no-alternative title
no-alternative title
no-alternative title
no-alternative title

DJI Mavic 3 Pro បង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់កាមេរ៉ា 3 គ្រាប់ អាចផលិតវីដេអូកម្រិត ProRes បានដល់ 5.1K ល្បឿន 50fps

ក្រុមហ៊ុនផលិត Dron Camera ដ៏ល្បីឈ្មោះ DJI ទើបតែបានប្រកាសចេញ Dron ស៊េរីថ្មីរបស់ខ្លួនម៉ូដែល DJI Mavic 3 Pro ដែលកំនែប្រែថ្មីចេញពីម៉ូដែល Mavic 3 ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ DJI Mavic 3 Pro ត្រូវបានក្រុមហ៊ុនធ្វើការពង្រឹងទៅលើសមត្ថភាពបន្ថែមជាច្រើនដែលធ្វើឲ្យការប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុន។

Dron Camera ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយកាមេរ៉ាចំនួន 3 គ្រាប់ ព្រមទាំងបានពង្រឹងបន្ថែមទៅលើប្រព័ន្ធកាមេរ៉ា Telephoto ឲ្យធ្វើការកាន់តែមានភាពល្អប្រសើរជាងមុនទៅលើសមត្ថភាពក្នុងការ Zoom។ សម្រាប់កាមេរ៉ា Main មានទំហំធំឡើងដល់ 20MP ខ្នាត 4/3 ទំហំ 24mm ជាលែនកាមេរ៉ាដែលផលិតដោយក្រុមហ៊ុន Hasselblad និងមានកម្រិត aperture f/2.8-11 ដូចនៅលើជំនាន់ Mavic 3 ដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Main Sensor នេះមានសមត្ថភាពអាចផលិតសាច់វីដេអូ ProRes បានដល់កម្រិត 5.1k (5120×2700px) ល្បឿន 50fps, ក៏ដូចជា DCI 4K (4096x2160px) និង 4K (3840x2160px) បានដល់ 120fps ក្នុងកម្រិត 10-bit D-Log ឯណោះ។ លើសពីនេះទៅទៀត Primary Sensor នេះក៏មានលទ្ធភាពក្នុងការផលិតកម្រិត 12.8 stops of dynamic range និងប្រើវិធីសាស្ត្រចាក់ពណ៌ Natural Color Solution (HNCS) color science របស់ក្រុមហ៊ុន Hasselblad ដែលធ្វើឲ្យការផលិតទឹកពណ៌នៅលើសាច់វីដេអូបានច្បាស់ត្រឹមត្រូវបែបធម្មជាតិពិតៗតែម្តង។

 

សម្រាប់សែនស័រ Telephoto វិញ គឺមានទំហំ 48MP ខ្នាត 1/1.3" ទំហំ 70mm មាន aperture f/2.8 អាចពង្រីកប្លង់ថតបាន 3x ព្រមទាំងមានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត 4K ល្បឿន 60fps, និង 10-bit D-Log. ហើយក៏អាចទម្លាក់ទំហំមកត្រឹម 12MP បានផងដែរ ដើម្បីជួយសន្សំសំចៃទំហំផ្ទុក។ ចំនែកសែនស័រចុងក្រោយមានទំហំ 12MP ខ្នាត 1/2" ជា Telephoto កម្រិត 7x-Zoom ទំហំ 166mm មាន aperture f/3.4 និងមានលទ្ធភាពផលិតសាច់វីដេអូបានកម្រិត 4K@60fps ផងដែរ។ ហើយសែនស័រនេះ ក៏មានសមត្ថភាពផលិតសាច់វីដេអូកម្រិត Apple ProRes 10-bit ឬក៏ 8-bit H.264/H.265 ថែមទៀតផង។ ចំពោះសែនស័រកាមេរ៉ាទាំងបីគ្រាប់របស់ DJI Mavic 3 Pro ក៏មានភ្ជាប់នូវប្រព័ន្ធទប់លំនឹងកម្រិត 3-axis mechanical gimbal stabilizing រួមជាមួយ omnidirectional sensors ដែលផ្តល់នូវលទ្ធភាពឲ្យភ្នែកកាមេរ៉ាចាប់យកផ្ទាំងទស្សនីយភាពបានពីគ្រប់ជ្រុងតែម្តង។

 

លក្ខណៈពិសេសបំផុតសម្រាប់ Dron ស៊េរីថ្មីនេះ គឺការភ្ជាប់មកជាមួយប្រព័ន្ធ DJI 03+ Transmission ដែលគាំទ្រជាមួយមុខងារ 1080/60p live feed បានក្នុងរយះចំងាយដល់ទៅ 15 គីឡូម៉ែត្រឯណោះ។ សម្រាប់ថាមពលថ្មវិញ ត្រូវបាន DJI បញ្ជាក់ថា អាចហោះសំកាំងក្នុងអាកាសាបានរយះពេល 43 នាទីដូចទៅនឹងជំនាន់ Mavic 3 ដែរ នៅពេលសាកថ្មមួយពេញម្តង។ ចំពោះមុខងារក្នុងការគ្រប់គ្រងការបញ្ជាដែលមាននៅលើ DJI Mavic 3 Pro វិញមានដូចជា Waypoint Flight, Cruise Control, Advanced Return to home,  FocusTrack, QuickShots (Dronie, Rocket, Circle, Helix) ក៏ដូចជា MasterShots ជាដើម។

DJI Mavic 3 Pro មានតម្លៃចាប់ពីខ្ទង់ $2,199 ឡើងទៅតាមជម្រើសសម្រាប់ឧបករណ៍បន្ថែមសម្រាប់ភ្ជាប់ប្រើជាមួយវា ដែលមានដូចជា DJI RC controller, Fly More Combo ជាមួយ RC controller ចំនែកម៉ូដែលដែលថ្លៃជាគេបំផុត គឺ DJI Mavic 3 Pro Cone ដែលមានទំហំម៉េមូរីផ្ទុក 1TB SSD រួមទាំងភ្ជាប់ជាមួយ Fly More Combo រួមនឹង RC Pro controller មានតម្លៃខ្ទង់ $4,799៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន