no-alternative title
no-alternative title

Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើកកថា មានការផ្លាស់ប្តូរគួរអោយកត់សម្គាល់មួយដោយបន្តបាន ដណ្តើមយកតំណែងកំពូលរបស់ខ្លួនវិញនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន ដោយបានទម្លាក់ក្រុមហ៊ុន Apple អោយធ្លាក់ដល់ចំណាត់ថ្នាក់លេខរៀងទី 5 ថែមទៀតផង។។ ភាពជោគជ័យនេះ គឺបង្ហាញពីការត្រឡប់មកវិញដ៏អស្ចារ្យរបស់ក្រុមហ៊ុន Huawei បន្ទាប់ពីក្រុមហ៊ុននេះ បានប្រឈមមុខទៅនឹងឧបសគ្គជាច្រើនជាពិសេសការរឹតបន្តឹងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៍ចេញពី IDC បានបង្ហាញ ក្រុមហ៊ុន Huawei រក្សានូវចំណាត់ថ្នាក់កំពូលរបស់ខ្លួននៅក្នុងទីផ្សាររបស់ចិនសម្រាប់ត្រីមាសទី 2 ឆ្នាំនេះ។ ក្រុមហ៊ុននេះ បានដណ្តើមយកនូវតំណែងកំពូលរបស់ខ្លួនមកវិញដោយយកឈ្នះក្រុមហ៊ុន OEMs ក្នុងស្រុកជាច្រើន ជាពិសេស គឺក្រុមហ៊ុន Apple តែម្តង។ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ ក្រុមហ៊ុន Apple មានការលក់ស្មាតហ្វូនបានចំនួន18% នៅក្នុងទីផ្សាររបស់ចិន។ គួរបញ្ជាក់ថា សម្រាប់ការនាំចេញទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន គឺនៅត្រីមាសទី 2 នេះ មានការធ្លាក់ចុះ 4% បើធៀបទៅនឹងឆ្នាំមុននេះ ដែលមានការនាំចេញសរុបបានប្រហែលជា 69 លានគ្រឿង។

 

សម្រាប់ក្រុមហ៊ុនធំៗជាច្រើនទៀតរបស់ចិនដូចជា OPPO និង vivo ក៏មានការធ្លាក់ចុះទៅលើការលក់របស់ខ្លួនផងដែរ។ សូមជំរាបថា ក្រុមហ៊ុន Apple តែងតែជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងប្រទេសចិននាពេលកន្លង តែសម្រាប់ពេលនេះ ក្រុមហ៊ុន Apple បានធ្លាក់ដល់លេខ 5។ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ ក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនជាង 12 លានគ្រឿង ដោយវត្តមានស្មាតហ្វូនចុងក្រោយ Pura 80 Series។

ក្រុមហ៊ុន Vivo ក៏មានការធ្លាក់ចុះទៅលើការលក់ខ្លាំងនៅត្រឹម 10.1% ដែលធ្វើអោយក្រុមហ៊ុននេះជាប់លេខ 2។ ក្រុមហ៊ុន OPPO ជាប់លេខ 3 ហើយក្រុមហ៊ុន Xiaomi ជាប់លេខ 4 នៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។ ក្រុមហ៊ុន Huawei ក៏មានគោលដៅក្នុងការបញ្ចេញនូបន្ទះឈីប Flagship ចំនួន 4 ទៀតនៅចុងឆ្នាំ 2025 នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន