no-alternative title

ឈ្នះរថយន្តទំនើប Audi Q2 ដោយគ្រាន់តែជាវ កុំព្យូទ័រយួរដៃឆ្លាតវៃ Huawei Matebook ស៊េរីប៉ុន្មានម៉ូដែលនេះ

ស្របពេលលេចលឺល្ហៀងៗថា សិស្សនិស្សិត អាចនឹងចាប់ផ្តើមចូលរៀនធម្មតាឡើងវិញនៅតាមសាលារៀន ក៏ដូចជាសកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ស្រាប់តែក្រុមហ៊ុនហួវៃប្រកាសផ្តល់នូវរង្វាន់ពិសេស ឈ្នះរថយន្តទំនើប Audi Q2 ចំនួន 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់ រាល់ការជាវ Huawei MateBook X Pro តម្លៃ $1699, MateBook 13 តម្លៃ $999, MateBook D 14 តម្លៃ $649 Matebook D 15 តម្លៃ $569 ទទួលបាន កាតាបស្ពាយ និង Bluetooth Mouse។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថង សារី ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុនហួវៃនៅកម្ពុជាបានឲ្យដឹង ក្រុមហ៊ុនរៀបចំកម្មវិធីប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមក “Back To School” នេះមកក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាទំនើបឈានមុខ កុំព្យូទ័រយួរដៃឆ្លាតវៃ Huawei MateBook សេរី ទ្រទ្រង់នូវការចែករំលែកអេក្រង់ពីទូរស័ព្ទទៅកុំព្យូទ័រ តាមរយៈ Huawei Share Multi-Screen Collaboration លឿនរហ័សទាន់ចិត្តមិនចាំបាច់ប្រើខ្សែ USB នាំតែខាតពេលវេលា។ 

លោក ថង សារីបន្ថែមថា៖ “ប្រញាប់ឡើងជាវ Huawei MateBook សេរីមួយណាក៏បាន ឈ្នះរថយន្តទំនើប Audi Q2 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់”។ 

កុំព្យូទ័រយួរដៃ Huawei MateBook D 15, MateBook D 14, MateBook 13, និង Huawei MateBook X Pro

ត្រូវបានក្រុមហ៊ុនហួវៃបំពាក់នូវ មុខងារបច្ចេកវិទ្យាឈានមុខគេ ដ៏មានឥទ្ធិពលបំផុតបើប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃខ្ទង់តម្លៃប្រហាក់ប្រហែលគ្នានោះ គឺបច្ចេកវិទ្យា Huawei Multi-Screen Collaboration អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចែករំលែកអេក្រង់ទូរស័ព្ទ ទៅកាន់តែកុំព្យូទ័រ ងាយស្រួលផ្ទេរឯកសារ ទៅវិញទៅមក បានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលប្រើខ្សែ USB តភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រ ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។ សម្រាប់សិស្សនិស្សិតជ្រើសយក Huawei MateBook ម៉ូដែលណាក៏បាន គឺសុទ្ធតែបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោង។

Huawei Matebook D15 តម្លៃ  $569

ជាប្រភេទកុំព្យូទ័រយួរដៃ ដែលរចនាមាន រាងស្តើង ស្រាល មានទំងន់ស្រាលត្រឹមតែ 1,5 គីឡូក្រាម និងកម្រាស់រូបរាងគឺត្រឹមតែ 16.95មម មានអេក្រង់ទំហំ 15.6 អ៊ីង ប្រភេទ FHD 1080p មានគែមស្ដើងត្រឹមតែ 5.3មម តែប៉ុណ្ណោះ  ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ វាប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។ Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។ វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។ Matebook D 15 បំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 មានSS ទំហំធំ 256GB SSD + 1T HDD។ 

Huawei Matebook D 14 តម្លៃ  $649

ត្រូវបានក្រុមហ៊ុន Huawei សម្រិតសម្រាង ជាមួយនឹងរូបរាងកាន់តែស្តើង មានទំងន់ស្រាលត្រឹមតែ 1.38 គីឡូក្រាម ជាមួយនឹងវិមាត្រ 322.5mm×214.8mm×15.9mm អេក្រង់លាតពេញគែម ទំហំ 14" IPS FHD (1920x1080) កម្រិតបង្ហាញ FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។  Huawei Matebook D 14 ប្រើឆ្នាំងសាកថ្មកាន់តែតូច Pocket Charger ប៉ុន្តែល្បឿនសាកថ្មកាន់តែរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរ ជាពិសេសអាចប្រើសម្រាប់សាកទូរស័ព្ទដៃក៏បានថែម។  Huawei Matebook D 14 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។ ម្យ៉ាងវិញទៀត មុខងារ ស្គេនក្រយៅដៃដោះសោរ អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុត ដោយវាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង Storage 512 SSD។ 

Huawei Matebook 13 តម្លៃ  $999

ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងកាន់តែស្រាលបំផុត ដែលមានទម្ងន់ត្រឹមតែ 1.3kg រូបរាងស្តើងតូចស្លីមស៊ីដាច់គេ (286mm x 211mm x 14.9mm) អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណីត ភ្លឺចែងចាំងគ្រប់ជ្រុងដូចគ្រាប់ពេជ្រ មានអេក្រង់ទំហំ 13អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 2K (2160*1440) សមាមាត្រអេក្រង់ 88% ដែលការបង្ហាញកាន់តែធំ ដំណើរការដោយ CPU Intel® Core™ i5-10210U ជំនាន់ទី10 ប្រើប្រាស់ OS Windows 10 Home Edition  មានgraphics NVIDIA® GeForce MX250, ម៉េម៉ូរី 16GB និង Storage សម្រាប់ផ្ទុកទិន្នន័យ 512GB បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware) ស្គេនក្រយៅដៃ Login នៅលើប៊ូតុង Power កាមេរ៉ាសុវត្ថិភាព POP UP  និង បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ និង ថាមពលថ្ម 41.7Wh, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Huawei 65W Super Charge អាចបើកវីដេអូជាប់រហូតដល់ទៅ 11.6h។ 

Huawei Matebook X Pro តម្លៃ  $1699

ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងកាន់តែស្រាលតូចស្លីមស្អាតបំផុត ដែលមានទម្ងន់ត្រឹមតែ 1.33kg (304 mm

  X 217 mm X14.6 mm) អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណីត ភ្លឺចែងចាំងគ្រប់ជ្រុងដូចគ្រាប់ពេជ្រ មានអេក្រង់ទំហំ 13.9អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 3K (3000 x 2000,) សមាមាត្រអេក្រង់ 91% ដែលការបង្ហាញកាន់តែធំ ជាមួយនឹង100% sRGB ដំណើរការដោយ CPU Intel® Core™ i7-10510U Processor ជំនាន់ទី 10, មានgraphics NVIDIA® GeForce® MX250, 16GB + 1TB SDD បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware) ដែលអនុញាតឲ្យអ្នកប្រើប្រាស់អាចធ្វើ Screenshot ដោយគ្រាន់តែអូសម្រាមដៃបីចុះក្រោមជាការស្រេច, បច្ចេកវិទ្យាស្គេនក្រយៅដៃ Login នៅលើប៊ូតុង Power លឿនរហ័សទាន់ចិត្តគ្រាន់តែ “ចុចមួយ (One Touch)” អាចចូលដល់ផ្ទាំង Desktop តែម្តងប្រកបដោយសុវត្ថិភាពបំផុត, Speakers 4គ្រាប់បំពងសម្លេងបានលាន់លឺច្បាស់ល្អ ពិរោះរណ្តំ 3600 ភ្ជាប់Microphones 4 មានឥទ្ធិពលស្រូបសម្លេងច្បាស់ក្រឡែត អាចចាប់យកសម្លេងរបស់អ្នកក្នុងរយៈចំងាយ 4ម៉ែត្រ ដោយគ្មានសម្លេងរំខាន តាមរយៈមុខងារកាត់បន្ថយសម្លេងរំខាន,  កាមេរ៉ាសុវត្ថិភាព POP UP  ថាមពលថ្ម 56Wh គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទស្សនាវីដេអូជាប់គ្នារយៈពេល 13ម៉ោង, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស សាកថ្ម 30នាទី ប្រើប្រាស់ជាប់បាន 6ម៉ោង។ 

សរុបមក កុំព្យូទ័រយួរដៃ Huawei MateBook D 15 តម្លៃ $569, MateBook D 14 តម្លៃ $649, MateBook 13 តម្លៃ $999 និង Matebook X Pro តម្លៃ $1699 សុទ្ធតែមានចំណុចល្អ និងបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខសម្បូរបែប រៀងខ្លួន អាស្រ័យហេតុនេះ សិស្ស និស្សិត ឬ ប្រិយមិត្តអ្នកអានអាចធ្វើការពិចារណាតាមការគួរ! រាល់ការជាវកុំព្យូទ័រយួរដៃណាមួយខាងលើ នឹងទទួលបាន កាតាបស្ពាយចំនួន1 Bluetooth Mouse ចំនួន1 ការធានារយៈពេល 3ឆ្នាំ ព្រមទាំងមានឱកាស ឈ្នះរថយន្តទំនើប Audi Q2 ចំនួន 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់។

 

 

 

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង នៅតាមបណ្តាហាងដូចខាងក្រោម៖

ភ្នំពេញ

1.Nojima (Cambodia) Tel: 093 601 601 / 093 605 606

2.V Stor Computer Tel: 092 775 549

3.KC Pone Palace Tel: 070 234 222

4.Gold One Computer Tel: 093 909 878

5.Chantra Computer Tel: 077 630 077

6.Khun Eng Computer Tel: 012 477 868

7.Smart Axiata Tel: 010 202 857

8.Heng Vichet Tel: 081 337 373

9.Raksmey Bayon (New) Tel: 078 988 889

10.Leang Pov Tel: 012 777 833

11.T.N Tel: 010 959 525 

12.CTK Tel: 081 771 515

13.C STORE Tel: 010 655 700

14.L.K.M Tel: 012 575 047 

15.HOK LAY II Tel: 016 733 392

16.KHMER APSARA Tel: 081 3333 16

17.PISETH (TK) Tel: 085 756 585

18.Chomroen Tel: 081 53 7777

19.Sok Gech Phone Shop Tel: 015 866 998

20.RAKSMEY BAYON I Tel: 015 99 777 9 

ក្រចេះ

1.LEANG HUY Tel: 012 85 58 38 

សៀមរាប

1.ASEAN IT Computer Tel: 012 78 42 55

2.CRS Tel: 012 258 181

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន