no-alternative title
no-alternative title
no-alternative title
no-alternative title

MSI Stealth 17 Studio A13V អនុភាពខ្លាំងក្លាសក្តិសមបំផុតសម្រាប់ការលេងហ្គេម និងការកម្សាន្ត

នៅថ្ងៃនេះ ក្រុមហ៊ុន MSI បានបង្ហាញនូវហ្គេមីងឡេបថប់ម៉ូដែល Stealth 17 Studio A13VG-030KH ថ្មីដែល មានរូបរាងយ៉ាងល្អឥតខ្ចោះ និងសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ ហើយនេះគឺជាកុំព្យូទ័រដែលងាយស្រួលក្នុងការយកតាមខ្លួនបានគ្រប់ទីកន្លែងថែមទៀត។ ប្រសិនបើអ្នកជាអ្នកធ្វើការ ឬអ្នកដែលចូលចិត្តលេងហ្គេមនោះ កុំព្យូទ័រនេះគឺសក្តិសមបំផុតដើម្បីអោយអ្នកអាចទទួលបាននូវជ័យជំនះគ្រប់កាលៈទេសៈថែមទៀត។ អ្នកនឹងទទទួលបាននូវភាពជោគជ័យគ្រប់កន្លែងដែលអ្នកទៅដល់មិនថានៅកន្លែងធ្វើការ ឬនៅកន្លែងលេងហ្គេមនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហ្គេមីងឡេបថប់ស៊េរីថ្មីនេះ ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 ហើយនិងមានការបំពាក់មកនូវបន្ទះឈីប Intel® Core™ i7-13700H ជំនាន់ទី 13 រួជាមួយនឹងក្រាហ្វិកកាត GeForce RTX™ 4070 12GB។ ហ្គេមីងឡេបថប់ MSI Stealth 17 Studio A13VG-030KH នេះ មានរូបរាងស្តើង និងមានពណ៌យ៉ាតទាក់ទាញដែលអាចបំពេញនូវតម្រូវការរបស់អ្នកចូលចិត្តលេងហ្គេម និងអ្នកចូលចិត្តបច្ចេកវិទ្យាថែមទៀត។  ក្រៅពីនេះ សម្រាប់ NVIDIA Studio ក៏បង្កើតនូវភាពច្នៃប្រឌិតជាច្រើនជាមួយនឹងនឹង state-of-the-art RTX GPUs ដែលផ្តល់នូវថាមពលដ៏ខ្លាំងក្លាទៅលើ Apps ជាច្រើនថែមទៀត។ បច្ចេកវិទ្យា Ray tracing ក៏ផ្តល់នូវក្រាហ្វិកដ៏ល្អក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធីធំៗ ឬហ្គេមជាច្រើន ហើយសម្រាប់ Studio suite ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់។ 

បន្ថែមពីនេះ Studio Drivers នេះក៏ផ្តល់នូវភាពជឿជាក់ដែលអាចអោយអ្នកផ្តោតទៅលើការងារធំៗជាច្រើនបានថែមទៀត។ កុំព្យូទ័រនេះក៏ផ្តល់នូវភាពងាយស្រួលក្នុងការ Sign-in ជាមួយនឹងមុខ ឬក្រយ៉ៅដៃរបស់អ្នកបានជាមួយនឹង Windows Hello កាន់តែងាយស្រួល និងសុវត្ថិភាពបំផុតថែមទៀត។ កុំព្យូទ័រនេះក៏បំពាក់នូវ Per-key RGB gaming keyboard របស់ Steelseries ដែលផ្តល់នូវភ្លើង ambient lighting ដ៏ស្រស់ស្អាតថែមទៀត។ 

នៅក្នុងការឌីស្សាញថ្មីទម្រង់ Shared-Pipe នេះ ប្រព័ន្ធបំភាយកំដៅក៏បានភ្ជាប់ជាមួយនឹង GPU និង CPU ដែលពង្រឹងបានទៅលើប្រព័ន្ធកំដៅបានយ៉ាងល្អបំផុត។ វាក៏មានការប្រើប្រាស់នូវ MSI Cooler Boost 5 ដែលធ្វើអោយការលេងហ្គេមរបស់អ្នកកាន់តែមានភាពរីករាយមួយកម្រិតទៀត។ 

កាន់តែពិសេសអស្ចារ្យជាងនេះទៀតនោះ ហ្គេមីងឡេបថប់នេះ ក៏មានបំពាក់នូវអេក្រង់ Mini LED 4K display ដែលផ្តល់នូវភាពច្បាស់ត្រជាក់ភ្នែក ជាមួយនឹងកម្រិត contrast colors ខ្ពស់ច្បាស់ក្នុងពេលងងឹតបានយ៉ាងល្អបំផុត។ កុំព្យូទ័រនេះ ក៏មានកម្រិតពន្លឺ 1000 NITS ជាមួយនឹងកម្រិត DisplayHDR 1000 និង 144Hz refresh rate ដែលលឿនក្នុងការលេងហ្គេមថែមទៀត។ កុំព្យូទ័រ MSI Stealth 17 Studio A13VG-030KH នេះក៏មានបំពាក់នូវ 6 speaker surround sound system ជាមួយនឹង Dynaudio ដ៏ពិរោះថែមទៀត។ កុំព្យូទ័រនេះក៏មាន 2x dual force-canceling speakers និង 2x tweeters លឿនជាងអ្វីដែលបានរំពឹងទុកថែមទៀត។

ហ្គេមីងឡេបថប់ MSI Stealth 17 Studio A13VG-030KH នេះមានថាមពលថ្មទំហំ 99.9Whr ដែលអាចប្រើប្រាស់បានយូរពេញមួយថ្ងៃ។ វាក៏មាន USB Type-C, high-speed data transfer, PD charging ដែលអាចភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀតនៅក្នុងពេលដំណាលគ្នា។ សម្រាប់រន្ធផត Thunderbolt™ 4 ក៏ផ្តល់នូវបទពិសោធន៍អស្ចារ្យមួយកម្រិតទៀតផងដែរ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ Wi-Fi 6E ចុងក្រោយបំផុតដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់។ 

ក្រុមហ៊ុន MSI ក៏ផ្តល់នូវកម្មវិធី MSI Center ផ្តាច់មុខសម្រាប់គ្រប់គ្រង និង customize ទៅលើកុំព្យូទ័រ MSI របស់អ្នកបានទៅតាមសេចក្តីត្រូវការថែមទៀត។ នៅក្នុងការសហការផ្តាច់មុខជាមួយនឹង BlueStacks នោះ កម្មវិធី MSI APP Player ក៏ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៃការលេងហ្គេមនៅលើទូរស័ព្ទ និង PC ផងដែរ។

ហ្គេមីងឡេបថប់ MSI Stealth 17 Studio A13VG-030KH ចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា តម្លៃខ្ទង់ $2,499 និងមានការធានា 2 ឆ្នាំ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន