no-alternative title
no-alternative title

កាសស្តាប់ realme Buds Air 2 ដែលភ្ជាប់ជាមួយនឹងមុខងារ ANC និងមានថាមពលថ្មអាចប្រើប្រាស់បាន 25 ម៉ោង បានបង្ហាញខ្លួននៅឥណ្ឌាហើយ

realme ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន បានប្រកាសចេញជាផ្លូវការនូវកាសស្តាប់ឥតខ្សែ realme Buds Air 2 នៅក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីការទម្លាយនូវព័ត៌មានរបស់កាសស្តាប់នេះ អស់ពេលមួយរយៈមក។ សម្រាប់កាសស្តាប់ថ្មីនេះគឺមានមុខងារជាច្រើនដូចជា ANC និង low-latency mode ថែមទៀតផង។ នៅពេលនេះ យើងនឹងមើលទៅលើលក្ខណៈសម្បត្តិ តម្លៃ និងកាលបរិច្ឆេទនៃការលក់កាសស្តាប់នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ realme Buds Air 2 នេះ គឺមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងកាសស្តាប់ realme Buds Pro ដែលបាន បង្ហាញខ្លួននៅក្នុងខែតុលា ឆ្នាំ 2020 កន្លងទៅនេះ។ លក្ខណៈសម្បត្តិរបស់កាសនេះ គឺដូចគ្នា។ កាសស្តាប់នេះគឺមាន 10mm DLC (Diamond-like Carbon) drivers ហើយនិងអាចធ្វើការតភ្ជាប់ជាមួយនឹង Bluetooth 5.2 ថែមទៀតផង។ កាសនេះ ប្រើប្រាស់នូវឈីបហៅថា realme R2 និងទ្រទ្រង់នូវ Google Fast Pair ផងដែរ។

កាសស្តាប់នេះ គឺមានមុខងារ ANC (Active Noise Cancellation) ដូចទៅនឹងកាសស្តាប់ជាច្រើនទៀត ដែលបង្ហាញខ្លួននៅលើទីផ្សារ។ ក្រុមហ៊ុននេះ បាននិយាយថា កាសស្តាប់នេះ អាចកាត់បន្ថយនូវសំឡេង Noise ដល់ទៅ 25dB ដូចទៅនឹងកាសស្តាប់  Xiaomi Mi Neckband Bluetooth Earphones Pro ផងដែរ។ កាសស្តាប់នេះទ្រទ្រង់នូវ  ENC (Environmental Noise Cancellation) សម្រាប់ការខល ហើយវាក៏មានភ្ជាប់ជាមួយនឹង Transparency Mode ថែមទៀតផង។ 

ក្រុមហ៊ុននេះនិយាយថា កាសស្តាប់នេះអាចប្រើប្រាស់បាន ២៥ ម៉ោងជាមួយនឹងមុខងារ ANC នៅពេលដែលបិទ និងប្រើប្រាស់បាន 22.5 ម៉ោងនៅពេលដែល ANC បើក។ កាសស្តាប់នេះមួយចំហៀងមានទម្ងន់  4.1g ខណៈពេលដែលប្រអប់របស់កាសស្តាប់នេះគឺមានទម្ងន់ 42.7g។ កាសស្តាប់នេះ គឺមានពណ៌ខ្មៅ (Closer Black) និងពណ៌ស (Closer White)។ កាសស្តាប់ឥតខ្សែ realme Buds Air 2 នេះ គឺមានតម្លៃ ₹3,299 ($46)។ កាសស្តាប់នេះនឹងដាក់លក់នៅថ្ងៃទី 2 ខែមីនានេះនៅវេលាម៉ោង 12PM ។ កាសនេះ នឹងអាចរកទិញបាននៅលើគេហទំព័រ  realme.com និង Flipkart ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន