no-alternative title

ROG Zephryus Duo 16 កុំព្យូទ័រអេក្រង់ភ្លោះ ដែលមានអនុភាពអស្ចារ្យបំផុតរបស់ពិភពលោក

ក្រុមហ៊ុន Republic of Gamers (ROG)មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Zephyrus Duo 16 ដែលជាប្រភេទកុំព្យូទ័រអេក្រង់ភ្លោះដែលមានបំពាក់នូវសមាសភាគដ៏ខ្លាំងក្លា និងកម្លាំងម៉ាស៊ីនគ្មានគូប្រៀបនោះទេ។ ជាមួយនឹងការបំពាក់នូវអេក្រង់ Nebula HDR Display™ ថ្មីជាមួយនឹងកម្លាំង CPU និង GPUដ៏ខ្លាំងក្លាបំផុតនោះ កុំព្យូទ័រ Zephyrus Duo 16 គឺផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ សម្រាប់ប្រព័ន្ធ Thermal Grizzly Conductonaut Extreme និង AAS Plus 2.0 ធ្វើការធានាថាកុំព្យូទ័រ Zephyrus Duo 16 នេះនៅតែមានភាពត្រជាក់នៅគ្រប់ស្ថានភាពនៃការប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនមួយ អេក្រង់ពីរ

ពេលនេះ អ្នកអាចលេងហ្គេមរបស់អ្នកជាមួយនឹងកុំព្យូទ័រ Zephyrus Duo 16 ។ ជាមួយនឹងការប្រើប្រាស់នូវ ROG ScreenPad Plus™ អេក្រង់ទី ២ របស់វាគឺមានកម្រិតអេក្រង់ 4K, 14.1” ដែលវាពិតជាអស្ចារ្យមែនសម្រាប់កុំព្យូទ័រនេះ។ អ្នកក៏អាចដាក់នូវកម្មវិធី apps ដែលអ្នកពេញចិត្តជាច្រើននៅលើ ROG ScreenPad Plus™ នៅក្នុងខណៈពេលដែលអ្នកលេងហ្គេម ហើយអ្នកនឹងមិនមានការបារម្ភនៅក្នុងការបង្រួមវានោះទេ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 11 វិញ អ្នកអាចធ្វើការឆ្លាស់ទៅលើកម្មវីធី Apps និងការរៀបចំទៅលើអេក្រង់របស់អ្នកបានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកថែមទៀត។

 

នៅពេលដែល Lid ត្រូវបានបើកនៅលើម៉ាស៊ីននេះ ROG ScreenPad Plus™ នឹងធ្វើការបើកដោយស្វ័យប្រវត្តិជាមួយនឹងកម្រិតលំងាកដល់ទៅ 13-degree angle ដែលធ្វើអោយលំហូរខ្យល់ដំនើរការបានយ៉ាងរលូន។ ក្រុមការងារវិស្វកររបស់ក្រុមហ៊ុននេះបានធ្វើការអភិវឌ្ឍ និងប៉ាតង់ទៅលើ four-directional hinge ដែលអនុញ្ញាតអោយ ROG ScreenPad Plus™ អាចធ្វើការបើកបាននៅក្នុងកម្រិតមួយដែលអ្នកបានកំណត់ដូចកាលពីមុន។ នៅពេលដែលអេក្រង់ទាំងពីរនេះគងលើគ្នានោះ វានឹងបង្កើតនូវការទស្សនាដ៏អស្ចារ្យដែលមើលទៅដូចជាមិនមានគែមស្តើងនៅលើម៉ាស៊ីននេះទេ។ ប្រព័ន្ធ AAS Plus 2.0 របស់ក្រុមហ៊ុន ROG នេះក៏អាចបង្កើនទៅលើកម្រិតនៃលំហូរខ្យល់បានល្អជាងមុនដល់ទៅ 30% បើធៀបជាមួយនឹងកុំព្យូទ័រលេងហ្គេមធម្មតាផងដែរ។

អេក្រង់ដ៏អស្ចារ្យក្នុងការទស្សនា

សម្រាប់ ScreenPad Plus™ របស់កុំព្យូទ័រ ROG នេះមិនមែនគ្រាន់តែធ្វើការ upgrade ប៉ុណ្ណោះទេនៅក្នុងឆ្នាំនេះ។ អេក្រង់គោលរបស់កុំព្យូទ័រ Zephyrus Duo 16’ ក៏មានការ upgrade ទៅកាន់កម្រិត 16:10 aspect ratio ជាមួយនឹងគែម ultra slim bezels និងកម្រិត 91% screen-to-body ratio ដែលមិនគួរអោយជឿនោះទេ។ សម្រាប់ឆ្នាំ 2022 នេះ កុំព្យូទ័រ Duo 16 នេះមានអេក្រង់ ២ ដែលមិនគួរអោយជឿនោះទេ ហើយវាក៏ជាប្រភេទ ROG Nebula Display™ ថ្មីផងដែរ។ សម្រាប់អេក្រង់ Nebula ទាំងអស់ទាមទារអោយមានកម្រិត 100% DCI-P3 color space អេក្រង់កម្រិតពន្លឺ 500 nits និងកម្រិត response time 3ms ។ វាមានន័យថា កម្រិត refresh rate របស់វាគឺ 120Hz 4K, 120Hz QHD និង 240Hz Full HD ថែមទៀត។ 

 

សម្រាប់អេក្រង់ទី 1 គឺអាចបំពេញបាននូវតម្រូវការទាំងនេះ ហើយវាមានកម្រិតភាពច្បាស់ HDR ផងដែរ។ សម្រាប់ QHD, 16:10, 165Hz Nebula HDR គឺប្រើប្រាស់នូវ Mini LEDs ដែលមានកម្រិតពន្លឺនៅលើអេក្រង់ដល់ទៅ 1100 nits ។សម្រាប់ Nebula HDR គឺជា VESA DisplayHDR 1000 គឺពង្រឹងទៅដល់ 512 dimming zones ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យនៅក្នុង HDR នេះ។ ជាមួយនឹងបច្ចេកវិទ្យា AUO's AmLED technology និង ROG's Nebula HDR Engine បានធ្វើអោយ Nebula HDR បង្ហាញនូវកម្រិត backlights បានយ៉ាងច្បាស់ល្អមែនទែន។

សម្រាប់អេក្រង់ទី 2 គឺមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន BOE ដែលជាផលិតផលផ្តាច់មុខរបស់ ROG ដែលយើងហៅថា Dual Spec Panel ។ អេក្រង់ដែលមិនគួរអោយជឿនេះ គឺផ្តល់អោយអ្នកប្រើប្រាស់នូវជម្រើសនៃការជ្រើសរើសចំនួន modes: 4K ល្បឿន 120Hz និង 1080p ល្បឿន 240Hz ។ នៅក្នុង 240Hz mode, ROG Pixel Acceleration Technology ធ្វើការពង្រឹងទៅលើរូបភាព Full HD  ដោយប្រើប្រាស់នូវ 4 physical pixels  នៅគ្រប់ 1 digital pixel ដែលបង្កើតនូវរូបភាពដែលច្បាស់មែនទែនក្នុងការប្រើប្រាស់។ អ្នកលេងហ្គេមអាចប្រើប្រាស់នូវ Dual Spec panel  នេះបានដើម្បីធ្វើការជ្រើសរើសនូវការលេងកម្រិត high refresh rate  ឬចង់បាន high resolutions ។

កម្លាំងម៉ាស៊ីនខ្លាំងក្លាឈានមុខគេ

 សមត្ថភាពកាន់តែខ្លាំងក្លាជាមួយនឹងកុំព្យូទ័រ ROG Zephyrus Duo 16 ដែលបំពាក់នូវបន្ទះឈីប AMD Ryzen™ 9 6900HXprocessors និង NVIDIA® GeForce RTX™ 3080 Laptop GPU ដែលធ្វើអោយម៉ាស៊ីននេះមានភាពខ្លាំងក្លាបំផុតជាមួយនឹងការប្រើប្រាស់នូវ high refresh rates នៅក្នុងហ្គេម AAA ។ក្រុមហ៊ុន ROG ក៏បំពាក់នូវម៉ាស៊ីននេះជាមួយនឹងរ៉េម 64GB DDR5 memory 4800MHz ជាមួយនឹង 4TB PCIe® Gen 4x4 storage នៅក្នុង RAID 0 array ផងដែរ។ សម្រាប់ DDR5 SO-DIMMs និង NVMe storage ក៏មានការ upgrade ខ្លាំងក្លាផងដែរនៅលើម៉ាស៊ីនកុំព្យូទ័រ Zephyrus Duo 16 នេះ។ សម្រាប់ជំនាន់ថ្មីនេះគឺមានការពង្រឹងច្រើនទៅលើ hardware ។ ROG Zephyrus Duo 16 បំពាក់នូវ Thermal Grizzly Conductonaut Extreme liquid metal ដែលធ្វើអោយមានលំហូរខ្យល់បានល្អ និងម៉ាស៊ីនត្រជាក់នៅត្រឹមតែ 15°C ។ កុំព្យូទ័រ Zephyrus Duo 16 ក៏មានប្រព័ន្ធ TGPដល់ទៅ 165W ។

បន្ថែមពីនេះទៀតនោះ Zephryus Duo 16 នេះ ក៏មានបំពាក់នូវ MUX Switch ដែលធ្វើអោយការលេងហ្គេមកាន់តែរលូន និងបង្កើនទៅលើប្រសិទ្ធភាពនៃ GPU ខ្លាំងក្លាជាងមុនដល់ទៅ 9% និងកាត់បន្ថយទៅលើ latency ផងដែរ។ បើនិយាយអំពីការលេងហ្គេមនៅគ្រប់ហ្គេមទាំងអស់គឺលែងជាបញ្ហាហើយជាមួយនឹង Zephyrus Duo 16។ ROG Zephyrus Duo 16 អាចរកជាវបាននៅតាមហាងដែលជាដៃគូ ASUS គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តម្លៃប្រហែលជា $3,599 ដុល្លារ៕

សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងតាមរយៈ Link ខាងក្រោម៖

វេបសាយ ASUS KH៖ https://www.asus.com/kh/   

ASUS Cambodia៖ https://www.facebook.com/ASUSKH.Cambodia  

ASUS Republic of Gamers៖ https://www.facebook.com/gaming/ASUSROGKH  

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន