no-alternative title

ក្រុមហ៊ុន ASUS ប្រកាសចេញនូវកុំព្យូទ័រលេងហ្គេមជាច្រើនម៉ូឌែលបំពាក់នូវក្រាហ្វិកកាតជំនាន់ថ្មី NVIDIA GeForce RTX™ 3050 និង 3050 Ti Laptop GPUs

ក្រុមហ៊ុន ASUS ថ្មីៗនេះបានប្រកាសបង្ហាញនូវក្រាហ្វិកកាតជំនាន់ថ្មី NVIDIA® GeForce RTX™ 3050 Ti និង GeForce RTX™ 3050 Laptop GPUs ដែលនឹងប្រើប្រាស់នៅលើកុំព្យូទ័រលេងហ្គេម Notebooks ជាច្រើនម៉ូឌែលស៊េរី ROG និង TUF Gaming Notebooks ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេ។ សម្រាប់កុំព្យូទ័រ ROG និង TUF Gaming Laptops នេះគឺប្រើប្រាស់នូវក្រាហ្វិកកាត GPUs ថ្មីដែលជំនួយទៅលើបន្ទះឈីប Processors, អេក្រង់ Displays ប្រព័ន្ធត្រជាក់ Cooling System និងការឌីស្សាញរូបរាងយ៉ាងប្រណិតបំផុត។

សម្រាប់កុំព្យូទ័រ 13” ROG Flow X13 ដែលជាប្រភេទកុំព្យូទ័រ 2-in-1 convertible នោះផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីបខ្លាំង និងក្រាហ្វិកកាត XG Mobile eGPU ថែមទៀត។ សម្រាប់កុំព្យូទ័រ ROG Zephyrus គឺមានស្ទាយ៍រចនាយ៉ាងទាក់ទាញ កម្លាំងម៉ាស៊ីនខ្លាំងក្លា ទម្ងន់ស្រាល ស្តើងក្នុងការប្រើប្រាស់ហើយវាមានច្រើនទំហំក្នុងការជ្រើសរើសថែមទៀត។ សម្រាប់កុំព្យូទ័រ Strix G series នេះគឺផ្តោតទៅលើការលេងហ្គេម eSports និងស្ទាយ៍យ៉ាងពិសេស។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រ TUF Gaming មានសមត្ថភាពខ្លាំងក្លា និងមុខងារពិសេសៗជាច្រើន ហើយវាមានរូបរាងធន់ក្នុងការប្រើប្រាស់ថែមទៀតជាពិសេសសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។ កុំព្យូទ័រយួរដៃ TUF Dash F15 នេះមានទម្ងន់ស្រាលស្តើងល្អបំផុត។ អ្នកលេងហ្គេមជាច្រើនដែលចង់បាននូវកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់អាចធ្វើការជ្រើសរើសនូវម៉ូឌែល TUF Gaming A series និង F series ដែលមានច្រើនជម្រើសក្នុងការជ្រើសរើសផងដែរ។

ក្រាហ្វិកកាត GeForce RTX™ 3050 និង 3050 Ti Laptop GPUs

កុំព្យូទ័រ Laptop GPUs ស៊េរីថ្មីនេះគឺមានស្ថាបត្យកម្ម Ampere បច្ចេកវិទ្យា NVIDIA’s RTX™ ជំនាន់ទី 2 ដែលមានការបញ្ចូលគ្នានូវ streaming multiprocessors ជាមួយនឹង RT cores ជំនាន់ទី 2 និង Tensor cores ជំនាន់ទី 3 ដែឡមានការបង្កើនទៅលើកម្រិតក្រាហ្វិក និង AI កម្រិតខ្ពស់ផងដែរ។  វាក៏មានការពង្រឹងជាច្រើនទៅលើ Visuals ជាច្រើនក្នុងការជម្រុញទៅលើកម្រិត Frame Rates ខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។ វាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា NVIDIA Reflex technologies ដែលប្រើប្រាស់នៅក្នុងហ្គេមជាច្រើន និង NVIDIA Broadcast effects ដែលល្អនៅក្នុងការ Live Streams ថែមទៀតផង។ សម្រាប់ក្រាហ្វិកកាត GeForce RTX™ 3050 និង RTX™ 3050 Ti Laptop GPUs នាំយកនូវបទពិសោធន៍ដ៏អស្ចារ្យនៃ RTX™ ក្នុងការពង្រឹងទៅលើល្បឿនដ៏ខ្លាំងក្លាសម្រាប់អ្នកប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ TUF និង ROG ដែលបំពាក់នូវ GPUs នេះគឺមានការឌីស្សាញរូបរាងស្ទាយ៍ប្លែកៗដើម្បីបំពេញនូវតម្រូវការផ្សេងៗគ្នាសម្រាប់អ្នកប្រើប្រាស់ផងដែរ។

កុំព្យូទ័រ ROG ស៊េរីថ្មី

កុំព្យូទ័រលេងហ្គេម ROG ប្រើប្រាស់នូវសមាសភាគចុងក្រោយបំផុត បំពាក់នូវប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងការឌីស្សាញប្រកបដោយស្ទាយ៍យ៉ាងទាក់ទាញបំផុត។ កាន់តែពិសេសជាងនេះទៀតនោះ វាជួយពង្រឹងទៅលើកម្រិត Frame Rates ខ្ពស់ហើយល្អបំផុតក្នុងការលេងហ្គេម Titles កម្រិតខ្ពស់ជាច្រើនទៀតបានយ៉ាងល្អបំផុត។  កុំព្យូទ័រ ROG នេះប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX™ 3050 និង RTX™ 3050 Ti Laptop GPUs ជាមួយនឹង CPUs ជំនាន់ចុងក្រោយបំផុតដែលមានបន្ទះឈីប Intel® Core and AMD® Ryzen™ 5000 Series processors ជំនាន់ទី 11 ។ វាក៏មានបច្ចេកវិទ្យាជាច្រើន ROG Intelligent Cooling technologies ដែលផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យា cutting-edge platforms ជាច្រើនថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មាន liquid metal thermal compound ដែលមានល្បឿនលឿនក្នុងការបំភាយនូវកំដៅបានយ៉ាងល្អនៅលើ CPU ។ សម្រាប់ Arc Flow fans ថ្មីៗនេះគឺប្រើប្រាស់នូវ aerodynamic wave pattern ដើម្បីកាត់បន្ថយទៅលើកំដៅ និងមានបច្ចេកវិទ្យា 0dB Technology ដែលធ្វើអោយសីតុណ្ហភាពរបស់ CPU និងGPU ទាប។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានការ upgrades ទៅលើប្រព័ន្ធត្រជាក់ដែលល្អក្នុងការលេងហ្គេមប្រភេទ FPSថែមទៀត។

អេក្រង់របស់កុំព្យូទ័រជាច្រើនម៉ូឌែលនៅឆ្នាំនេះគឹមានកម្រិត refresh ratesខ្ពស់ និង response times លឿនក្នុងការប្រើប្រាស់ថែមទៀត។ វាក៏មានបច្ចេកវិទ្យា Adaptive-Sync ដែលធ្វើអោយ refresh rate nig frame rate ខ្ពស់ក្នុងការដំណើការនៅលើហ្គេមជាច្រើន។ កុំព្យូទ័រស៊េរីថ្មីនេះគឺមានអេក្រង់ WQHD ជាមួយនឹង 165Hz refresh rate, 3ms response time និងកម្រិតពណ៌ cinema-grade DCI-P3 color gamut ថែមទៀត។ កុំព្យូទ័រ ROG Flow និង Zephyrus laptops នេះមានអេក្រង់ដែលមានការទទួលស្គាល់នូវវិញ្ញាបនបត្រ Pantone Validated ដែលធានាទៅលើពណ៌របស់វាល្អបំផុតក្នុងការប្រើប្រាស់។

 

បន្ថែមពីនេះទៀតនោះ វាក៏មានការពង្រឹងទៅលើប្រព័ន្ធសំឡេងរបស់វាផងដែរ។ សម្រាប់កុំព្យូទ័រ 2021 ROG gaming នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Dolby Atmos technology ដែលប្រើប្រាស់នូវ audio processing algorithms ដែលធ្វើអោយសំឡេងលឺច្បាស់បំផុតក្នុងការប្រើប្រាស់៊ វាក៏មាន Atmos ដែលដំណើរការនូវ l 5.1.2-channel output ដែលល្អបំផុតក្នុងការលេងហ្គេម និងមើលវីដេអូជាមួយនឹងសំឡេងពិរោះរណ្តំចិត្ត។ វាក៏ប្រើប្រាស់នូវ Two-Way AI Noise Cancelation ដែលអាចកាត់បន្ថយនូវសំឡេងរំខានបានដល់ទៅ 95% ថែមទៀត។ កុំព្យូទ័រ 2021 ROG នេះអាចសាកថ្មបានលឿន និងអាចសាកថ្មតាមរយៈ Type-C Adapters និង UAB Power packs បានផងដែរ។ 

 

កុំព្យូទ័រ ROG Flow X13

កុំព្យូទ័រ ROG gaming 2-in-1 ដំបូងបំផុតនោះគឺ ROG Flow X13 គឺជាកុំព្យូទ័រដែលល្អបំផុតដែលប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX™ 3050 និង RTX™ 3050 Ti ។ សម្រាប់កុំព្យូទ័រ 13” convertible notebook ដែលមានរូបរាងស្តើងនេះបង្កើនល្បឿនទៅលើបន្ទះឈីប AMD® processor ដែលមាន 8 core Ryzen 9 5980HS កម្រាស់ស្តើង 15.8mm និងទម្ងន់ 1.3kg (2.9lb) ថែមទៀត។ វាក៏មានប្រព័ន្ធត្រជាក់ជាច្រើនដែលអនុញ្ញាតអោយ RTX™ 3050 Ti នេះមានល្បឿនដល់ទៅ 1135MHz នៅក្នុងកម្រិត 35W ជាមួយនឹងបច្ចេកវិទ្យា ROG Boost និង 5W ចេញពី Dynamic Boost ។ សម្រាប់ GeForce RTX™ 3050 បង្កើននូវល្បឿន GPU នេះដល់ទៅ 1157MHz នៅក្នុងកម្រិត 35W ជាមួយនឹង ROG Boost ហើយវាមាន 5W ជាមួយនឹង Dynamic Boost ផងដែរ។

ជាមួយនឹងការប្រើប្រាស់នូវត្រចៀកបត់ 360° hinge ជាមួយនឹងកម្រិត Touchscreen ដែលងាយស្រួលក្នុងការបត់នូវកុំព្យូទ័រនេះជាថេប្លេត និងបត់បញ្ឈរក្នុងការមើល ការលេងហ្គេម និងការធ្វើបទបង្ហាញកាន់តែងាយស្រួល។ វាមានអេក្រង់ 16:10 ជាមួយនឹងកម្រិតអេក្រង់ 120Hz panel  ដែលបង្កើននូវល្បឿនក្នុងការលេងហ្គេមកាន់តែលឿនជាងមុន និងកម្រិត Ultra HD 4K  ច្បាស់ក្នុងការប្រើប្រាស់ និងការកម្សាន្តជាច្រើនទៀត។ ខណៈពេលដែល GPU នេះគឺល្អបំផុតក្នុងការលេងហ្គេមជាច្រើនរួចហើយនោះ សម្រាប់ ROG XG Mobile eGPU នេះអាចធ្វើអោយកុំព្យូទ័រ Flow X13 នេះល្អបំផុតក្នុងការលេងហ្គេម។ សម្រាប់ GeForce RTX™ 3080 Laptop GPU នេះគឺដំនើរការនៅក្នុងថាមពលដល់ទៅ 150W ។ ជាមួយនឹង PCIe 3.0 x8 interface អាចភ្ជាប់ទៅកាន់ XG Mobile  ជាមួយនឹង CPU នៅក្នុងល្បឿនមួយដែលមិនគួរអោយជឿនោះទេ។ វាក៏មាន USB 3.2 Gen 2  និង I/O hub  សម្រាប់ការតភ្ជាប់គ្រប់គ្រាន់ក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ ROG Flow X13 អាចប្រើប្រាស់បានពេញមួយថ្ងៃយ៉ាងមានប្រសិទ្ធិភាពបំផុត។

កុំព្យូទ័រ ROG Zephyrus M16

 អ្នកលេងហ្គេមជាច្រើនចង់បាននូវកុំព្យូទ័រដែលអាចធ្វើការងារបានច្រើនលើសពីការលេងហ្គេម និងអាចធ្វើការច្នៃប្រឌិតទៅលើគំនិតរបស់ពួកគេថែមទៀត។ សម្រាប់កុំព្យូទ័រ ROG Zephyrus M16 គឺជាអ្វីដែលពួកគេត្រូវការ។ កុំព្យូទ័រនេះគឺមានគែម Bezels ស្តើងនៅជ្រុងទាំង 4 របស់វា។ វាមានអេក្រង់កម្រិត 94% screen-to-body ratio ជាមួយនឹងអេក្រង់កម្រិត 16” ដែលមានកម្រិតភាពច្បាស់ WQHD និងកម្រិត 165Hz refresh rate ខ្ពស់ និង 3ms response time ផងដែរ។ អេក្រង់នេះគឺមានការផ្ទៀងផ្ទាត់នូវកម្រិតពណ៌ Pantone-validated នៅក្នុងកម្រិត 100% cinema-grade DCI-P3 color gamut ផងដែរ។ កុំព្យូទ័រ Zephyrus M16 នេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i9-11900H ជំនាន់ទី 11 ដែលបង្កើនទៅលើកម្រិត high-refresh-rateនៅក្នុងការលេងហ្គេម ខណៈពេលដែលក្រាហ្វិកកាត GeForce RTX™ 30 Series Laptop GPUs បង្កើនទៅលើល្បឿនក្រាហ្វិកកាតកាន់តែល្អថែមទៀត។ សម្រាប់ GeForce RTX™ 3050 Ti នេះមានកម្រិត 1585MHz នៅក្នុងថាមពល 60W ជាមួយនឹង ROG Boost និង 15W ចេញពី Dynamic Boost ផងដែរ។ កុំព្យូទ័រ Zephyrus M16 នេះមានរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ និងស្ទាយ៍ទាក់ទាញបំផុតក្នុងការប្រើប្រាស់ថែមទៀត។

កុំព្យូទ័រ ROG Zephyrus G14

សម្រាប់កុំព្យូទ័រ ROG Zephyrus G14 ម៉ូឌែលឆ្នាំ 2021 នេះគឺមានការពង្រឹងទៅលើសមាសភាគ និងការពង្រឹងទៅលើការលេងហ្គេមជាច្រើនទៀតកាន់ តែល្អក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ Zephyrus G14 នេះប្រើប្រាស់នូវបន្ទះឈីប Ryzen™ 9 5900HS processor និងប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX™ 3050 Ti និង GeForce RTX™ 3050 Laptop GPUs ដែលពង្រឹងទៅលើបច្ចេកវិទ្យា RTX™ graphics technologies ថែមទៀត។ សម្រាប់ RTX™ 3050 Ti ដំណើរការនូវ 1585MHz នៅក្នុងថាមពល 60W ជាមួយនឹង ROG Boost និង15W ជាមួយនឹង Dynamic Boost ខណៈពេលដែល RTX 3050 ដំណើរការនូវ 1600MHz និង 60W ជាមួយនឹង ROG Boost និង 15W តាមរយៈ Dynamic Boost ផងដែរ។ អេក្រង់របស់កុំព្យូទ័រនេះគឺមានកម្រិតភាពច្បាស់ WQHD នៅក្នុងកម្រិត 120Hz refresh rate និង wide DCI-P3 color gamut ដែលបង្កើននូវល្បឿនលឿនក្នុងការលេងហ្គេមបានយ៉ាងល្អថែមទៀត។ វាមានអេក្រង់ជាមួយនឹងកម្រិតទ្រទ្រង់ដល់ទៅ 144Hz ដែលផ្តល់នូវភាពច្បាស់ក្នុងការប្រើប្រាស់បំផុត។

កុំព្យូទ័រ ROG Zephyrus G15

កុំព្យូទ័រ ROG Zephyrus G15 នេះគឺល្អក្នុងការប្រើប្រាស់សម្រាប់អ្នកលេងហ្គេម និង Creators ថែមទៀត។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15” ជាមួយនឹងកម្រិតភាពច្បាស់ WQHD ដែលមានកម្រិត 165Hz refresh rate និង 3ms response timeដែលផ្តល់នូវកម្លាំងខ្លាំងក្នុងការប្រើប្រាស់។ វាមាន DCI-P3 color និងការផ្ទៀងផ្ទាត់នូវ Pantone Validated ដែលធានាទៅលើពណ៌ច្បាស់ក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ Zephyrus G15 នេះប្រើប្រាស់នូវបន្ទះឈីប AMD® processors Ryzen™ 9 5900HS ជាមួយនឹងក្រាហ្វិកកាត GeForce RTX™ 3050 Ti ដែលមានកម្រិត 1585MHz នៅក្នុង 60W ជាមួយនឹង ROG Boost និង 15W ជាមួយនឹង Dynamic Boost ។ ក្រាហ្វិកកាត GeForce RTX™ 3050 នេះគឺមានកម្រិត 1600MHzនៅក្នុង 60W ជាមួយនឹង ROG Boost និង 15W នៅក្នុង Dynamic Boost ថែមទៀត។ វាប្រើប្រាស់ជាមួយនឹង Stealth Type keyboard ស្ងាត់ក្នុងការប្រើប្រាស់ និងថាមពលថ្ម 90Wh ដែលបញ្ចូលថាមពលបានលឿនថែមទៀត។

កុំព្យូទ័រ ROG Strix G15 និង G17

កុំព្យូទ័រស៊េរីថ្មី ROG Strix G15 និង G17 នេះគឺមានពណ៌យ៉ាងស្រស់ស្អាត និងទាក់ទាញចិត្តអ្នកប្រើប្រាស់។ វាប្រើប្រាស់នូវ keyboard Aura Sync និងប្រើប្រាស់នូវ light Bar ប្រកបដោយសោភ័ណ្ឌភាពក្នុងការប្រើប្រាស់ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX™ 3050 និង RTX™ 3050 Ti ជាមួយនឹងបន្ទះឈីប AMD® processors Ryzen™ 7 5800H ផងដែរ។ នៅក្នុងហ្គេមប្រភេទ FPS នោះ អេក្រង់ Adaptive-Sync អាចបង្កើនល្បឿនដល់ទៅ 300Hz ថែមទៀត។ សម្រាប់ RTX™ 3050 Ti នេះគឺមានល្បឿន 1795MHz នៅក្នុង 80W ជាមួយនឹង ROG Boost និង 15W ចេញពី Dynamic Boostខណៈពេលដែលបន្ទះឈីប RTX™ 3050 គឺមានកម្រិត 1840MHz និង 80W ជាមួយនឹង ROG Boost និង 15W នៅក្នុង Dynamic Boostថែមទៀត។ សម្រាប់ Touchpads នៅលើកុំព្យូទ័រ 2021 Strix G15 និង G17 គឺធំជាងមុនដល់ទៅ 85% ងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

កុំព្យូទ័រ TUF Gaming

កុំព្យូទ័រ TUF Gaming នេះគឺមានភាពល្បីល្បាញដោយសារតែបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យរបស់វា។ កាន់តែពិសេសជាងនេះទៀតនោះ វាមានការទទួលស្គាល់កម្រិត military-grade MIL-STD-810H ទៅលើភាពរឹងមាំរបស់វាថែមទៀតផង។  ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីបចុងក្រោយរបស់ NVIDIA, AMD និង Intel នោះបានធ្វើអោយ TUF Dash F15 ធ្វើអោយម៉ាស៊ីននេះមានទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់។ ការប្រើប្រាស់នូវបន្ទះឈីប GeForce RTX 3050 Ti និង GeForce RTX 3050 នេះបានធ្វើអោយកុំព្យូទ័រ TUF Gaming នេះមានសមត្ថភាពខ្លាំងមិនធម្មតានោះទេ។

កុំព្យូទ័រ TUF Dash F15 

នៅក្នុងឆ្នាំ 2021 នេះ កុំព្យូទ័រ TUF Dash F15 នេះគឺមានរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7-11370H CPU ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិកកាត GeForce RTX GPUs ដែលបង្កើននូវកម្លាំងថាមពលក្នុងការលេងហ្គេម និងការងារជាច្រើនទៀត។ បន្ទះឈីប RTX™ 3050 Ti ដំណើរការនៅក្នុងល្បឿន 1585MHz នៅក្នុងកម្រិត 60Wជាមួយនឹង ROG Boostជាមួយនឹង 15W ចេញពី Dynamic Boost ខណៈពេលដែល RTX™ 3050 ដែលមានល្បឿន 1600MHz នៅក្នុងកម្រិត 60W ជាមួយនឹង GPU Boost ជាមួយនឹង 15W ជាមួយនឹង Dynamic Boost ផងដែរ។ វាប្រើប្រាស់នូវ Thunderbolt 4 port ដែលអាចភ្ជាប់ទៅកាន់អេក្រង់ 4K ចំនួន 2 ឬទូរទស្សន៍ 8K UHD TV មួយថែមទៀត។ ថាមពលថ្មរបស់ម៉ាស៊ីននេះអាចប្រើប្រាស់បាន 16.6 ម៉ោងទៅលើវីដេអូ និងសាកថ្មតាមរយៈ Type-C ថែមទៀត។

កុំព្យូទ័រ TUF Gaming A15 និង A17

កុំព្យូទ័រ TUF Gaming A15 និង A17 នេះគឺប្រើប្រាស់នូវបន្ទះឈីប AMD និង NVIDIA processors ដ៏ខ្លាំងក្លា។ កុំព្យូទ័រនេះគឺប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX 30 Series Laptop GPUs និងបន្ទះឈីប Ryzen 5000 Series CPUs ខ្លាំងក្លាក្នុងការប្រើប្រាស់។ ក្រាហ្វិកកាត RTX 3050 Ti នេះមានល្បឿន 1585MHzកម្រិត 60W ជាមួយនឹង GPU Boost និង 15W ចេញពី Dynamic Boost ខណៈពេលដែល RTX 3050 មានល្បឿន 1600MHz នៅក្នុងកម្រិត 60W ជាមួយនឹង ROG Boost និង 15W ជាមួយនឹង Dynamic Boost ផងដែរ។ បន្ទះឈីប cutting-edge processors ដ៏ខ្លាំងក្លានេះគឺមានមុខងារសំខាន់ៗជាច្រើនដែលពង្រឹងទៅលើបទពិសោធន៍ដ៏ល្អក្នុងការប្រើប្រាស់។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Adaptive-Sync នៅក្នុងកម្រិត 240Hz ។ កាន់តែពិសេសជាងនេះទៀតនោះ Two-Way AI Noise Cancelation និងថាមពលថ្ម 90Wh រក្សានូវថាមពលប្រើប្រាស់បានយូរថែមទៀត។

កុំព្យូទ័រ TUF Gaming F15 និង F17

សម្រាប់កុំព្យូទ័រ TUF Gaming F15 និង F17 នេះគឺមានបន្ទះឈីប Intel Core CPUs ជំនាន់ទី 11 និងក្រាហ្វិកកាត GeForce RTX 30 Series GPUs ថែមទៀតដែលមានកម្លាំងខ្លាំងក្លា ស្ទាយ៍យ៉ាងទាក់ទាញ និងជឿជាក់បំផុតក្នុងការប្រើប្រាស់។ សម្រាប់ក្រាហ្វិកកាត GeForce RTX 3050 Ti នេះដំណើរការនៅក្នុងល្បឿន 1585MHz នៅក្នុងកម្រិត 60W ជាមួយនឹង ROG Boost និង 15W ចេញពី Dynamic Boost ខណៈពេលដែលក្រាហ្វិកកាត RTX 3050 នេះគឺមានល្បឿន 1600MHz នៅក្នុងកម្រិត 60W ជាមួយនឹង GPU Boost និង 15W ជាមួយនឹង Dynamic Boost ផងដែរ។ TUF Gaming F15 និង F17 នេះក៏ផ្តល់នូវភាពងាយស្រួលបំផុតក្នុងការលេងហ្គេម និងការគណនាថែមទៀត។ វាក៏មានរន្ធផត Thunderbolt 4 port ដែលផ្តល់នូវការផ្ទេរទិន្នន័យ files បានលឿន ការតភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅថែមទៀត។ កុំព្យូទ័រនេះគឺមានថាមពលថ្មទំហំ 90Wh ដែលរក្សាថាមពលបានយូរក្នុងការប្រើប្រាស់ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន