no-alternative title

ASUS Republic of Gamers និង ASUS Gaming បានគ្របដណ្តប់ទៅលើទីផ្សារកុំព្យូទ័រយួរដៃហើយខណៈពេលដែល ROG បានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 1 លើទីផ្សារជុំវិញពិភពលោក

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសចេញនូវចំណែកទីផ្សាររបស់ខ្លួនសម្រាប់ទីផ្សារកុំព្យូទ័រយួរដៃលេងហ្គេមរបស់ពិភពលោកដែលឈានជិតដល់ទៅ 1 ភាគ 4 ។ កាលពីខែមេសា ឆ្នាំ 2020 កន្លងទៅនេះ ការលក់កុំព្យូទ័រលេងហ្គេម ROG គឺមានការកើនឡើងដល់ទៅ 22.6% នៃចំណែកទីផ្សារពិភពលោក ហើយពេលនេះ ម៉ាកយីហោនេះក៏ក្លាយជាចំណាត់ថ្នាក់ទី 1 នៅលើទីផ្សារអន្តរជាតិជាច្រើនផងដែរ។ សម្រាប់ទិន្នន័យផ្នែកទីផ្សារបានទម្លាយថា កុំព្យូទ័រលេងហ្គេម ROG នេះគឺមានចំណាត់ថ្នាក់នៃការលក់ល្អបំផុតសម្រាប់អ៊ឺរ៉ុបខាងកើត និងអ៊ឺរ៉ុបខាងលិច មជ្ឈិមបូព៌ា និងអាហ្រ្វិក (EMEA) រួមទាំងអាស៊ីប៉ាស៊ីហ្វិកផងដែរ Asia-Pacific (APAC)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រលេងហ្គេមដែលលក់ដាច់បំផុត៖ ROG RTX ក្លាយជាកុំព្យូទ័រដែលលក់ដាច់បំផុតរបស់ពិភពលោក

សម្រាប់កុំព្យូទ័រយួរដៃ ROG gaming laptops បានគ្រប់គ្រងទីផ្សារកុំព្យូទ័រកំពូល High-End ផងដែរ។ ការលក់កុំព្យូទ័រលេងហ្គេម ROG ដែលមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាតចុងក្រោយបំផុត NVIDIA® GeForce® RTX™ គឺមានការឈានដល់ការគ្រប់គ្រងទៅលើទីផ្សារដល់ទៅ 30.2% នៅក្នុងខែមេសា ឆ្នាំ 2020 នេះ ឬជិត 1 ភាគ 2 នៃទីផ្សារទាំងមូល។ វាមានចំណាត់ថ្នាក់លេខ 1 សម្រាប់ទីផ្សាររបស់ពិភពលោកដែលមានន័យថា ROG ក្លាយជាម៉ាកយីហោ high-end RTX gaming laptop ដែលមានការពេញនិយមបំផុតរបស់ពិភពលោក។ កុំព្យូទ័រលេងហ្គេមម៉ូឌែលថ្មីសម្រាប់ឆ្នាំ 2020៖

កុំព្យូទ័រ ROG Zephyrus Duo 15៖

ROG Zephyrus Duo 15 គឺមានការបញ្ចូលនូវ ROG ScreenPad Plus ដែលជាអេក្រង់ Touchscreen ទីពីរសម្រាប់ប្រើប្រាស់ជាមុខងារ Multitasking ដែលនាំអោយការលេងហ្គេម ការ Streaming ការធ្វើការងារ និងការជជែកកម្សាន្តគឺកាន់តែងាយស្រួលនៅលើកុំព្យូទ័រនេះ។ វាមានអេក្រង់ទំហំ 14.1-inch 4K (3840 x 1100) IPS ROG ScreenPad Plus ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយវាក៏មានអេក្រង់ទីពីរសម្រាប់រៀបចំការងារទៅតាមតម្រូវការរបស់អ្នកផងដែរ។ សម្រាប់កុំព្យូទ័រ Zephyrus Duo នេះមានភ្ជាប់ជាមួយនឹងសមាសភាគខ្លាំងៗជាច្រើនដូចជា Intel® Core™ i9 CPU ជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA® GeForce® RTX 2080 SUPER™ GPU ផងដែរ។ សម្រាប់ Zephyrus Duo នេះគឺមានភ្ជាប់ជាមួយនឹង lightning-fast 300 Hz FHD ឬ 4K UHD ជាមួយនឹងកម្រិត 100% Adobe RGB ដែលធ្វើការងារនៅលើ AAA Gaming និង Content។ 

សម្រាប់បច្ចេកវិទ្យា NVIDIA G-SYNC® technology ផ្តល់នូវភាពងាយស្រួលក្នុងការទស្សនាកាន់តែរលូន ហើយបច្ចេកវិទ្យា ROG GPU Switch technology ក៏ផ្តល់នូវភាពងាយស្រួលក្នុងការផ្លាស់ប្តូរនៅក្នុង G-SYNC និង Optimus™ mode ដែលធ្វើការសន្សំសំចៃថាមពលថ្មពីក្រុមហ៊ុន NVIDIA ថែមទៀត។ កុំព្យូទ័រ Zephyrus Duo 15 នេះគឺជាប្រភេទ flagship ROG Zephyrus ដែលមានកម្រាស់ស្តើងក្នុងការប្រើប្រាស់ ហើយវាមានភ្ជាប់ជាមួយនឹងរន្ធ Thunderbolt™ 3 ផងដែរ។

កុំព្យូទ័រ ROG Zephyrus S17៖ 

សម្រាប់កុំព្យូទ័រ ROG Zephyrus S17 នេះគឺមានអេក្រង់ទំហំ 17.3- inch ជាមួយនឹងកម្រិតគែម Bezels ស្តើងត្រឹមតែ 18.7-mm ប៉ុណ្ណោះ។ វាមានអេក្រង់ដែលមានកម្រិត 300 Hz refresh rate និង 3 ms grey-to-grey response time ហើយអេក្រង់នេះគឺអាចប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាតNVIDIA GeForce RTX 2080 SUPER GPU និងបន្ទះឈីប Intel Core i7 CPU ជំនាន់ទី 10 ផងដែរ។ សម្រាប់កុំព្យូទ័រ Zephyrus Duo 15 គឺមានភ្ជាប់ជាមួយនឹង PANTONE® Validated color accuracy ដែលផ្តល់នូវភាពច្នៃប្រឌិត និងការលេងហ្គេមកាន់តែសម្បូរបែប។ សម្រាប់កុំព្យូទ័រ Zephyrus S17 នេះ មានភ្ជាប់ជាមួយនឹង Full desktop-style keyboardជាមួយនឹង per-key RGB LED backlighting, NumberPad ថែមទៀត។ វាក៏មានប្រព័ន្ធត្រជាក់  AAS cooling ថែមទៀតផង។

កុំព្យូទ័រលេងហ្គេម ROG Zephyrus S15៖

ជាមួយនឹងការឌីស្សាញរូបរាងស្តើង ការតភ្ជាប់ Thunderbolt 3 connectivity និងអេក្រង់ 15-inch នោះ សម្រាប់កុំព្យូទ័រលេងហ្គេម ROG Zephyrus S15 នេះមានកម្រាស់ស្តើងត្រឹមតែ 18.9-mm និងក្រាហ្វិកកាត NVIDIA GeForce RTX 2080 SUPER GPU ជាមួយនឹង 300 Hz / 3 ms ថែមទៀត។ បន្ថែមពីនេះទៀតនោះ បច្ចេកវិទ្យា G-SYNC technology អនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការជ្រើសរើសនូវកម្រិត G-SYNC mode សម្រាប់ការលេងហ្គេម និង Optimus mode សម្រាប់ពន្យារពេលទៅលើថាមពលថ្មផងដែរ។ សម្រាប់កុំព្យូទ័រ ROG Zephyrus S15 នេះមានភ្ជាប់ជាមួយនឹង dual M.2 SSDsថែមទៀត។

កុំព្យូទ័រ ROG Zephyrus M15៖

សម្រាប់កុំព្យូទ័រលេងហ្គេម ROG Zephyrus M15 នេះមានភ្ជាប់ជាមួយនឹងការតភ្ជាប់ជាច្រើនជាមួយនឹងបន្ទះឈីប Intel Core i7 processor ជំនាន់ទី 10 អេក្រង់កម្រិត 240 Hz កម្រិត144 Hz FHD និងអេក្រង់ 4K UHD និងជម្រើសនូវ GPU ជាច្រើនទៀតដូចជា NVIDIA GeForce GTX 1660 Tiរហូតដល់ទៅ RTX 2070 GPU ។ សម្រាប់កុំព្យូទ័រ Zephyrus M15 នេះមានភ្ជាប់ជាមួយនឹង ESS Sabre DAC និង Thunderbolt 3, dual display outputs និង USB គ្រប់គ្រាន់សម្រាប់ភ្ជាប់ទៅកាន់ mouse, gamepad និង storage ថែមទៀត។

កុំព្យូទ័រលេងហ្គេម ROG Strix SCAR 15/17៖ 

សម្រាប់កុំព្យូទ័រលេងហ្គេម ROG Strix SCAR 17 នេះមានភ្ជាប់ជាមួយនឹងអេក្រង់ IPS ដែលមានកម្រិតដល់ទៅ 300 Hz refresh rate ថែមទៀត។ វាមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i9-10980-HK រហូតដល់ទៅ 80-core មានរ៉េអទំហំ 32GB 3200 MHz DDR4 RAM និងក្រាហ្វិកកាត NVIDIA GeForce RTX 2080 SUPER GPU ថែមទៀតផង។ កុំព្យូទ័រ ROG Strix SCAR 15 នេះ មានអេក្រង់ទំហំ 15.6-inch ជាមួយនឹងអេក្រង់កម្រិត 300 Hz refresh rate និងបន្ទះឈីប Intel CPU Core i9-10980-HK ជំនាន់ទី 10 និង NVIDIA GeForce RTX 2070 SUPER GPU ។ សម្រាប់កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹង RGB LED lighting effects ថែមទៀតផង។

កុំព្យូទ័រលេងហ្គេម ROG Strix G15/17៖ 

សម្រាប់កុំព្យូទ័រ ROG Strix G15 និង G17 នេះ ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processors ជំនាន់ទី 10 ។ GPU របស់វាគឺមានប្រភេទ NVIDIA GeForce RTX 2070 SUPER GPU ។ កុំព្យូទ័រ Strix G17 និង Strix G15 មានអេក្រង់ 144 Hz និងទ្រទ្រង់ទៅលើ 240Hz ថែមទៀតផង។ សម្រាប់កុំព្យូទ័រ Strix G នេះមាន 3 ពណ៌គឺ Glacier Blue, Original Black និង Electro Punk ។

កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ROG៖ 

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន ROG បានធ្វើការសហការជាមួយនឹងអ្នកផលិត DJ និងតន្រ្តីគឺលោក Alan Walker ក្នុងការបង្កើតនូវ content ហ្គេម បច្ចេកវិទ្យា និងបទពិសោធន៍ជាច្រើនទៀតដែលធ្វើការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យជាងមុន។ ក្រុមហ៊ុន ROG ក៏ប្រកាសបង្ហាញនូវ custom-edition ROG Zephyrus G14 សម្រាប់លោក Walker ផងដែរ។ ចាប់ពីខែសីហា ឆ្នាំ 2020 នេះ ក្រុមហ៊ុន ROG និងលោក Alan Walker នឹងបញ្ចេញនូវវីដេអូជាច្រើនសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ គាត់ក៏នឹងបញ្ចេញនូវបទភ្លេងថ្មី និងគម្រោងថ្មីៗជាច្រើនទៀតជាមួយនឹង ROG ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន