no-alternative title

Asus ROG Phone 5 Series ស្តេចស្មាតហ្វូនហ្គេមចេញផ្លូវការណ៍ហើយ អេក្រង់ AMOLED 144Hz ប្រើឈីប Snapdragon 888 និងមានរ៉េម 18GB-LPDDR5

ក្រោយពីមានព័ត៌មានលិចលឺជាច្រើននាពេលកន្លងមក ឥលូវនេះក្រុមហ៊ុន ASUS បានសម្រេចចិត្តបញ្ចេញទូរស័ព្ទជំនាន់ថ្មីដែលគេអោយរហ័សនាមថា ស្តេចស្មាតហ្វូនហ្គេម ជាផ្លូវការណ៍ហើយ ដោយវាត្រូវបានផ្តល់ឈ្មោះជាផ្លូវការណ៍ថា ROG Phone 5។ សម្រាប់ ស្តេចស្មាតហ្វូនហ្គេម ស្ថិតក្នុងអម្បូរស្លាកយីហោកុំព្យូទ័រ ROG នេះគឺមានចំនួនដល់ទៅបីម៉ូដែលផ្សេងគ្នាដែល Asus បានចាត់ចំនាត់ថ្នាក់ពី A, B ដល់ C ទៅតាមទំហំរ៉េម និងទំហំផ្ទុករបស់ពូកវា ឬហៅបានថា ROG Phone 5, ROG Phone 5 Pro និង ROG Phone 5 Ultimate Limited Edition។

ហើយចំពោះការរចនាសម្រាប់ ROG Phone 5 Series នេះគឺមានភាពច្នៃប្រឌិតខ្ពស់ជាងជំនាន់ ROG Phone 3 ដែលចេញកាលពីឆ្នាំទៅ។ ដោយនៅផ្ទៃខ្នងរបស់ ROG Phone 5 និមួយៗមានរំលេចដោយកញ្ចក់អេក្រង់ LED តូចមួយដែលហៅថា RGB Light Panel រួមនឹងការឌីស្សាញលើស្លាកសញ្ញាភ្នែកជាមួយនឹងភ្លើង LED កាន់តែទាក់ទាញជាងមុន។ ស្តេចស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះមានកម្រាស់ 10.3mm និងទំងន់ 238 ក្រាមដូចគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់បន្ទះអេក្រង់ដែលបំពាក់នៅលើ ROG Phone 5 Series គឺជាប្រភេទបន្ទះបង្ហាញ Flat-Screen ដូចជំនាន់ ROG Phone 3 ដដែល ប៉ុន្តែ លើនេះ ASUS បានបង្កើនទំហំធំជាងមុនគឺឡើងដល់ទំហំ 6.78  អ៊ីញ និងជាប្រភេទបន្ទះបង្ហាញ Super AMOLED Display ខ្នាត 20:4.9 ratio មានកម្រិត refresh rate ខ្ពស់កប់ដល់ទៅ 144Hz ជាមួយកម្រិតល្បឿន Latency ទាបត្រឹមតែ 24.3ms តែប៉ុណ្ណោះ រួមទាំងទ្រទ្រង់នូវល្បឿនសំពាធសំគាល់ Touch Sampling rate 300Hz។ ទៅលើសមត្ថភាពបង្ហាញវិញអេក្រង់ ROG Phone 5 Series ទ្រទ្រង់ត្រឹម Full-HD+ ទំហំ 1080x2448px ជាមួយកម្រិតទឹកពណ៌ 1-Billion ជាប្រភេទ 110% DCI-P3 និង 151% sRGB។ បន្ថែមពីនេះអេក្រង់របស់ ROG Phone 5 Series មានកម្រិតភាពម៉ដ្ឋ 395ppi ជាមួយកម្រិតពន្លឺខ្ពស់ដល់ 800nits មានកម្រិត Contrast ratio 1,000,000:1, ទ្រទ្រង់នូវបច្ចេកវិទ្យាបង្ហាញ HDR10+ និងបច្ចេកវិទ្យា In-Display Fingerprint Scanner រួមនឹងស្រោបការពារដោយកញ្ចក់ Corning Gorilla Glass Victus។

ងាកមកប្រព័ន្ធកាមេរ៉ាថតរូបដែលដំឡើងនៅលើ Asus ROG Phone 5 Series គឺមានចំនួន 4 គ្រាប់ (មុខ 1 និងក្រោយ 3)។ សម្រាប់កាមេរ៉ាមុខមួយគ្រាប់គឺមានទំហំ 24MP (F/2.5) ប្រើនូវបច្ចេកវិទ្យា Quad-Bayer។ រីឯកាមេរ៉ាក្រោយចំនួន 3 គ្រាប់វិញ Asus បានដាក់មកនូវលែនគោលទំហំ 64MP មាន aperture f/1.7 ប្រើប្រាស់សែនស័រ Sony IMX686 ដែលជា Quad-Bayer Sensor ជាមួយមុខងារ 2x1 OCL autofocus និងអាចផលិតសាច់វីដេអូបានដល់កម្រិត 8K@30fps។ ចំនែកលែន Ultra-wide វិញគឺមានទំហំ 13MP (f/2.4) មានលទ្ធភាពអាចផលិតប្លង់ទូលាយបានដល់ 125 ដឺក្រេ និងលែនចុងក្រោយគឺជា Macro Lens ទំហំ 5MP (f/2.0)។

 

ស្តេចស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវកំពូលឈីប Qualcomm Snapdragon 888 មានអង្គក្រាហ្វិចជាប្រភេទ Adreno 660 ភ្ជាប់ដោយរ៉េមប្រភេទ LPDDR5 ទំហំពី 12GB លោតដល់ 18GB ជាមួយអង្គផ្ទុកទិន្នន័យជាប្រភេទ UFS3.1  មានទំហំចាប់ពី 128GB, 256GB ដល់ 512GB។ ទូរស័ព្ទហ្គេមជំនាន់ថ្មីនេះដំឡើងមកជាមួយប្រតិបត្តិការ Android 11 និងស្រោបដោយផ្ទៃមុខកម្មវិធី ROG UI កំនែប្រែថ្មី។  ROG Phone 5 Series មានថ្មទំហំធំដល់ទៅ 6,000mAh ជាប្រភេទថ្ម Li-Po ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Quick Charge 5.0 កំលាំង 65W ជាមួយមុខងារ Power Delivery 3.0 និង Reverse Charge 10W  ប៉ុន្តែមិនអាចសាកតាមរយះ wireless charge បាននោះទេ ហើយក៏គ្មានបច្ចេកវិទ្យាការពារទឹក និងធូលីដែរ។

ក្រៅពីនេះ ROG Phone 5 Series នៅមុខងារសំខាន់ៗមួយចំនួនទៀតក្នុងនោះរួមមានដូចជា  grip detection sensor, Ultrasonic sensors សម្រាប់មុខងារ AirTrigger 5 បញ្ជាបានលឿនរហ័សសម្រាប់ការលេងហ្គេមរួមនឹងមុខងា Pixelworks i6 Processor, មានប្រព័ន្ធបំពងសំឡេង dual stereo speakers ទ្រទ្រង់នូវបច្ចេកវិទ្យា dual Cirrus Logic CS35L45 Mono AMP និងបច្ចេកវិត្យា ESS Sabre ES9280AC Pro QUAD DAC នៅពេលភ្ជាប់កាសតាមរយះរន្ធ 3.5mm។ ហើយអ្វីដែលពិសេសគឺ ASUS បានដាក់ឆ្នាំងសាកទំហំ 30W មកក្នុងប្រអប់ស្រាប់ថែមទៀតផង។

ចំពោះតម្លៃវិញ Asus បានប្រកាសចេញលក់សម្រាប់ទីផ្សារប្រទេសឥណ្ឌា និងអឺរ៉ុបដូចខាងក្រោម៖

- ASUS ROG Phone 5 (8GB+128GB) តម្លៃខ្ទង់ប្រហែល $953 / (12GB+256GB) តម្លៃខ្ទង់ប្រហែល $1,072 / (16GB+512GB) តម្លៃខ្ទង់ប្រហែល $1,191 

- ASUS ROG Phone 5 Pro (16GB+512GB) តម្លៃខ្ទង់ប្រហែល $1,430

- ASUS ROG Phone 5 Ultimate Edition (18GB+512GB) តម្លៃខ្ទង់ប្រហែល $1,550៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន