no-alternative title
no-alternative title

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

កាលពីខែចុងមុននេះ កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra របស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយចេញជាមួយនិងគំនូសព្រាង CAD ហើយបន្ទាប់មកក៏មានការបែកធ្លាយនូវរូបភាពថ្មីមួយទៀតដែលមានពណ៌ដូចគ្នាទៅនឹង iPhone 17 Pro Series។ យោងតាមការចែកចាយរូបភាពថ្មីនៅថ្ងៃនេះ បានបង្ហាញពីរូងរាងរបស់ស្មាតហ្វូនថ្មីជាមួយនិង case ថែមទៀតហើយ។ តាមរយៈរូបភាពថ្មីនេះ យើងគ្រប់គ្នាអាចមើលឃើញកាន់តែច្បាស់ទៅលើរូបរាងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាពិសេសគឺទៅលើម៉ូឌុល និងសិនស័រកាមេរ៉ា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពខាងលើនេះ បានបង្ហាញថា សិនស័រទាំង 3 គ្រាប់របស់ស្មាតហ្វូននេះ គឺស្ថិតនៅលើម៉ូឌុលកាមេរ៉ាតែមួយ ដែលខុសពីជំនាន់មុន មានសិនស័ររង្វង់ដាច់ពីគ្នាពីមួយគ្រាប់ទៅមួយគ្រាប់។ តាមការរំពឹងទុកកន្លងមក យើងប្រាកដជាសង្ឃឹមថា ក្រុមហ៊ុននេះ នឹងធ្វើការឌីស្សាញស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត គឺនឹងមានខុសគ្នាពីស្មាតហ្វូនថ្នាក់កណ្តាល ដើម្បីបញ្ជាក់ពីតម្លៃរបស់ស្មាតហ្វូននិមួយប៉ុន្តែពេលនេះ មើលទៅគឺមិនដឹងថា ភាពពិតប្រាកដនៃស្មាតហ្វូននេះប្រណិតៗស្ថិតនៅចំណុចណានោះទេ ដោយក្រុមហ៊ុនបានធ្វើការឌីស្សាញរូបរាងស្រដៀងៗគ្នា និងផ្លាស់ប្តូរទៅលើម៉ូឌុលកាមេរ៉ាតិចតួចប៉ុណ្ណោះ។ 

Samsung Galaxy S26 Ultra ត្រូវបានគេរាយការណ៌ថា អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 SoC ខណៈដែលទីផ្សារខ្លះទៀតអាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2600 ផងដែរ។ ប៉ុន្តែសម្រាប់ Galaxy S26 Pro វិញភាគរយច្រើន អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos នេះបើយោងតាមការបែកធ្លាយថ្មីៗនេះ។ ចំពោះម៉ូដែល Galaxy S26 Edge វិញ ក្រុមហ៊ុននេះប្រហែលជាមិនបង្ហាចេញនោះទេសម្រាប់ឆ្នាំក្រោយ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន