no-alternative title

Canon បញ្ចេញកែវលែនកាមេរ៉ាកម្រិតអាជីពជំនាន់ថ្មីចំនួនពីរស៊េរី ដែលមានការអភិវឌ្ឍន៍លើបច្ចេកវិទ្យា និងមុខងារប្រើការកាន់តែប្រសើរជាងជំនាន់មុន

EF70-200mm f/2.8L IS III USM  និង EF70-200mm f/4L IS II USM lenses គឺជាកែវលែនកាមេរ៉ាជំនាន់ថ្មីកម្រិតអាជីពរបស់ក្រុមហ៊ុន Canon ដែលទើបតែបានបង្ហាញវត្តមានលើទីផ្សារក្នុងពេលថ្មីៗនេះ។ កែវលែនកាមេរ៉ាជំនាន់ថ្មីទាំងពីរស៊េរីនេះ ត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ឡើងថ្មីចេញពីស្រឡាយ L-Series ដែលជាកែវលែនកាមេរ៉ាកម្រិតខ្ពស់បំផុតរបស់ Canon។ ជាមួយនឹងការអភិវឌ្ឍន៍ថ្មីនេះ Canon បានបង្កើនគុណភាពទៅលើកម្រិត optics utilizing one fluorite, 5 UD elements, 3.5 stops of shift type IS និងមុខងារ various mode selection ដែលផ្តល់នូវជម្រើសក្នុងការកំនត់ទៅលើមុខងារថតបានច្រើនតាមតម្រូវការ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកប្រើប្រាស់អាចធ្វើការកំនត់ទៅលើមុខងារ optical performance នៃកែវលែនទាំងពីរនេះដើម្បីធ្វើការកែលម្អបន្ថែមគុណភាពរូបភាពអោយបានកាន់តែច្បាស់នៅពេលប្រតិបត្តិការថតនៅទីដែលមានពន្លឺខ្សោយខ្លាំង។ ជាមួយនឹងបច្ចេកវិទ្យា optics utilizing one fluorite  និង 5-UD elements ដែលមាននៅលើកែវលែនកាមេរ៉ាទាំងពីរស៊េរីនេះវាជួយអោយការផលិតរូបភាព-វីដេអូបានក្នុងកម្រិតរីសូលូហ្ស៊ិនធំបំផុត និងមានកម្រិត Contrast ខ្ពស់ជាមួយកម្រិតពណ៌ច្បាស់។ កែវលែនស៊េរីថ្មីទាំងពីរនេះក៏ត្រូវបាន Canon ពង្រឹងទៅលើល្បឿនចាប់រូបភាពមានចលនា និងល្បឿន IS Performance មានសមត្ថភាពខ្ពស់ក្នុងការចាប់ចំនុចរូបភាព (Track) បានជាក់លាក់ និងការកំនត់កម្រិតទំហំ frame រូបភាពបានរហ័សជាងមុន។ 

 

នៅក្នុងនោះពួកវាក៏ត្រូវបានធ្វើការពង្រឹងទៅលើសមត្ថភាពបច្ចេកវិទ្យារក្សាលំនឹងកាមេរ៉ា ល្បឿនចាប់ប្លង់រូបភាព (focus) បានលឿន, ប្រើប្រាស់ប្រព័ន្ធ ring-type USM system ដោយប្រើនូវមុខងារ ultra-sonic frequency vibrations ដើម្បីបង្កើនកម្រិតល្បឿន AF បានលឿនបំផុត (high speed AF) ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់ចាប់យកប្លង់រូបភាពមានចលនាលឿនបំផុត។ 

បន្ថែមពីនេះកែវលែន Canon EF70-200mm f/2.8L IS III USM  និង EF70-200mm f/4L IS II USM lenses មានភ្ជាប់នូវមុខងារ shift type stabilize ដោយប្រើប្រាស់នូវបច្ចេកវិទ្យា CIPA-standard IS-3.5 stops ជួយសម្រួលដល់ការថត super slow shutter speed បានកាន់តែមានភាពប្រសើរបំផុត។ ជាងនេះទៅទៀតពួកវាក៏មានភ្ជាប់នូវមុខងារ Air Sphere Coating (ASC) technology, 9-blade circular aperture, smoother bokeh quality សម្រាប់ផលិតរូបភាពព្រាលផ្ទៃបែប dramatic background blurring ថែមទៀតផង។ 

 

លោក Naohiko Hayashi ដែលជា Senior Director of Regional ICP Sales & Marketing, Canon Singapore បានមានប្រសាសន៍ថា “ដោយមើលឃើញនូវបច្ចេកវិទ្យារូបភាពដែលមានការកើនឡើងឥតឈប់ឈរ ហើយនិងការដាក់បង្ហាញចេញកាមេរ៉ា DSLR ថ្មីបំផុតរបស់យើងដែលមានគុណភាពខ្ពស់ក្នុងការបង្កើតរូបភាពផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរឡើងដល់អ្នកដែលចូលចិត្តខាងវិស័យថតរូប ដូច្នេះហើយទើបក្រុមហ៊ុនយើងបានធ្វើការផលិតចេញនូវកែវលែនកាមេរ៉ាទាំងពីរនេះឡើងដើម្បីបំពេញបន្ថែមទៅលើការបង្ហាញចេញនូវកាមេរ៉ា DSLR ជំនាន់ថ្មីរបស់យើង”។ 

 

លោកបន្តទៀតថា “យើងទទួលស្គាល់ថាកែវលែនកាមេរ៉ាទាំងពីរនេះគឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់អ្នកថតអាជីពដូចជាអ្នកថតរូបសារព័ត៌មាន កីឡា អ្នកចូលចិត្តថតរូបសត្វព្រៃ ទេសភាព និងថតរូបភាពបែបសិល្បះជាដើម។ ហើយដើម្បីផ្តល់នូវបទពិសោធន៍ថ្មីបំផុតអោយដល់ពួកគេក្នុងការបង្កើតកម្រងរូបភាពដ៏អស្ចារ្យ យើងបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់លើសមត្ថភាព គុណភាព លទ្ធភាពប្រើប្រាស់ និងលំហែទាំលើកញ្ចក់កែវលែន L-Series របស់យើង”។ 

 

កែវលែនស៊េរី EF70-200mm f/2.8L IS III USM បង្គុំឡើងដោយកញ្ចក់កែវលែនចំនួន 23 ស្រទាប់ស្ថិតក្នុងក្រុម 19 (23 elements in 19 groups) មានកម្រិត aperture f/2.8 អាចធ្វើការ focus បានចំងាយ 1.2 ម៉ែត្រដំណើរការលើប្រព័ន្ធ Ring-Type USM drive system ហើយវាមានទំងន់ប្រមាណ 1480 ក្រាម។ រីឯកែវលែនស៊េរី EF70-200mm f/4L IS II USM បង្គុំឡើងដោយកញ្ចក់កែវលែនចំនួន 20 ស្រទាប់ស្ថិតក្នុងក្រុម 15 (20 elements in 15 groups) មានកម្រិត aperture f/4 អាចធ្វើការ focus បានក្នុងចំងាយ 1 ម៉ែត្រដំណើរការលើប្រព័ន្ធ Ring-Type USM drive system ហើយវាមានទំងន់ប្រមាណ 780ក្រាម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន