no-alternative title

MSI Summit Series ទទួលបានពានរង្វាន់ CES Award 2021 ទៅលើដំណោះស្រាយដ៏ល្អបំផុតនៅក្នុងការជម្រុញទៅលើផ្នែកអាជីវកម្ម និងផលិតភាពការងារ

សព្វថ្ងៃនេះ មានកុំព្យូទ័រ MSI ជាច្រើន គឺទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង ដោយសារតែផលិតផលនេះ មានបំពាក់នូវរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗ និងការប្រើប្រាស់នូវសិល្បៈដ៏ទំនើប មានសមត្ថភាពដ៏ខ្លាំងក្លាថែមទៀតផង។ ក្រុមហ៊ុន MSI បានបញ្ចេញនូវកុំព្យូទ័រយួរដៃអាជីវកម្មរបស់ខ្លួនតាមរយៈនៃការប្រកាសចេញនូវកុំព្យូទ័រប្រណិតៗជាច្រើន ដែលមានគោលដៅក្នុងការពង្រឹងទៅលើផ្នែកអាជីវកម្ម និងផលិតភាពការងាររបស់អ្នកប្រើប្រាស់ថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន MSI បានប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី Summit E13 Flip Evo និង Summit E16 Flip ដែលទទួលបាននូវពានរង្វាន់  “Best of CES 2021” ។ សម្រាប់កុំព្យូទ័រទាំងពីរនេះ មានការឌីស្សាញយ៉ាងល្អឥតខ្ចោះ ហើយវាក៏ប្រើប្រាស់ជាមួយនឹង MSI Pen ដែលឈ្នះនូវពានរង្វាន់ CES innovation awards និង  USB-C Docking Station Gen 2 ថែមទៀត។ ផលិតផលថ្មីៗនេះគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកអាជីវកម្មជាច្រើនអោយបានដឹងអំពីកុំព្យូទ័រដែលមានរូបរាងប្រណិត ងាយស្រួលចល័ត និងងាយស្រួលប្រើប្រាស់បំផុតថែមទៀតផង។

ការឆ្ពោះទៅមុខដើម្បីទទួលបាននូវជោគជ័យជាមួយនឹងកុំព្យូទ័រ Summit E13 Flip Evo

សម្រាប់កុំព្យូទ័រ Summit E13 Flip Evo ដែលទទួលបាននូវពានរង្វាន់ “Best of CES 2021” នេះ គឺថែមទាំងមានការប្រើប្រាស់នូវក្រោមច្បាប់ “Golden Ratio” ថែមទៀតផង។ កុំព្យូទ័រនេះ មានការច្នៃប្រឌិតខ្ពស់ និងការឌីស្សាញយ៉ាងប្រណិតបំផុត។ កុំព្យូទ័រ Summit E13 Flip Evo 2-in-1 នេះ មានអេក្រង់ទំហំ 13-inch ទម្ងន់ស្រាល និងងាយស្រួលក្នុងការបត់បែន។ កុំព្យូទ័រនេះមានឡូហ្គោយ៉ាងស្រស់ស្អាត និងអេក្រង់ 16:10 ដែលធំងាយស្រួលក្នុងការអាន និងការធ្វើការងារបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ 

បើនិយាយអំពីតួខ្លួនរបស់កុំព្យូទ័រនេះវិញនោះ គឺពិតជាមានភាពស្រស់ស្អាតជាមួយនឹងការបំពាក់នូវ 360-degree hinge ដែលពិតជាអស្ចារ្យមែនទែន។ កុំព្យូទ័រនេះ គឺមានសម្បកពណ៌ Ink-Black និង  Pure-White  ដែលពិតជាប្លែក និងទាន់សម័យមែនទែន និងការបង្ហាញអំពីរសនិយមថ្មី ។

គួរបញ្ជាក់ថា សម្រាប់កុំព្យូទ័រអាជីវកម្មនេះ MSI តែងតែផ្តល់នូវភាពរឹងមាំល្អឥតខ្ចោះក្នុងការប្រើប្រាស់។ នៅក្នុងការផ្ទៀងផ្ទាត់ដោយវិញ្ញាបនបត្រ  Intel® Evo™ platform នោះ កុំព្យូទ័រ  Summit E13 Flip Evo នេះមានកម្លាំងម៉ាស៊ីនយ៉ាងខ្លាំងក្លា។ វាមានបន្ទះឈីប  Intel® Core™ i7 processor ជំនាន់ទី 11 និងក្រាហ្វិកកាតប្រភេទ Intel® Iris® Xe  ហើយវាមានទម្ងន់ស្រាលជាងមុនដល់ទៅ 10%។ កុំព្យូទ័រ  Summit E13 Flip Evo នេះអាចប្រើប្រាស់បានដល់ទៅ 20 ម៉ោង។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ មានបច្ចេកវិទ្យា Wi-Fi 6E ចុងក្រោយបំផុតដែល ធ្វើអោយបណ្តាញ Network ដំណើរការបានយ៉ាងរលូន និងប្រសិទ្ធិភាពបំផុត។

បន្ថែមពីនេះ ក្រុមហ៊ុន MSI ក៏បំពាក់នូវរន្ធដោត Thunderbolt™ 4  នៅលើកុំព្យូទ័រ Summit E13 Flip Evo ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចសាកថ្មម៉ាស៊ីនកុំព្យូទ័រនេះបានលឿន និងការបញ្ចូនទិន្នន័យបាននៅក្នុងល្បឿន 40 Gbps ថែមទៀត។ សម្រាប់ PCIe Gen4 SSD អាចពង្រឹងទៅលើប្រសិទ្ធិភាពនៃការធ្វើការងារប្រចាំថ្ងៃ និងមានរលកសញ្ញាកាន់តែប្រសើរជាងមុនថែមទៀត។ អ្វីដែលសំខាន់ជាងនេះទៀតនោះ កុំព្យូទ័រនេះរក្សានូវសុវត្ថិភាពខ្ពស់តាមរយៈប្រព័ន្ធ TPM2.0 ។ សម្រាប់កាមេរ៉ានៅលើម៉ាស៊ីន  Summit E13 Flip Evoនេះអាចធ្វើការការពារបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ កនា់តេពិសេសជាងនេះទៀតនោះ វាក៏មានបំពាក់នូវបច្ចេកវិទ្យា  MSI AI Noise CancellationនិងNoise Reduction CAM ដែលផ្តល់នូវសំឡេងលឺច្បាស់យ៉ាងល្អឥតខ្ចោះថែមទៀត។

កុំព្យូទ័រ Summit E16 Flip ដែលមានកម្រាស់ស្តើងបំផុត 16-inch 2-in-1

សម្រាប់កុំព្យូទ័រ Summit Series នេះក៏មានវត្តមានជាមួយនឹងប្រភេទ version ធំជាងមុននោះគឺ Summit E16 Flip ។ នេះគឺជាកុំព្យូទ័រដែលមានកម្រាស់ស្តើងបំផុតប្រភេទ 16-inch 2-in-1 ។ វាមានការឌីស្សាញជាមួយនឹងពណ៌  Ink-Black ដែលល្អបំផុតនៅក្នុងការប្រើប្រាស់នៅក្នុងការិយាល័យ ហើយវាក៏មានរូបរាងស្តើងយ៉ាងប្រណិតបំផុតថែមទៀតក្នុងការប្រើប្រាស់។ កុំព្យូទ័រ Summit E16 Flipនេះមានក្រាហ្វិកកាតNVIDIA graphics ។ កាន់តែពិសេសជាងនេះទៀតនោះ  Summit E16 Flip នេះគឺមានបំពាក់នូវ  “Dynamic Cooler Boost” ដែលធ្វើអោយម៉ាស៊ីននេះល្អក្នុងការប្រើប្រាស់ថែមទៀត។

MSI Pen ដៃគូដ៏ល្អបំផុតដែលឈ្នះពានរង្វាន់ CES 2021 innovation awards 

សម្រាប់អ្នកអាជីពដែលចង់អោយមានផលិតភាពការងារនៅក្នុងកម្រិតខ្ពស់បំផុតនោះ សម្រាប់ប៊ិច  MSI Pen នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចបញ្ចេញនូវគំនិតជាច្រើនរបស់ពួកគេដោយសេរី។ វាគឺជាប៊ិចដែលឈ្នះពានរង្វាន់  2021 CES award ថែមទៀត។ សម្រាប់ MSI Pen នេះមានកម្រិតនៃការសង្កត់ 4096-level pressure sensitivity ហើយវាមានបច្ចេកវិទ្យា MPP2.0 technology ថែមទៀត។វាល្អបំផុតនៅក្នុងការបញ្ជាពីការធ្វើបទបង្ហាញពីចម្ងាយថែមទៀត។

កាន់តែពិសេសជាងនេះទៀតនោះ MSI Pen Control  អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការរៀបចំទៅលើមុខងារជាច្រើននៃប៊ូតុងនៅលើប៊ិចនេះ និងមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់ ហើយវាក៏មានការបង្ហាញអំពីថាមពលថ្មនៅលើអេក្រង់ផងដែរ។ ប៊ិចនេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងបង្កើនប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។

MSI USB-C Docking Station Gen2 ល្អបំផុតក្នុងការតភ្ជាប់ទំនាក់ទំនង

សម្រាប់ឧបករណ៍  MSI USB-C Docking Station Gen2  នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចរៀបចំកន្លែងការងាររបស់ពួកគេពីភាពរញ៉េរញ៉ៃ អោយមានភាពស្រស់ស្អាតឡើងវិញ។ វាក៏អាចភ្ជាប់ទៅកាន់អេក្រង់ចំនួន 3 និងមានរន្ធ USB Ports ចំនួន 5 សម្រាប់បង្កើននូវប្រសិទ្ធិភាពការងារថែមទៀតផង។ វាអាចបញ្ចូនរូបភាពនៅក្នុងកម្រិត 4K ហើយវាសន្សំសំចៃពេលវេលាថែមទៀតក្នុងការបំពេញនូវការងាររបស់ពួកគេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន