no-alternative title
no-alternative title

ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

Beijing Hyundai ដែលជាក្រមហ៊ុនផលិតរថយន្តថ្មីមួយ ដែលមានការចាប់ដៃគ្នារវាងក្រុមហ៊ុន Hyundai Motor និង BAIC Motor ផលិតឡានលក់សម្រាប់ទីផ្សារប្រទេសចិន នៅថ្ងៃនេះ បានប្រកាសលក់មុនទៅលើឡាអគ្គីសនីដំបូងរបស់ខ្លួនម៉ូដែល EO ដែលនេះ គឺជាឡានប្រភេទ Compact SUV មានភាពទាក់ទាញជាទីបំផុត។ គួរបញ្ជាក់ថា ម៉ូដែលនេះ ត្រូវបានគេស្គាល់ថា គឺជា Hyundai Elexio ដែលជាឡានអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុន Beijing Hyundai ធ្វើការឌីស្សាញរួមគ្នាដើម្បីប្រកួតប្រជែងនៅលើទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 ឡានអគ្គីសនីដំបូង Hyundai EO ដែលត្រូវបានក្រុមហ៊ុនធ្វើការ pre-sales នេះមាន 3 ជម្រើស រួមមានដូចជា ម៉ូដែល Fun, Smart និង Tech ហើយនិងមានតម្លៃចាប់ពី $18,250 ឡើងទៅ។ ឡានថ្មីនេះ ផលិតឡើងជាមួយគ្រោងឆ្អឹង Hyundai's E-GMP (Electric Global Modular Platform) ដែលមានប្រវែង 4,615mm ទទឹង 1,875mm និងកំពស់ 1,698mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,750mm។

សម្រាប់ម៉ូដែលនេះ គឺនឹងក្លាយជាម៉ូដែលថ្មីប្រជែងទីផ្សារជាមួយ BYD Yuan Plus និង Geely Auto ម៉ូដែល Geely Galaxy E5 ដែលជាឡានកំពុងតែលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសចិន។ BYD Yuan Plus មានតម្លៃចាប់ពី 115,800 យ៉ន់ ទៅ 145,800 យ៉ន់ ខណៈដែល Geely Galaxy E5 មានតម្លៃចាប់ពី 109,800 យ៉ន់ ទៅ 145,800 យ៉ន់។

គួរបញ្ជាក់ថា Hyundai EO មានការប្រើប្រាស់ម៉ូទ័រខាងមុខកម្លាំង 160 kW (215 សេះ) និងមានកម្លាំងរមួល 310 Nm។ ហើយឡាននេះ គឺមានបំពាក់នូវអាគុយ lithium iron phosphate (LFP) ទំហំ 64.2 kWh និង 88.112 kWh សាកពេញម្តងអាចជិះបានចម្ងាយពី 540 km ទៅ 722 km តាមស្តង់ដារ CLTC។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍