no-alternative title
no-alternative title

MSI GE66 Raider បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ CES 2020 ជាមួយនឹង Limited Edition ពិតជាអស្ចារ្យមែនទែន

GE66 Raider Limited Edition គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លាបំផុត បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ CES 2020។ កុំព្យូទ័ថ្មីរមួយនេះ គឺពិតជាមានសក្តានុពលខ្លាំងក្លាមែនទែនក្នុងការលេងហ្គេមនាពេលបច្ចុប្បន្ននេះ។ MSI GE66 Raider ត្រូវបាបគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងត្រីមាសទី 1 នេះ ហើយនិងមានតម្លៃប្រហាក់ប្រហែលទៅនឹងម៉ូឌែលមុនៗផងដែរ ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីតម្លៃជាក់លាក់នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាងរបស់កុំព្យូទ័រ MSI GE66 Raider

MSI GE66 Raider គឺមានការឌីស្សាញមួយចំនួនចេញពីការឌីស្សាញរបស់កុំព្យូទ័រ MSI GT76 Titan ដែលមានរូបរាងកាន់តែប្រណិតខ្លាំងក្លាមែនទែនជាមួយនឹងដែលអាលុយមីញ៉ូមប្រផេះទឹកប្រាក់ដ៏ស្រស់ស្អាតបំផុត។ កុំព្យូទ័រ នេះ មានត្រចៀកបត់រឹងមាំទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា។ នៅពេលដែលបើកកុំព្យូទ័រនេះ គឺមានភ្លើង RGB lighting និងគែម Bezels ស្តើងមែនទែននៅលើអេក្រង់របស់វាថែមទៀត។

សម្រាប់ការឌីស្សាញទៅលើផ្នែកខាងក្រៅរបស់កុំព្យូទ័រ Limited Edition នេះវិញ គឺមានពណ៌ទឹកក្រូច ជាមួយនឹងពណ៌ប្រផេះជាមួយនឹង Star Wars/Iron Man-Esque themed artwork ដែលពិតជាទាក់ទាញគ្មានអ្វីដែលប្រៀបបាននោះទេ។ អ្នកនឹងមិនធ្លាប់ឃើញកុំព្យូទ័រណាដែលមានរូបរាងស្រស់ស្អាតបែបនេះពីមុនមកនោះទេ។ អ្វីដែលគួរអោយសោកស្តាយទៀតនោះ វានឹងដាក់លក់នៅក្នុងចំនួនមានកំណត់ប៉ុណ្ណោះ។

រន្ធផតនៅលើកុំព្យូទ័រ MSI GE66 Raider

កុំព្យូទ័រ MSI GE66 Raider នេះ មានរន្ធផតជាច្រើនដែលមាន 2xUSB Type-C ports, 3xUSB 3.1 ports, 1xHDMI port, 1xMini DisplayPort, SD card slot, RJ45 Ethernet port, headphone jack និង  security lock slot ថែមទៀត។ ប្រសិនបើអ្នកត្រូវការនូវរន្ធផតបន្ថែមនោះ អ្នកអាចប្រើប្រាស់នូវ SB Type-C hubs បាន។

អេក្រង់របស់ MSI GE66 Raider 

កុំព្យូទ័រ MSI GE66 Raider នេះ មានអេក្រង់ 15.6-inch, 1920x1080px ដែលផ្តល់នូវកម្រិតពន្លឺភ្លឺច្បាស់ និងពណ៌ស្រស់ស្អាតដូចធម្មជាតិថែមទៀតផង។ កុំព្យូទ័រនេះ ក៏មាននាគពណ៌ក្រហម MSI ផុសឡើងនៅលើអេក្រង់ផងដែរ។ ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវកម្រិតអេក្រង់ដល់ទៅ 300-Hz refresh rate ដែលល្អបំផុតសម្រាប់ហ្គេម eSportsដូចជា Overwatch ឬ CS:GO ។

MSI GE66 Raider keyboard និង Touchpad

សម្រាប់ Keys នៅលើកុំព្យូទ័រនេះ គឺពិតជាងាយស្រួលនៅក្នុងការចុច Click មែនទែន ហើយវាល្អបំផុតក្នុងការធ្វើដំណើរថែមទៀត។ បើនិយាយអំពី Touchpad វិញនោះគឺងាយស្រួលនៅក្នុងការ Touch មែនទែន ហើយអ្នកអាចធ្វើការបញ្ជាដោយប្រើប្រាស់នូវម្រាមដៃ 2 ឬម្រាមដៃ 3 បានផងដែរ។

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ MSI GE66 Raider

សម្រាប់កុំព្យូទ័រ MSI GE66 Raider នេះគឺប្រើប្រាស់នូវបន្ទះ ឈីប Intel Core processor ជំនាន់ទី 10 និងក្រាហ្វិកកាត Nvidia GeForce RTX graphics ចុងក្រោយបំផុតថែមទៀត។ វាមានរន្ធ 2x DDR4-2666 slots on-board រួមជាមួយនឹង 2x NVMe M.2 SSD slots ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន