no-alternative title
no-alternative title
no-alternative title
no-alternative title

MSI Summit E16 Flip A13VFT ឡែបថបជំនាន់ថ្មី រូបរាងដ៏ល្អឥតខ្ចោះគ្មានគូរប្រៀប

MSI Summit E16 Flip A13VFT គឺជាកុំព្យូទ័រស៊េរីថ្មីដែលមានការឌីស្សាញរូបរាងយ៉ាងល្អឥតខ្ចោះ និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 13 ក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 series និងការឌីស្សាញទម្រង់ 360° Flip ដែលកុំព្យូទ័រនេះផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លា និងការឌីស្សាញដែលជឿជាក់បំផុតមិនធ្លាប់មានពីមុនមកនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងបន្ទះឈីប Intel® Core™ i7-1360P ជំនាន់ទី 13 នេះអាចប្រើប្រាស់បាននៅលើការងារ multitasking និងធ្វើអោយការងារដំណើរការបានយ៉ាងរលូនមិនគួរអោយជឿនោះទេ។ បន្ទះឈីបនៅលើកុំព្យូទ័រ MSI Summit E16 Flip A13VFT នេះប្រើប្រាស់នូវ 12 Cores ជាមួយនឹងល្បឿនដល់ទៅ 5.0 GHz Max Turbo Frequency ថែមទៀត។

កាន់តែអស្ចារ្យជាងនេះទៀតនោះ ក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 Series (RTX 4060, GDDR6 8GB) នេះក៏ធ្វើអោយកុំព្យូទ័រនេះមានល្បឿនលឿនបំផុតសម្រាប់អ្នកលេងហ្គេម និង creators ផងដែរ។ ក្រាហ្វិកកាតនេះប្រើប្រាស់នូវស្ថាបត្យកម្ម NVIDIA Ada Lovelace architecture ដែលពិតជាល្អបំផុតនៅក្នុងពិភព Virtual ជាមួយនឹងបច្ចេកវិទ្យា Ray-tracing ថែមទៀត។ MSI Summit E16 Flip A13VFT មានរ៉េម LPDDR5 16GB  និងអង្គចងចាំទំហំ 1TB  NVMe PCIeGen4 ហើយបន្ថែមពីនេះ ក៏នូវបច្ចេកវិទ្យា Max-Q suite ក៏អាចធ្វើការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធដំណើរការ កម្លាំងថាមពល ថ្មដែលឈានដល់ទៅកម្រិតខ្ពស់បំផុត។

កុំព្យូទ័រ Summit series នេះមានអេក្រង់កម្រិត  16:10 Golden Ratio ដែលត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ជាច្រើនក្នុងការទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យ និងផាសុខភាពបំផុតសម្រាប់ការប្រើប្រាស់រយៈពេលវែង។ អេក្រង់នេះជាប្រភេទ QHD+ ដែលមាន 16:10 screen ratio ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹង MSI Pen ផងដែរ។ កុំព្យូទ័រនេះគឺសក្តិសមបំផុតសម្រាប់ការងារធំៗជាច្រើន។

បើនិយាយអំពីថាមពលថ្មវិញនោះ កុំព្យូទ័រ Summit series នេះអាចប្រើប្រាស់បានយូរពេញមួយថ្ងៃ ហើយវាក៏មាន  360-degree flip ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត។ ជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរ និងបច្ចេកវិទ្យាសាកថ្មលឿននោះ អ្នកអាចបង្កើនទៅលើប្រសិទ្ធិភាពការងារជាច្រើនបានដោយគ្មានឧបសគ្គនោះទេ។ ភាពបត់បែននៃកុំព្យូទ័រ Summit series នេះអនុញ្ញាតអោយអ្នកអាចឈានដល់កម្រិតខ្ពស់មួយកម្រិតទៀត។ 

មួយវិញទៀត ដើម្បីបំពេញទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវ Dynamic Cooler Boost ដែលជាប្រព័ន្ធត្រជាក់ផ្តាច់មុខនៅលើកុំព្យូទ័រនេះ។ បច្ចេកវិទ្យា cooling technology នេះក៏បង្កើនទៅលើប្រព័ន្ធបំភាយកំដៅបានយ៉ាងល្អទៅលើ GPU និង CPU ជាមួយនឹងសំឡេង 35dB background noise ដោយគ្មានការរំខាននោះទេ។

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏ផ្តល់នូវបទពិសោធន៍នៃការខលវីដេអូបានច្បាស់ជាមួយនឹងដំណោះស្រាយរបស់ក្រុមហ៊ុន MSI ។ សម្រាប់កាមេរ៉ា Noise Reduction Cam អនុញ្ញាតអោយ webcam អាចកាត់បន្ថយទៅលើកម្រិត signal noise និងបង្កើនទៅលើកម្រិតនៃគុណភាពរូបភាពបានច្បាស់នៅក្នុងស្ថានភាពខ្វះពន្លឺថែមទៀត។ វាក៏មាន  AI Noise Cancellation និងQuadruple Mic ដែលអ្នកនឹងទទួលបាននូវគុណភាពសំឡេងច្បាស់នៅក្នុងពេលខលវីដេអូថែមទៀតផង។

គួរបញ្ជាក់ផងដែរ កុំព្យូទ័រនេះមានអេក្រង់ទំហំ 16" QHD+ (2560x1600), 16:10, Touchscreen, 165Hz Refresh Rate, 100% DCI-P3(Typical), IPS-Level panel ជាមួយនឹងទម្ងន់ស្រាលត្រឹមតែ 2.1kg និងកម្រាស់ 16.85mm ថែមទៀត។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ Enterprise-Grade Security safeguard សម្រាប់ការពារទិន្នន័យថែមទៀត។ ក្រៅពីនេះ កុំព្យូទ័រនេះក៏មានប្រើប្រាស់នូវកម្មវីធី  MSI Center ដែលអ្នកអាចរៀបចំនូវកុំព្យូទ័រនេះបានទៅតាមចិត្តរបស់អ្នកបានយ៉ាងងាយស្រួល។

MSI Summit E16 Flip A13VFT ឡែបថបជំនាន់ថ្មី មានការរចនារូបរាងដ៏ល្អឥតខ្ចោះគ្មានគូរប្រៀបនេះ ចេញលក់នៅលើទីផ្សារកម្ពុជា តម្លៃ $2,099.00 ជាមួយនិងការធានាមានរយៈពេល 24 ខែ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន