no-alternative title

MSI Cyborg 15 A12VF ឡេបថប់ស៊េរីថ្មី ដ៏មានអនុភាពបំផុតសម្រាប់ការលេងហ្គេម

បើសិនលោកអ្នកកំពុងស្វែងរកម៉ាស៊ីន Laptop ស៊េរីថ្មីដែលមានអនុភាពល្បឿនសមស្របទៅនឹងតម្រូវការការងារប្រចាំថ្ងៃរបស់លោកអ្នក!លោកអ្នកអាចក្រឡេកមកមើលលើ Laptop ម៉ូដែល MSI Cyborg 15 A12VF មួយនេះបាន ព្រោះថា ឡេបថប់ម៉ូដែលថ្មីមួយនេះត្រូវបាន MSI ធ្វើការឌីស្សាញឡើងមកជាមួយរូបរាងប្រកបដោយភាពរឹងមាំកម្រិត Premium បំពាក់អេក្រង់ធំទូលាយ និងមានកំលាំងម៉ាស៊ីនខ្លាំងក្លាអាចអូសកិច្ចការងារទូទៅបានរលូនប្រកបដោយទំនុកចិត្តបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Cyborg 15 A12VF ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ដែលមានល្បឿន refresh rate ខ្ពស់បំផុតដល់ទៅ 144Hz ដែលធ្វើឲ្យការប្រើប្រាស់បញ្ជាមុខងារ កម្មវិធីទូទៅនៅលើអេក្រង់ Laptop ស៊េរីថ្មីមានភាពរលូនដូចហោះអីចឹង។ អេក្រង់ Laptop ស៊េរីថ្មីនេះជាប្រភេទបន្ទះអេក្រង់ IPS-Level ទំហំធំទូលាយដល់ 15.6 អ៊ីង និងគាំទ្រកម្រិតបង្ហាញចេញ Full-HD (1920x1080px) ហើយជាពិសេសគែមអេក្រង់របស់ Laptop មួយនេះមានទំហំតូចស្តើងដែលកាន់តែធ្វើឲ្យផ្ទៃអេក្រង់មើលឃើញបានធំស្រឡះល្អ និងបើកដំណើរផ្ទាំងកិច្ចការងារបានច្រើនក្នុងពេលតែមួយថែមទៀតផង។

ចូលមកផ្នែកម៉ាស៊ីនរបស់ MSI Cyborg 15 A12VF វិញ គឺពិតជាមិនធ្វើឲ្យយើងខកចិត្តនៅពេលបានជាវយកទៅប្រើប្រាស់ឡើយ។ ដោយម៉ាស៊ីនរបស់ Laptop ស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុនធ្វើការដំឡើងមកជាមួយអង្គ CPU Intel-core i7 ជំនាន់ទី 12 លេខ 12650H ភ្ជាប់ដោយ CPU ចំនួន 10-core ដែលមាន 16-threads មានល្បឿន Over-clock ខ្ពស់ដល់ 3.50GHz ហើយអាច Boost បង្កើនល្បឿនខ្ពស់កប់បំផុតដល់ 4.70GHz។ 

ជាមួយគ្នានេះវាក៏មានភ្ជាប់ជាមួយ RAM ស៊េរី DDR5 ទំហំ 16GB មកស្រាប់រួមជាមួយ Nvidia GeForce RTX4060 GPU ទំហំ 8GB GDDR6 ព្រមជាមួយអង្គផ្ទុកទិន្នន័យល្បឿនលឿន M2 PCIe SSD ទំហំ 512GB។ ហើយសម្រាប់ទំហំរ៉េម និងទំហំផ្ទុកទិន្នន័យរបស់ MSI Cyborg 15 A12VF គឺអាចធ្វើការ Upgrade ទំហំបន្ថែមបានតាមការចង់បានផងដែរ។

ចំពោះគុណសម្បត្តិពិសេសៗបន្ថែមមួយចំនួនទៀតនៅលើ MSI Cyborg 15 A12VF មានដូច ថាមពលថ្មទំហំ 3-cell កំលាំង 53.5Whr, រន្ធ RJ45 Ethernet port, Wi-Fi 6, Bluetooth 5. 2, HDMI2.1 (4K@60fps), USB-C, USB-A និងគាំទ្រការដំឡើងជាមួយ Microsoft Windows 11-Home 64-bit ជាដើម។ MSI Cyborg A12VF មានទំងន់សរុប 1.98 គីឡូក្រាមតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន