no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិរបស់ Xiaomi Mi Gaming laptop 2019 នៅមុនពេលបង្ហាញខ្លួននៅថ្ងៃទី 4 ខែសីហាខាងមុខនេះ

នៅក្នុងខែមីនា ឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវកុំព្យូទ័រយួរដៃលេងហ្គេម Mi Gaming Laptop ដែលមានលក្ខណៈសម្បត្តិល្អៗជាច្រើនដែលមើលទៅគួរអោយទាក់ទាញខ្លាំងមែនទែនដូចជាបន្ទះឈីប Core-i7, GTX ti 1050 GPU, RGB keyboard, 16GB RAM, SSD និង HDD ជាមួយនឹងតម្លៃល្អមែនទែន។ នៅពេលនេះ ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការ បង្ហាញនូវកុំព្យូទ័រយួរដៃ Mi Gaming Laptop 2019 ហើយលក្ខណៈសម្បត្តិរបស់វា ក៏បានត្រូវបានទម្លាយផងដែរ។ ប្រភពនៃការបែកធ្លាយនេះគឺចេញពី  @Sudhanshu1414។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកទៅលើការបង្ហោះរបស់គាត់នោះ កុំព្យូទ័រ Mi Gaming Laptop 2 ឬ Mi Gaming Laptop 2019 នឹងមាន ៣ ទំហំសម្រាប់ធ្វើការជ្រើសរើស។ នៅខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់វា៖ 

ម៉ូឌែលខ្ពស់ជាងងគេ

•9th Gen Intel Core-i7 processor

•NVIDIA GeForce RTX 2060

•16GB DDR4 DRAM (2666MHz)

•512GB SSD

•144Hz refresh rate

ម៉ូឌែល High-end 

•9th Gen Intel Core-i7 processor

•NVIDIA GeForce GTX 1660 Ti

•16GB DDR4 DRAM (2666MHz)

•512GB SSD

•144Hz refresh rate

ម៉ូឌែលមូលដ្ឋាន Base model

•9th Gen Intel Core-i5 processor

•NVIDIA GeForce RTX 1660 Ti

•16GB DDR4 DRAM (2666MHz)

•512GB SSD

•144Hz refresh rate

នៅមិនទាន់មានព័ត៌មានអំពីទំហំអេក្រង់របស់កុំព្យូទ័រនេះ និងកម្រិតភាពច្បាស់របស់វានៅឡើយទេ។ ប៉ុន្តែមានរបាយការណ៍ជាច្រើនដែលនិយាយអំពីកុំព្យូទ័រនេះថា វានឹងមិនមានការផ្លាស់ប្តូរច្រើននោះទេទៅលើការឌីស្សាញរបស់វាបើធៀបជាមួយនឹងម៉ូដែលឆ្នាំមុននេះ។  នៅលើគណនីផ្លូវការ Mi Laptop Weibo ក៏មានបង្ហោះនូវរូបភាពមួយដែត ដែលបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 4 ខែសីហាខាងមុខនេះ។ សម្រាប់ Poster នេះ គឺមានស្រមោលរបស់កុំព្យូទ័រយួរដៃ ដូចនេះ វាមានការជឿជាក់ថា នេះគឺជាការសម្ពោធកុំព្យូទ័រ Mi Gaming Laptop 2019 ជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន