការចាក់វីដេអូនៅក្នុងរយៈពេល 22 ម៉ោង និងការ Standby បានរយៈពេលដល់ទៅ 30 ម៉ោងថែមទៀតនៅក្នុងការបញ្ចូលថាមពលថ្ម។ បន្ថែមពីនេះទៀត វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge ដែលបញ្ចូលថាមពលថ្ម 15 នាទីប្រើប្រាស់បានរយៈពេល 5 ម៉ោង។

កុំព្យូទ័រយួរដៃ Gigabit LTE Laptop ដំបូងបំផុតនៅក្នុងពិភពលោក 

កុំព្យូទ័រ ASUS NovaGo TP370QL ប្រើប្រាស់នូវម៉ូដឹម Qualcomm Snapdragon X16 LTE Modem សម្រាប់ល្បឿននៃការដោនឡូតកាន់តែលឿនរហូតដល់ទៅ 1Gbps ដែលមានល្បឿនលឿនក្នុងការបញ្ចូនទិន្នន័យលឿនជាងមុនដល់ទៅ 7 ដង។ វាក៏ប្រើប្រាស់នូវអង់តែនចំនួន 4 ដែលជា Signal ខ្លាំងសម្រាប់ការភ្ជាប់ទំនាក់ទំនងនោះ។

ការរចនាជាមួយនឹងរូបរាងស្តើង និងទំងន់ស្រាល

កុំព្យូទ័រ ASUS NovaGo TP370QL ភ្ជាប់ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងការរចនារូបរាងដ៏ទាន់សម័យ ទំនង់ស្រាលងាយស្រួលក្នុងការកាន់។ ក្រុមវិស្វកររបស់ក្រុមហ៊ុន ASUS ប្រើប្រាស់នូវបន្ទះឈីប 10 nm Qualcomm Snapdragon 835 Mobile PC Platform ហើយវាមានកម្រាស់ស្តើងត្រឹមតែ 14.9mm ហើយវាមានទំងន់ត្រឹមតែ 1.39Kg តែប៉ុណ្ណោះ។ កុំព្យូទ័រ ASUS NovaGo TP370QL ធ្វើឡើងពីលោហធាតុដែលមានរូបរាងទាន់សម័យ និងរឹងមាំក្នុងការប្រើប្រាស់។

ការដំណើរការទៅលើកិច្ចការងារអស្ចារ្យជាច្រើន

កុំព្យូទ័រ ASUS NovaGo TP370QL ត្រូវបង្កើតឡើងសម្រាប់ការប្រើប្រាស់នូវថាមពល និង Tools ជាច្រើនដែលអ្នកត្រូវការជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 835 Mobile PC Platform ដែលមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Windows ។ បន្ថែមពីនេះទៀត វាមានភ្ជាប់ជាមួយនឹងម៉េមូរីប្រភេទ 256GB នៃបច្ចេកវិទ្យា UFS 2.0 រន្ធដោត USB 3.1 Gen 1 Port និងរន្ធ HDMI ថែមទៀត។ ការប្រើប្រាស់ Windows នៅលើ Snapdragon នេះអាចធ្វើការភ្ជាប់ និងការធ្វើកិច្ចការងារនៅផ្ទះ សាលារៀន ឬការិយាល័យថែមទៀត។ ASUS NovaGo គឺជា Tools ដ៏ល្អឥតខ្ចោះនៅក្នុងការធ្វើកិច្ចការងារជាច្រើន និងការកម្សាន្តថែមទៀត។

បទពិសោធន៍ដ៏អស្ចារ្យនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 

កុំព្យូទ័រ ASUS NovaGo TP370QL បំពាក់នូវប្រព័ន្ធសុវត្ថិភាពនៅលើប្រព័ន្ធប្រតិបត្តិការ Microsoft Windows 10 ដែលអាចធ្វើការបង្កើត ការសហការ និងការចែករំលែកចេញពីគ្រប់ទីកន្លែងតែម្តង។ វាមានការប្រើប្រាស់ជាមួយនឹងមុខងារ Start Taskbar, Action Center និង File Center រួមជាមួយនឹងមុខងារ Windows Ink, Windows Hello និង Cortana ថែមទៀត។ អ្នកអាចប្រើប្រាស់នូវកម្មវិធីជាច្រើនសម្រាប់ការកម្សាន្ត និងកិច្ចការងារជាច្រើនទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ថែមទៀត។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន