យោងតាមគេហទំព័រផ្លូវការរបស់ MSU នៅថ្ងៃនេះ បង្ហាញថា ក្រុមហ៊ុនដែលឈ្នះពានរង្វាន់ 2018 COMPUTEX Best Choice Awards ត្រូវបានប្រកាសចេញហើយ។ ពានរង្វាន់ចំនួន 5 ត្រូវបានប្រគល់ទៅកាន់ផលិតផលចំនួន 4 ហើយក្រុមហ៊ុន MSI គឺជាអ្នកឈ្នះក្នុងការប្រកួតជាមួយនឹងក្រុមហ៊ុនជាង 350 ផ្សេងទៀត។ ផលិតផលរបស់ MSI ដែលឈ្នះនេះ រួមមាន MSI Optix MPG27 Series Curved Gaming Monitor ដែលឈ្នះពានរង្វាន់ “Best Design Award”& “Category Award” ចំនែក MSI FUNTORO FMS សម្រាប់ Telematics Application ទទួលបានពានរង្វាន់ “Golden Award” ចំនែក MSI GE73 Raider RGB និង MSI FUNTORO Stadium & Arena Solution ឈ្នះបានពានរង្វាន់ “Category Award” ហើយការឈ្នះរង្វាន់នេះគឺបង្ហាញអំពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន MSI នៅក្នុងផ្នែក Gaming and Platform Service នេះ។
លោក Sam Chern ដែលជាជំនួយការផ្ទាល់របស់អគ្គនាយកនៃក្រុមហ៊ុន MSI Global Marketing បញ្ជាក់ថា “យើងដឹងថា ការអភិវឌ្ឍនៅក្នុងវិស័យហ្គេមនេះគឹមិនឈប់នោះទេ។ សម្រាប់អ្នកលេងហ្គេម ឬក្រុមលេងហ្គេម eSports team របស់យើងគឺនាំមុខគេជានិច្ច។ យើងរីករាយយ៉ាងខ្លាំងដែលផលិតផល MSI Optix MPG27 gaming monitor series ឈ្នះពានរង្វាន់ចំនួនពីរគឺ Best Design Award & Gaming Category Award នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2018 ។ បន្ថែមពីនេះទៀត MSI FUNTORO FMS សម្រាប់ Telematics Application ស្ថិតនៅក្នុងគម្រោងនៃអាជីវកម្មរយៈពេលវែង ក៏ឈ្នះពានរង្វាន់ golden award សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា Software និង Hardware របស់វា។ ក្រុមហ៊ុន MSI នឹងបន្តក្នុងការរចនា និងនាំយកនូវការច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀត។”
ពានរង្វាន់ Best Design Award & Category Award: MSI Optix MPG27 Series Curved Gaming Monitor
MSI Optix MPG27C/ MPG27CQ គឺជាម៉ូនីទ័រលេងហ្គេម Curved Gaming Monitor ដំបូងបំផុតដែលប្រើប្រាស់នូវ SteelSeries GameSense ជាមួយនឹងកម្រិត 144Hz refresh rate និង 1ms response time VA LED panel ដែលដំណើរការលឿនបំផុតសម្រាប់ការលេងហ្គេម។ នៅក្នុងការប្រើប្រាស់ RGB zones នៅផ្នែកខាងមុខ និងខាងក្រោយ វាងាយស្រួលក្នុងការប្រើប្រាស់នូវ lighting effects នៅក្នុង SteelSeries Engine ។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ទទួលបានប៉ាតង់ TW-M556865 សម្រាប់ Optix MPG27C/ MPG27CQ ។ ប៉ាតង់នេះគឺសម្រាប់ការពារ MSI Curved Gaming Monitor នៅលើ Status Display Module, Microcontrollerនិង Communication module ។ MSI Curved Gaming Monitors គឺជាផលិតផលដែលល្អបំផុតសម្រាប់អ្នកលេងហ្គេម និងអ្នកប្រើប្រាស់។
ពានរង្វាន់ Golden Award: MSI FUNTORO FMS សម្រាប់ Telematics Application
FUNTORO Fleet Management Cloud Platform ផ្តល់នូវវិស័យក្នុងការធ្វើដំនើរកាន់តែឆ្លាតវៃក្នុងការគ្រប់គ្រងនូវយាន្តជំនិះរបស់ពួកគេជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុតរួមមាន multiple sensor ការវិភាគទៅលើទិន្នន័យធំៗ និងការរៀនសូត្របច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀត។ កម្មវិធីនេះមានដូចជា vehicle tracking, proactive event notification, SOS warning message, ADAS integration, អាកប្បកិរិយារបស់អ្នកបើកបរ driver behavior និងការគ្រប់គ្រងទៅលើសុវត្ថិភាពទំនិញ cargo safety monitoring ដែលអាចធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងការពង្រឹងទៅលើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។ FUNTORO Fleet Management Platform ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនប្រតិបត្តិការឡានក្រុងចំនួន 5 នៅអាមេរិកឡាទីន អ៊ឺរ៉ុប និងអាស៊ីផងដែរ។
ពានរង្វាន់ Category Award: MSI GE73 Raider RGB
នៅក្នុងនិន្នាការ RGB នេះ GE Raider ប្រើប្រាស់នូវ LED backlight ដែលជាផ្នែកមួយនៃប្រព័ន្ធ Mystic Light system ។ វាមានពណ៌ចំនួន 16.8-million-color lighting ដែលអាចធ្វើការប្រើប្រាស់នៅលើ 24 Zones ដែលសក្តិសមនៅលើ Per-Key RGB lighting របស់ក្តារចុច SteelSeries gaming keyboard នោះ។ នេះគឺជាលលើកទីមួយហើយដែលអ្នកលេងហ្គេមទទួលបទពិសោធន៍នេះ។ MSI GE Raider i ប្រើប្រាស់នូវអេក្រង់ 120Hz 3ms gaming display ឬ 4K IPS-level display ។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 5 កង្ហារភ្លោះ dual-fan 7 copper heat pipes cooling ប្រព័ន្ធសំឡេង Nahimic 3, Killer networking, Giant Speaker និងជាច្រើនទៀត។
ពានរង្វាន់ Category Award: MSI FUNTORO Stadium & Arena Solution
នៅក្នុងចក្ខុវិសយនៃការនាំមុខទៅលើបច្ចេកវិទ្យា និងទីផ្សារនោះ FUNTORO Stadium & Arena Solution គឺជាការច្នៃប្រឌិតថ្មីនិងម៉ូដែលសម្រាប់អាជីវកម្មទាក់ទងទៅនឹង Sports ។ ជាមួយនឹងការប្រើប្រាស់នូវ Portal / Content/Media Server & Fail Recovering mechanism ដំណោះស្រាយ Stadium Solution អាចផ្តល់នូវសេវាកម្មយ៉ាងល្អបំផុតនៅក្នុងស្ថិរភាព និងវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពនោះ។ សម្រាប់ FUNTORO Stadium & Arena Solution ផ្តល់នូវបទពិសោធន៍កម្រិត VIP និងការ Streams ជាមួយនឹងរចនាសម្ព័ន្ធនៃផ្នែក shopping, food & beverage orders, advertising system បានថែមទៀត។ UNTORO Stadium & Arena Solution ត្រូវបានដាក់បញ្ចូលនៅក្នុង Besiktas - Vodafone Park ដែលជាពហុកីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍ 2019 UEFA Super Cup នោះ។ ប្រព័ន្ធនេះគឺមានការរចនា 100% សម្រាប់ក្រុម FUNTORO R&D team សម្រាប់ជួយប្រព័ន្ធ Central Console & Cloud System ផងដែរ៕