no-alternative title
no-alternative title
no-alternative title
no-alternative title

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 គឺជាអធិរាជនៃរថយន្ត Pick up របស់សហរដ្ឋអាមេរិក។ អធិរាជរថយន្ត Pick up នេះ គឺមានតម្លៃថ្លៃជាងរថយន្ត Pick up ក្រុមហ៊ុនផ្សេងដូចជា Ford និង Mazda ជាដើម។ យ៉ាងណាមិញ នៅពេលនេះ RAM បានសម្រេចបញ្ចេញ Pick up ជំនាន់ថ្មីឆ្នាំ 2026 នៃគ្រួសារ RAM 1500 របស់ខ្លួនដែលមានតម្លៃធូរថ្លៃជាងជំនាន់មុនច្រើន ហើយ RAM 1500 ឆ្នាំ 2026 នេះ ត្រូវបានក្រុមហ៊ុនហៅថា RAM 1500 Express។

រូបភាពពាណិជ្ជកម្ម
no-alternative title

RAM 1500 Express 2026 មានជម្រើសបួនម៉ូដែល គឺ RAM 1500 Express Quad Cap 2WD មានតម្លៃខ្ទង់ $44,495, RAM 1500 Express Crew Cap 2WD មានតម្លៃខ្ទង់ $47,245, RAM 1500 Express Quad Cap 4WD មានតម្លៃខ្ទង់ $48,345 និង RAM 1500 Express Crew Cap 4WD មានតម្លៃខ្ទង់ $51,095។ RAM 1500 Express 2026 មានជម្រើសពណ៌ចំនួន 5 គឺ Bright White, Granite Crystal, Forged Blue, Hydro Blue, និង Diamond Black។ ទៅលើការឌីស្សាញរូបរាងខាងក្រៅ គឺមិនសូវជាខុសគ្នាពីគ្រួសារ Pick up របស់វា ឡើយង គឺមានភាពរឹងមាំ និងទំនើបក្នុងការប្រើប្រាស់។

ទៅលើអនុភាពកំលាំងក្នុងការទាញតួររថយន្តទាំងមូលវិញ គឺត្រូវពឹងផ្អែកទៅលើម៉ាស៊ីន V6 ទំហំ 3.6-Liter ដែលមានកំលាំង 305 សេះ សម្រាប់ជម្រើសម៉ូដែលដំណើរការដោយប៊ុងមួយ ឬ two-wheel-drive។ យ៉ាងណាមិញ RAM ក៏ផ្តល់ជូននូវជម្រើសសម្រាប់អតិថិជនរបស់ខ្លួនក្នុងការជ្រើសរើសបន្ថែមនូវម៉ាស៊ីនប្រភេទ twin-turbocharged 3.0-liter inline six កំលាំង 420 សេះ ផងដែរ គ្រាន់តែត្រូវបូកតម្លៃបន្ថែមប្រមាណ $1,695។ RAM 1500 Express 2026 មានបំពាក់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ plethora of driver-assist systems ដែលមាននូវមុខងារ កំណត់ល្បឿនតាមរថយន្តខាងមុខ Adaptive Cruise Control រួមនឹងប្រព័ន្ធចាប់ហ្វាំ្រងបន្ទាន់នៅពេលមានឧបសគ្គ Automatic Emergency Braking ជាដើម។

ហើយអ្វីដែលពិសេស RAM ក៏បាននាំត្រឡប់មកវិញនៅម៉ូដែល Black Express ដែលបានបង្ហាញខ្លួនកាលពីអំឡុងឆ្នាំ 2019 សម្រាប់ម៉ូដែល 2026 នេះផងដែរ។ ម៉ូដែល Black Express នេះ គឺមានតម្លៃខ្ពស់ជាងម៉ូដែលធម្មតាប្រមាណ $995 ហើយវាមកជាមួយយ៉ាន់ពណ៌ខ្មៅ ផ្ទាំង bumper ខាងមុខពណ៌ខ្មៅ និយាយរួមគ្រប់យ៉ាង គឺពណ៌ខ្មៅទាំងអស់តែម្តង។ RAM 1500 Express 2026 ត្រូវបានក្រុមហ៊ុនបើកទទួលការកក់មុនជាផ្លូវការណ៍ហើយ រីឯការនាំចេញត្រូវបានគេរំពឹងថា អាចនឹងធ្វើឡើងនៅរដូវក្រៅឆ្នាំនេះ៕

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត