no-alternative title

ក្រុមហ៊ុន Panasonic បានបង្ហាញវត្តមាន LUMIX S1R និង S1 ជាផ្លូវការហើយស្របពេលដែលការលក់របស់ខ្លួននៅកម្ពុជា គឺមានកំនើន 30%

កាលពីថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2019 នេះ ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេរបស់ប្រទេសជប៉ុន បានធ្វើការសម្ពោធជាផ្លូវការនូវកាមេរ៉ា LUMIX S1R និង S1 ប្រភេទ Full-Frame Mirrorless ដំបូងបង្អស់របស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ជាច្រើន ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ លើសមត្ថភាពថតវីដេអូដល់កម្រិត 4K (60p/50p) និងមានកម្រិត IOS រហូតដល់ 51200 ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Nagatoshi Maresuke ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា អស់រយៈពេល 25 ឆ្នាំហើយ ដែល Panasonic បានណែនាំនូវបច្ចេកវិទ្យាសំខាន់ៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលឆ្លើយតបទៅនឹងតម្រូវការនៅក្នុងវិស័យឧស្សាហកម្មថតរូប។ នៅឆ្នាំ 2008 ក្រុមហ៊ុន បានអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យថតរូប ដោយបានបញ្ចេញនូវម៉ាស៊ីតថតរូបឌីជីថល Single Lens Mirrorless មុនគេបង្អស់របស់ខ្លួន គឺ LUMIX G1។ ចាប់ពីពេលនោះមក ក្រុមហ៊ុនបានអភិវឌ្ឍផលិតផលម៉ាស៊ីនថតរូបរបស់ខ្លួន ជាមួយមុខងារប្រើប្រាស់ថ្មីៗ នាំមកដាក់ក្នុងម៉ាស៊ីនថតរូបដ៏តូច។ Panasonic បានដឹងពីសារសំខាន់នៃរូបភាព និងអំណាចរបស់វាដែលអាចផ្លាស់ប្តូរសង្គមបាន រួមជាមួយបច្ចេកវិទ្យាឌីជីថលឈានមុខគេ។

លោក Nagatoshi Maresuke បន្តឲ្យដឹងទៀតថា បន្ទាប់ពីបានប្រកាសអំពីការអភិវឌ្ឍន៍នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Photokina នៅសហគមន៍អឺរ៉ុបកាលពីឆ្នាំ 2018 ពេលនេះ ក្រុមហ៊ុន Panasonic មានកិត្តិយសសូមធ្វើការណែនាំ និងសម្ពោធជាផ្លូវការកាមេរ៉ា LUMIX S1R និង S1 ដែលជាកាមេរ៉ាឌីជីថល Single-Lens Mirrorless ដំបូងបង្អស់របស់ Panasonic ដែលបំពាក់នូវសេនស័រ CMOS ទំហំ 35mm ប្រភេទ Full-Frame មកកាន់ប្រទេសកម្ពុជា។ កាមេរ៉ាថ្មីទាំង 2 នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នូវស្តង់ដារ L-Mount ក្រោមការសហការរវាងក្រុមហ៊ុន Sigma និង Leica។ ស្ដង់ដារ L-Mount បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើ Lens រួមគ្នាមកក្រុមហ៊ុនទាំង 3 លើកាមេរ៉ា LUMIX S1R និង S1 បានដោយគ្មានបញ្ហា។ 

លោក នាយកគ្រប់គ្រង បានបន្ថែមថា កាមេរ៉ា LUMIX ស៊េរី S នេះ មានសមត្ថភាពអាចផ្ដិតរូបភាពមានគុណភាពខ្ពស់ និងផ្ដល់នូវកម្រិតពណ៌ច្បាស់។ វាក៏មានល្បឿនចាប់រូបភាពបានលឿន ជាមួយប្រព័ន្ធ AF System និងមានម៉ាស៊ីន Venus Engine ប្រភេទថ្មីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចាប់រូបភាពបានត្រូវប្លង់ស្របតាមចិត្តចង់បាន។ កាមេរ៉ានេះ ក៏មានមុខងារថតវីដេអូឈានមុខគេក្នុងឧស្សាហកម្មថតរូប កម្រិត 4K (60p/50p) ព្រមជាមួយនឹងមានមុខងារគ្រប់គ្រងឆ្លាតវៃផងដែរ។ 

នៅក្នុងព្រឹត្តិការណ៍នោះ អ្នកស្រី សម អក្ខរ៉ា ដែលជាម្ចាស់ហាងសប្បាយណាស់លក់កាមេរ៉ា និងជាតំណាងចែកចាយកាមេរ៉ា Panasonic នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា គិតមកត្រឹមថ្ងៃនេះ កាមេរ៉ា Panasonic គឺមានគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយសារតែសមត្ថភាពនិងគុណភាពរបស់កាមេរ៉ានេះ គឺបានផ្តល់អោយគ្រប់គ្នាពេញចិត្តជាមួយនឹងការងារដែកគ្រប់គ្នាបានធ្វើជាមួយនឹងកាមេរ៉ានេះ។ សម្រាប់ការលក់កាមេរ៉ា Panasonic នៅកម្ពុជា គឺមានកំនើន 30% ប្រៀបធៀបនិងឆ្នាំមុន។ អ្នកស្រី សម អក្ខរ៉ា បានបន្ថែមថា ជាមួយនឹងវត្តមានកាមេរ៉ាថ្មី LUMIX S1R និង S1 នៅកម្ពុជានៅពេលនេះ អ្នកស្រីមានជំនឿថា នឹងធ្វើអោយការលក់កាន់តែមានការកើនឡើងខ្លាំងជាងមុនជាមុន ដោយសារតែកាមេរ៉ានេះ គឺទំនើបខ្លាំងណាស់ប្រៀបធៀបជាមួយនឹងដៃគូរបច្ចុប្បន្ន។

សូមជំរាបថា កាមេរ៉ា LUMIX S1R ត្រូវបានក្រុមហ៊ុន Panasonic បានពង្រីកសមត្ថភាពដល់ 47.3 មេហ្គេភិចសែល ប្រភេទ Full-Frame មានសេនស័រ CMOS (ទំហំ 36mm x 24mm) មាន ISO 25600 ដែលផ្ដល់កម្រិត Resolution ខ្ពស់បំផុតនៅក្នុងឧស្សាហកម្មកាមេរ៉ាប្រភេទ Full-Frame Mirrorless។  LUMIX S1R ក៏មានបំពាក់នូវ High Resolution ជាមុខងារថ្មីដំបូងគេសម្រាប់កាមេរ៉ាប្រភេទ Full-Frame Mirrorless ដែលអាចឲ្យយើងថតរូបបានច្បាស់កម្រិតខ្ពស់បំផុតដល់ 187 មេហ្គាភិចស៊ែល។

ដោយឡែក កាមេរ៉ា LUMIX S1 វិញមានទំហំកាមេរ៉ា 24.2 មេហ្គេភិចសែល ប្រភេទ Full-Frame ដូចគ្នា និងមានសេនស័រ CMOS (ទំហំ 35.6mm x 23.8mm) មាន ISO 51200 ដែលជួយឲ្យរូបភាពមានពន្លឺចូលគ្រប់គ្រាន់ និងជួយឲ្យសាច់រូបស្អាតបែបធម្មជាតិ ហើយត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យថតវីដេអូលក្ខណៈអាជីព។ វាមានសមត្ថភាពថតវីដេអូដល់ 4K បានយ៉ាងល្អលើកម្រិត 60p/50p និងផ្ដល់នូវគ្រាប់ភិចសែលបានពេញលេញ (Full-pixel) លើវីដេអូ 4K កម្រិត 30p/25p ដើម្បីផ្ដល់ភាពស្រស់ស្អាតគ្រប់ឈុតទាំងអស់នៃវីដេអូ។ លើសពីនេះទៀត LUMIX S1 ក៏បានអនុលោមតាមខ្នាត 4:2:2 10-bit សម្រាប់ 4K 30p/25 និង 4K 60p/50p ហើយក៏មានរន្ធតភ្ជាប់ HDMI ក៏ដូចជា V-Log ជាដើម។ 

ប្រព័ន្ធ Contrast AF System កម្រិតខ្ពស់របស់ Panasonic ក៏បានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា DFD ដែលត្រូវបានវិវឌ្ឍន៍ឡើងតាមស្របតាមការអភិវឌ្ឍន៍នៃកាមេរ៉ា Mirrorless ដើម្បីធ្វើឲ្យប្រព័ន្ធ AF System នៃកាមេរ៉ា LUMIX S1R/S1 កាន់តែធ្វើការបានពេញទំហឹង។ LUMIX S1R/S1 ក៏មានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង (Image Stabilizer) និង  O.I.S. (Optical Image Stabilizer, 2-axis និង Dual I.S.2 ) ជួយឲ្យការកាន់ថតដោយដៃអាចរក្សាលំនឹងបានល្អ។ 

ជាមួយគ្នានេះ ក្រុមហ៊ុន Panasonic ក៏បានដាក់ចេញនូវ Lens ស៊េរីថ្មីចំនួន 3 ដែលអាចប្រើជាមួយកាមេរ៉ាទាំង 2 គឺ LUMIX S PRO 50mm F1.4 (S-X50), LUMIX S PRO 70-200mm F4 O.I.S. (S-R70200)  និង LUMIX S 24-105mm F4 MACRO O.I.S. (S-R24105) មកជាមួយដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន